សេចក្តីប្រកាសព័ត៌មាន ស្តីពី ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យជាតិបាត់ដំបង ស្តីពីកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើវិស័យសិក្សាអប់រំនិងបណ្តុះបណ្តាលច្បាប់និងយុត្តិធម៌ នៅទីស្នាក់ការគណៈមេធាវីនៃ...

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យជាតិបាត់ដំបង ស្តីពីកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើវិស័យសិក្សាអប់រំនិងបណ្តុះបណ្តាលច្បាប់និងយុត្តិធម៌ នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា


នាថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យជាតិបាត់ដំបង ស្តីពីកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើវិស័យសិក្សាអប់រំនិងបណ្តុះបណ្តាលច្បាប់និងយុត្តិធម៌ នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការផ្លូវការ និងលើកកម្ពស់ការគាំទ្រគ្នាទៅវិញទៅមករវាងគូភាគី ពាក់ព័ន្ធនឹងការសិក្សាអប់រំ ការបណ្តុះបណ្តាល ការស្រាវជ្រាវ ការផ្សព្វផ្សាយ ព្រមទាំងគម្រោងកម្មវិធីផ្សេងៗក្នុងវិស័យច្បាប់ និងយុត្តិធម៌ ដើម្បីរួមចំណែក ពង្រឹងនីតិរដ្ឋ លើកកម្ពស់វប្បធម៌នៃការគោរពច្បាប់ និងពង្រឹងគុណភាព ធនធានអ្នកច្បាប់ជំនាន់ក្រោយ។ កិច្ចសហប្រតិបត្តិការនេះ ផ្អែកលើគោលការណ៍ច្បាប់ ពិគ្រោះយោបល់ ឯកភាព សមភាព យុត្តិធម៌ និងអត្ថប្រយោជន៍របស់គូភាគីទៅវិញទៅមក។ បន្ទាប់ពីពិធីចុះអនុស្សរណៈនេះ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានជូន ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ព្រមទាំងប្អូនៗនិស្សិត ទស្សនកិច្ចអគារគណៈមេធាវី រួមមាន បន្ទប់ស្ទូឌីយោ បន្ទប់ធ្វើការរបស់បុគ្គលិក បន្ទប់ធ្វើការរបស់ប្រធាននាយកដ្ឋាន បន្ទប់ប្រជុំក្រុមប្រឹក្សា បន្ទប់ទទួលភ្ញៀវកិត្តិយស បន្ទប់សវនាការត្រាប់ បណ្ណាល័យគណៈមេធាវី និងបានទស្សនៈកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ផងដែរ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

C1 417144122 884388306813725 2488611901371134502 n

C2 417914295 884388000147089 128515313634778827 n

C3 416675831 884388353480387 5733773092626602405 n

C4 417892985 884388523480370 705832724840582476 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top