លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីបានដឹកនាំគណៈប្រភិភូ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

នៅព្រឹកថ្ងៃព្រសហ្បត្តិ៍ ៥រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨  នៅទីស្តីការក្រសួងយុត្តិធម៌ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីបានដឹកនាំគណៈប្រភិភូ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លើរបៀបវារៈចំនួន ៤ គឺ៖
១-ការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ។
២-ការរៀបចំសិក្ខាសាលារួមគ្នាក្នុងគោលបំណងពង្រឹងវិស័យយុត្តិធម៌។
៣-ជំនួយផ្នែកច្បាប់សម្រាប់ជនក្រីក្រ។
៤-អគាររដ្ឋបាលរបស់មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី។
 
ជាលទ្ធផលនៃជំនួបពិភាក្សាអង្គប្រជុំបានសម្រេច៖
១-ការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ត្រូវបន្តអនុវត្តតាមយន្តការក្រុមការងារដែលមានស្រាប់ ដោយសហការជាមួយក្រសួងពាណិជ្ជកម្ម និងធ្វើរបាយការណ៍មកក្រសួងយុត្តិធម៌អោយបានឆាប់។
២-ឯកឧត្តមរដ្ឋមន្រ្តីបានឯកភាពជាគោលការណ៍ រៀបចំសិក្ខាសាលារួមគ្នារវាងគណៈមេធាវី និងក្រសួងយុត្តិធម៌ ដើម្បីពង្រឹងវិស័យយុត្តិធម៌។
៣-ចំពោះជំនួយផ្នែកច្បាប់សម្រាប់ជនក្រីក្រ អង្គប្រជុំបានឯកភាពគ្នាថានឹងស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសុំបង្កើនថវិកាជួយសំណុំរឿងក្តីជនក្រីក្រ បន្ទាប់ពីបានទទួលរបាយការណ៍លទ្ធផលការងារលំអិតពីគណៈមេធាវី។
៤-ចំពោះអគាររដ្ឋបាលរបស់មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ឯឧ រដ្ឋមន្រ្តីស្នើអោយបង្កើតក្រុមការងារមួយដើម្បីពិភាក្សាលំអិតពីករណីនេះ។ 
កិច្ចប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាសយោគយល់ និងស្និតស្នាលជាទីបំផុត។
001
001
001
001
001