គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជារៀបចំសិក្ខាសាលាស្តីពី “ការលក់ដោយបង្ខំចំពោះអចលនវត្ថុ”

ក្រោមកិច្ចសហប្រតិបត្តិការរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សហព័ន្ធគណៈមេធាវីជប៉ុន (JFBA) និងនាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិនៃ ក្រសួងយុត្តិធម៌ជប៉ុន (ICD) នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈមេធាវី ក្រោមអធិបតីភាពលោកមេធាវី សួន វិសាលប្រធាន គណៈមេធាវី បានរៀបចំសិក្ខាសាលាស្តីពី “ការលក់ដោយបង្ខំចំពោះអចលនវត្ថុ”។

នៅក្នុងសិក្ខាសាលានេះក៏មានសាស្រ្តាចារ្យជាតិ និងអន្តរជាតិចូលរួមធ្វើបទបង្ហាញផងដែរ នៅក្នុងនោះរួមមាន លោកមេធាវី អ៊ីវ ប៉ូលី ប្រធានគណៈកម្មការរដ្ឋប្បវេណីនៃគណៈមេធាវី លោកមេធាវី SATO Naoshi សាស្រ្តាចារ្យ និង ជាមេធាវីរបស់ FJBA លោកស្រីមេធាវី Ms. SUZUKI Ichiko សាស្រ្តាចារ្យ និងជាចៅក្រមនៃ នាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិនៃ ក្រសួងយុត្តិធម៌ជប៉ុន (ICD) និងលោកមេធាវី YOSHIZAWA Tosghiyuki មេធាវី JFBA។

នៅរសៀលនៃថ្ងៃនេះផងដែរ លោកមេធាវី សួន វិសាលប្រធានគណៈមេធាវី និងសហការី បានចូលរួមពិសារអាហារសាគ្គីជាមួយភាគីជប៉ុនដើម្បីជជែកពីកិច្ចសហប្រតិបត្តិការរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាជាមួយ និងសហព័ន្ធគណៈមេធាវីជប៉ុន (JFBA) និងនាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិនៃ ក្រសួងយុត្តិធម៌ជប៉ុន (ICD) ។ 
ចំពោះវគ្គសិក្ខាសាលានេះសហភាតា និងសាធារណជនអាចមើលការផ្សាយផ្ទាល់ដែលមានតំណភ្ជាប់មកជាមួយនេះស្រាប់៖ https://www.facebook.com/BAKCCambodia/videos/1910011662636956/

30NEWS

30NEWS

30NEWS

30NEWS