កិច្ចប្រជុំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦ នៃនាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយនៃគណៈមេធាវី
កិច្ចប្រជុំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦ នៃនាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយនៃគណៈមេធាវី
នាព្រឹក ថ្ងៃចន្ទ ២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ លោកស្រីមេធាវី ទេព បូផល ប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ ដឹកនាំកិច្ចប្រជុំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦ សម្រាប់នាយកដ្ឋាន។ ជាកិច្ចចាប់ផ្តើម លោកស្រីប្រធានបានធ្វើការណែនាំបុគ្គលិកនាយកដ្ឋានអំពីទំនួលខុសត្រូវការងារ ការអនុវត្តបទវិន័យក្នុងការបំពេញការងារ (ការគោរពម៉ោងពេលការងារ ការឈប់សម្រាកជាអាទិ៍) ការរៀបចំខ្លួននិងរក្សាអនាម័យនៅក្នុងកន្លែងការងារ ការថែរក្សាសម្ភារប្រើប្រាស់ក្នុងនាយកដ្ឋាន បង្កើតទំនាក់ទំនងល្អរវាងក្រុមការងារក៏ដូចជាជាមួយនឹងបុគ្គលិកនាយកដ្ឋានផ្សេងទៀត។ បន្ទាប់មកលោកស្រីប្រធានក៏បានបង្ហាញបុគ្គលិកអំពីកិច្ចការងារស្នូលរបស់នាយកដ្ឋាន ដែលរួមមានការស្រាវជ្រាវនិងផ្សព្វផ្សាយច្បាប់ ព័ត៌មានវិទ្យា ការបោះពុម្ពផ្សាយ Media និងធ្វើកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋានដទៃទៀត។ ដោយឡែក នៅក្នុងឆ្នាំ២០២៦នេះ សកម្មភាពការងារជាចរន្តរបស់នាយកដ្ឋានសម្រាប់ឆ្នាំ២០២៦ រួមមាន៖
១. សម្របសម្រួលការរៀបចំសិក្ខាសាលា រួមមានសិក្ខាសាលាដែលគណៈមេធាវីរៀបចំក្នុងគម្រោងអនុស្សរណៈនៃការយោគយល់ សិក្ខាសាលាដែលរៀបចំក្នុងកិច្ចសហការជាមួយស្ថាប័នផ្សេងទៀត ក៏ដូចជាសិក្ខាសាលាដែលគណៈមេធាវីចូលរួមជាវាគ្មិនកិតិ្តយសនៅស្ថាប័នផ្សេងផងដែរ។
២. រៀបចំ និងបោះផ្សាយព្រឹត្តិបត្រ ដែលនៅក្នុងឆ្នាំ២០២៦នេះ គណៈមេធាវីគ្រោងនឹងរៀបចំព្រឹត្តិបត្រ ២ប្រភេទគឺព្រឹត្តិបត្រសកម្មភាពគណៈមេធាវី និងព្រឹត្តិបត្រច្បាប់មេធាវី។
៣. សម្របសម្រួលឱ្យគម្រោងអនុស្សរណៈនៃការយោគយល់រវាងគណៈមេធាវី និងស្ថាប័នផ្សេងទៀត ដំណើរការតាមខ្លឹមសារដែលបានព្រមព្រៀងក្នុងអនុស្សរណៈនៃការយោគយល់នីមួយៗ
៤. សម្របសម្រួលដំណើរការប្រព្រឹត្តទៅរបស់គណៈកម្មការជំនាញទាំងប្រាំនៃគណៈមេធាវី
៥. សម្របសម្រួលវាគ្មិនចូលរួមផ្តល់កិច្ចសម្ភាសក្នុងកម្មវិធីជជែកពីច្បាប់ BTV
៦. គ្រប់គ្រងបណ្តាញទំនាក់ទំនងសង្គមរបស់គណៈមេធាវី រួមមានហ្វេសប៊ុកផេកផ្លូវការ ឆានែលតេលេក្រាម និងគ្រុបតេលេក្រាមរបស់សមាជិកគណៈមេធាវី
៧. ធ្វើបន្ទាន់សម័យកម្មវិធីទូរស័ព្ទដៃ (Mobile App) និងវេបសាយគណៈមេធាវី ក្នុងបែបផែនថ្មីដែលផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងបន្ថែមមុខងារប្រើប្រាស់ឱ្យកាន់តែសម្បូរបែបបន្ថែមសម្រាប់សមាជិកគណៈមេធាវី និងសាធារណជន
៨. គ្រប់គ្រងប្រព័ន្ធ IT របស់គណៈមេធាវី
៩. គ្រប់គ្រងការផលិត និងផ្សព្វផ្សាយរូបថត វីដេអូ និងផុស្ទ័រផ្សេងៗរបស់គណៈមេធាវី




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070