លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិក អ.ដ.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១០ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិក អ.ដ.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១០ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)
នាថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិក អ.ដ.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១០ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកនៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក.។ កិច្ចប្រជុំនេះ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ២ គឺ៖ ទី១- វឌ្ឍនភាពការងារដោះស្រាយវិវាទជូនប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ដែលសម្រេចបាននៅចន្លោះកិច្ចប្រជុំលេីកទី៩ និងលើកទី១០ នៃ អ.ដ.ក.។ ទី២- វឌ្ឍនភាពនៃការរៀបចំគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល។ ផ្អែកតាមរយ:កិច្ចប្រជុំនេះ អ.ដ.ក. បានវាយតម្លៃខ្ពស់លេីវឌ្ឍនភាពការងាររបស់ អ.ដ.ក. និងបានឯកភាពជាគោលការណ៍លេីការរៀបចំគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដេីមភាគតិច និងតំបន់ដាច់ស្រយាល តាមរយៈការបង្កេីតឱ្យមាននូវការិយាល័យតំណាង អ.ដ.ក. នៅតាមបណ្តាខេត្តចំនួន ៤ នៅភូមិភាគឦសាន ដែលគម្រោងនេះ គ្រោងនឹងប្រកាសដាក់ឱ្យអនុវត្តនាពេលឆាប់ៗ ខាងមុខនេះ។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070