ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី ទូច ធីរិទ្ធ សមាជិកក្រុមប្រឹក្សាគណៈមេធាវីចូលរួមថែ្លងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលា និងលោកមេធាវី សួង សុផល ចូលរួមថែ្លងសុន្ទរកថាបិទកម្មវិធី សិក្ខាសាលាលើកទី៣ ស្តីពី «ការអនុវត្តដោយ...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី ទូច ធីរិទ្ធ សមាជិកក្រុមប្រឹក្សាគណៈមេធាវីចូលរួមថែ្លងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលា និងលោកមេធាវី សួង សុផល ចូលរួមថែ្លងសុន្ទរកថាបិទកម្មវិធី សិក្ខាសាលាលើកទី៣ ស្តីពី «ការអនុវត្តដោយបង្ខំដែលមានគោលបំណងឱ្យសងជាប្រាក់ចំពោះអចលនវត្ថុ»


នាថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី ទូច ធីរិទ្ធ សមាជិកក្រុមប្រឹក្សាគណៈមេធាវីចូលរួមថែ្លងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលា និងលោកមេធាវី សួង សុផល ចូលរួមថែ្លងសុន្ទរកថាបិទកម្មវិធី សិក្ខាសាលាលើកទី៣ ស្តីពី «ការអនុវត្តដោយបង្ខំដែលមានគោលបំណងឱ្យសងជាប្រាក់ចំពោះអចលនវត្ថុ» ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីលោកស្រីមេធាវី ទេព បូផល ជាស្ថាបនិកវិភាគទានច្បាប់ និងលោកមេធាវី អ៉ីវ ប៉ូលី ប្រធានគណៈកម្មការកិច្ចការរដ្ឋប្បវេណី និងជាប្រធានក្រុមមេធាវី ជេ ស៊ី ព្រមទាំងសិក្ខាកាមចូលរួមដោយផ្ទាល់សរុបចំនួន ១០៨ នាក់។ ក្នុងឱកាសនេះ លោកមេធាវី ទូច ធីរិទ្ធ បានថ្លែងសុន្ទរកថា ជម្រាបអំពីគោលបំណងនៃសិក្ខាសាលា និងសំណូមពរឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងកត់ត្រានូវចំណុចសំខាន់ៗដែលវាគ្មិនកិត្តិយសបានធ្វើបទបង្ហាញ និងសូមរួមគ្នាដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ សិក្ខាសាលានេះ ឯកឧត្តមប្រធាន ក៏បានចាត់លោកមេធាវី សួង សុផល ចូលរួមថែ្លងសុន្ទរកថាបិទកម្មវិធីសិក្ខាសាលា និងប្រគល់លិខិតថ្លែងអំណរគុណជូនវាគ្មិនកិត្តិយសទាំងពីររូប ព្រមទាំងចែកនូវវិញ្ញាបនបត្រជូនសិក្ខាកាម ផងដែរ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN

C1 434402937 934074865178402 3284749781577240728 n

C2 434320084 934075108511711 6626906686423377370 n

C3 434315980 934074915178397 1220486401462034857 n

C4 434183289 934074981845057 7036231943271005848 n

 

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top