ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំសិស្សមេធាវីជំនាន់១៨ ចំនួន ៦៣នាក់ ចូលធ្វើសច្ចាប្រណិធាន នៅចំពោះមុខសាលាឧទ្ធរណ៍ភ្នំពេញ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំសិស្សមេធាវីជំនាន់១៨ ចំនួន ៦៣នាក់ ចូលធ្វើសច្ចាប្រណិធាន នៅចំពោះមុខសាលាឧទ្ធរណ៍ភ្នំពេញ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំសិស្សមេធាវីជំនាន់១៨ ចំនួន ៦៣នាក់ ចូលធ្វើសច្ចាប្រណិធាននៅចំពោះមុខសាលាឧទ្ធរណ៍ភ្នំពេញ។ ក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានជម្រាបជូនក្រុមប្រឹក្សាជំនុំជម្រះ តំណាងមហាអយ្យការអមសាលាឧទ្ធរណ៍ អំពីការបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងការទទួលបានវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវីរបស់បេក្ខជន-បេក្ខនារី និងបានណែនាំដល់សិស្សមេធាវីជំនាន់១៨ទាំងអស់ នៅពេលចេញប្រកបវិជ្ជាជីវៈ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌វិជ្ជាជីវៈមេធាវី និងបទបញ្ជាផ្ទៃក្នុងគណៈមេធាវី ត្រូវមានស្មារតីស្រឡាញ់យុត្តិធម៌ ជួយការពារក្តីដល់ជនក្រីក្រដោយមិនគិតកម្រៃ ពង្រឹងសមត្ថភាពនិងចំណេះដឹងជាប្រចាំ និងត្រូវចូលរួមលើកតម្កើងឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ ជាចុងក្រោយ ឯកឧត្តមប្រធាន បានជូនពរឱ្យសិស្សមេធាវីជំនាន់១៨ ទាំងអស់ ទទួលបានជោគជ័យក្នុងការប្រកបវិជ្ជាជីវៈ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!





Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070