លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រភិភូទៅចូលរួមសន្និសីទអន្តរជាតិស្តីពីវិជ្ជាជីវៈច្បាប់ក្រោមកិច្ចសហការជាមួយអាស៊ាន ប្រចាំឆ្នាំ២០២៥ នៅទីក្រុងណាននីង ប្រទេសចិន

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រភិភូទៅចូលរួមសន្និសីទអន្តរជាតិស្តីពីវិជ្ជាជីវៈច្បាប់ក្រោមកិច្ចសហការជាមួយអាស៊ាន ប្រចាំឆ្នាំ២០២៥ នៅទីក្រុងណាននីង ប្រទេសចិន


នារសៀលថ្ងៃពុធ ១០ រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ គណៈប្រភិភូទៅចូលរួមសន្និសីទអន្តរជាតិស្តីពីវិជ្ជាជីវៈច្បាប់/មេធាវី ក្រោមកិច្ចសហការជាមួយអាស៊ាន ប្រចាំឆ្នាំ២០២៥ (2025 International Legal Practice Conference-Cooperating with ASEAN) នៅទីក្រុងណាននីង (Nanning) ប្រទេសចិន ក្រោមប្រធានបទ «សហប្រតិបត្តិការជាមួយអាស៊ានដើម្បីកសាងវាសនារួម» (Cooperating with ASEAN, Shaping the Future Together) ចាប់ពីថ្ងៃទី១៨-១៩ ខែកញ្ញា ឆ្នាំ២០២៥។ ការអញ្ជើញចូលរួមសន្និសីទអន្តរជាតិខាងលើ គឺជាការឆ្លើយតបទៅនឹងការអញ្ជើញរបស់គណៈមេធាវី គ័ង ស៊ី(Guangxi Lawyers Association) នាពេលកន្លងមក ក្រោមកិច្ចសហការរៀបចំជាមួយនឹងលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន(Secretariat of the China-ASEAN Expo (CAEXPO))។ ក្នុងឱកាសនោះ នឹងមានការតាំងពិព័រណ៍អំពីសេវាច្បាប់អន្តរជាតិតាមរយៈកិច្ចសហការជាមួយនឹងអាស៊ាន (2025 International Legal Services Exhibition-Cooperating with ASEAN (ILSE) និងវេទិកាផ្លាស់ប្តូរ បទពិសោធន៍នៃការអនុវត្តវិជ្ជាជីវៈមេធាវីអាស៊ានឆ្នាំ២០២៥ផងដែរ (2025 ASEAN Lawyers’ Practical Exchange Forum)។ តាមគម្រោង លោកមេធាវី សាំង វណ្ណៈ នឹងដឹកនាំកិច្ចពិភាក្សាការងាររវាងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងស្ថាប័នយុត្តិធម៌នៃតំបន់រដ្ឋបាលពិសេសហុងកុង (Department of Justice of Hong Kong) បន្ទាប់មកនឹងមានកិច្ចសន្ទនាចែករំលែកបទពិសោធន៍នៃការអនុវត្តវិជ្ជាជីវៈមេធាវី ពាក់ព័ន្ធនឹងការវិនិយោគអាស៊ាន ពាណិជ្ជកម្ម និងជំនួញ និងចុងក្រោយ គឺការចុះអនុស្សរណៈសហប្រតិបត្តិការ (Memorandum of Cooperation: MoC) ជាមួយនឹងគណៈមេធាវីនៃខេត្តគ័ងស៊ី ផងដែរ៕

W4 548622652 1323273529591865 4317189677251122045 n

W5 549283797 1323273402925211 8800269331443445933 n

W6 549392337 1323273562925195 3405282841254108300 n

W7 549374710 1323273736258511 1371359277795824127 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top