នៅរសៀលថ្ងៃសុក្រ ១៤ កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញ ផ្តល់បទឧទ្ទេសនាមច្បាប់ប្រឆាំងអំពើពុករលួយ ដល់សិស្សមេធាវីជំនាន់ទី២០

នៅរសៀលថ្ងៃសុក្រ ១៤ កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញ ផ្តល់បទឧទ្ទេសនាមច្បាប់ប្រឆាំងអំពើពុករលួយ ដល់សិស្សមេធាវីជំនាន់ទី២០។ សិស្សទាំងអស់មានសេចក្តីសោមនស្សរីករាយត្រងត្រាប់ស្តាប់នៅបទឧទ្ទេសនាមយ៉ាងយកចិត្តទុកដាក់ក្នុងការធ្វើបទបង្ហាញ ហើយស្របក្នុងពេលនេះដែលសិស្សបានតាំងសំណួរដល់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតជាច្រើនដើម្បីជួយពន្យល់បកស្រាយបន្ថែមនូវរាល់ចម្ងល់ទាំងពួងជាលទ្ធផលចុងក្រោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានកោតសរសើដល់សិស្សមេធាវីជំនាន់ទី ២០ ដែលមានសមត្ថភាពតាំងពីប្រឡងចូលមកដល់ពេលរៀនក្នុងថ្នាក់នេះពិតជាលទ្ធផលមួយ ដែលអង្គភាពប្រឆាំងអំពើពុករលួយ និងគណ:មេធាវីបានរួមគ្នា សម្រិតសម្រាំងបានមកគ្រាប់ពូជយ៉ាងល្អឥតខ្ចោះទាំងនេះ។ មជ្ឈមណ្ឌលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះការចំណាយពេលវេលាដ៏មានតម្លៃរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតនិងសូមជូនពរឯកឧត្តមជួបប្រទះនឹងពុទ្ធពរ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

C1 608754693 1318010020371627 6030757521602043684 n

C2 608556677 1318010053704957 6474122062384737342 n

C3 607038241 1318010190371610 6741025189874304272 n

C4 608182892 1318025727036723 1249800633312401076 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top