ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី ហម មុនី ប្រតិភូគណៈមេធាវីប្រចាំខេត្តបាត់ដំបង ទៅជួបសួរសុខទុក្ខ និងជូនពរខួបកំណើតគម្រប់ ៧២ឆ្នាំ របស់លោកមេធាវី រ៉ាយ ប៊ុនធឿន ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី ហម មុនី ប្រតិភូគណៈមេធាវីប្រចាំខេត្តបាត់ដំបង ទៅជួបសួរសុខទុក្ខ និងជូនពរខួបកំណើតគម្រប់ ៧២ឆ្នាំ របស់លោកមេធាវី រ៉ាយ ប៊ុនធឿន ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា


នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣​ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី ហម មុនី ប្រតិភូគណៈមេធាវីប្រចាំខេត្តបាត់ដំបង ដឹកនាំសមាជិកប្រតិភូ ទៅជួបសួរសុខទុក្ខ និងជូនពរខួបកំណើតគម្រប់ ៧២ឆ្នាំ របស់លោកមេធាវី រ៉ាយ ប៊ុនធឿន ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោកមេធាវី រ៉ាយ ប៊ុនធឿន មានសេចក្ដីរំភើប រីករាយក្រៃលែង ដែលទទួលបាននូវការយកចិត្តទុកដាក់ពីសំណាក់គណៈមេធាវី ជាពិសេសឯកឧត្តមប្រធានផ្ទាល់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់​ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្កើតកម្មវិធីដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនេះឡើងផ្សារភ្ជាប់ភាពជិតស្និទ្ធ និងជាការលើកទឹកចិត្តដល់មេធាវីដែលមានវ័យចំណាស់។ លោកមេធាវី​ រ៉ាយ​ ប៊ុនធឿន​ ក៏បានជូនពរ​ ឯកឧត្តម​ លី​ ច័ន្ទតុលា​ និងលោកជំទាវ​ ឈីវ​ ភិរម្យ​ ព្រមទាំងក្រុមការងារគណ:មេធាវី​ ជួបតែសេចក្តីសុខ​ សេចក្តីចម្រេីន​ និងជោគជ័យគ្រប់ភារកិច្ច។

I1 342610031 643240147642745 541621899770929854 n

I2 341895079 135860029346959 3041549693197452016 n

I3 341664917 1375003049709727 2508033333217883341 n

I4 341704034 746964790315165 1009882902828743396 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top