លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ប្រគល់តាវកាលិកសម្រាប់មេធាវីទទួលរងទុព្វលភាពជូនដល់ លោកមេធាវី សុន កាក់សាន អត្តលេខ ២១៧
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ប្រគល់តាវកាលិកសម្រាប់មេធាវីទទួលរងទុព្វលភាពជូនដល់ លោកមេធាវី សុន កាក់សាន អត្តលេខ ២១៧
នារសៀលថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកស្រីមេធាវី ឆឹង ចន្ថា និងលោកមេធាវី ផន ឈៀងឡេង សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំក្រុមការងារគណៈមេធាវី នាំយកតាវកាលិកសម្រាប់មេធាវីទទួលរងទុព្វលភាព ចំនួន ៥,០០០,០០០ (ប្រាំលាន) រៀល និងថវិកាផ្ទាល់ខ្លួនរបស់លោកប្រធានគណៈមេធាវី ប្រគល់ជូនលោកមេធាវី សុន កាក់សាន តាមការស្នើសុំ ស្របតាមសេចក្តីសម្រេចលេខ ៥៥៧/សសគម/២២ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ស្តីពីសុខុមាលភាពមេធាវី ដើម្បីជួយសម្រាលបន្ទុកមួយផ្នែករបស់លោកមេធាវីដែលកំពុងសម្រាកព្យាបាលជំងឺ។ ក្រុមការងារបាននាំយកនូវសេចក្តីនឹករលឹក និងពាក្យពេចន៍ជូនពររបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ លោកមេធាវី សុន កាក់សាន និងក្រុមគ្រួសារ សូមមានសេចក្តីសុខ សុខភាពល្អ និងឆាប់ជាសះស្បើយ។ លោកមេធាវី សុន កាក់សាន បានសម្តែងនូវក្តីរំភើបរីករាយចំពោះទឹកចិត្តរបស់លោកប្រធាន ព្រមទាំងក្រុមការងារគណៈមេធាវី ដែលបានគិតគូរ និងយកចិត្តទុកដាក់ដល់មេធាវីដូចរូបលោក។ លោកមេធាវី សុន កាក់សាន បានផ្ញើជូននូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកប្រធាន និងក្រុមការងារទាំងអស់ សូមបានសម្រេចគ្រប់ភារកិច្ច ដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី។