គណៈមេធាវីបានរៀបចំកិច្ចប្រជុំសមាជិក-សមាជិការគណៈកម្មការកិច្ចការរដ្ឋប្បវេណី នៃគណៈមេធាវី

នៅថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំ
សមាជិក-សមាជិកាគណៈកម្មការកិច្ចការរដ្ឋប្បវេណី ក្រោមការដឹកនាំប្រជុំដោយ លោកមេធាវី អ៊ីវ ប៉ូលី ប្រធានគណៈកម្មការ។

នៅក្នុងកិច្ចប្រជុំនេះ លោកមេធាវី អ៊ីវ ប៉ូលី បានធ្វើបទបង្ហាញប្រធានបទស្តីពី “ការប្រាក់” ដល់សមាជិក-សមាជិកានៃអង្គប្រជុំ ដើម្បីចែករំលែកនូវចំណេះដឹងសម្រាប់សមាជិកនៃគណៈកម្មការកិច្ចការរដ្ឋប្បវេណីផងដែរ។ ក្រោយបញ្ចប់នូវបទបង្ហាញនោះមក អង្គប្រជុំក៏បានសម្រេចក្នុងការដាក់សំណើបញ្ចូលនូវសមាជិក-សមាជិកាថ្មីដើម្បីឲ្យលោកប្រធានគណៈមេធាវីសម្រេចផងដែរ។1234