ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាតលើកទី២៨ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាតលើកទី២៨ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា


នាព្រឹកថ្ងៃចន្ទ ២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីបើកមហាសន្និបាត លើកទី២៨ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។ ពិធីនេះមានការចូលរួមពីតំណាងក្រសួងយុត្តិធម៌ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ អតីតប្រធានគណៈមេធាវី សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី, ថ្នាក់ដឹកនាំគណៈមេធាវី, ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី, បុគ្គលិកគណៈមេធាវី និងសិស្សមេធាវីជំនាន់ទី១៩ និងសមាជិក-សមាជិកាគណៈមេធាវីទូទាំងប្រទេស ចូលរួមសរុបចំនួន ១៥៦៦នាក់ ផងដែរ។ ក្នុងឱកាសនោះ ក៏មានការធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងាររយៈពេល ១ឆ្នាំ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងរបាយការណ៍ហិរញ្ញ្ញវត្ថុរបស់គណៈមេធាវី ដោយឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ព្រមទាំងមានការទស្សនាវីដេអូសកម្មភាពការងាររបស់គណៈមេធាវី ផងដែរ។ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានថ្លែងជម្រាបអំពីគោលបំណងនៃមហាសន្និបាតលើកទី២៨ របស់គណៈមេធាវី និងបានបំពាក់នូវគ្រឿងកិត្តិយសចំនួន ៤ប្រភេទ ជូនសមាជិក-សមាជិកាគណៈមេធាវី និងឥស្សរជនដែលមានស្នាដៃ គុណបំណាច់ និងភក្តីភាពចំពោះគណៈមេធាវី វិជ្ជាជីវៈមេធាវី និងយុត្តិធម៌សង្គម ដើម្បីជាការថ្លែងអំណរគុណ ជម្រុញលើកទឹកចិត្ត លើកកម្ពស់ ពង្រឹងសមត្ថភាពមេធាវី និងដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ កម្មវិធីនេះប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

A1 393264541 837444928174730 6217863982413844219 n

A2 393297066 837445324841357 6368051396214818431 n

A3 393238491 837445364841353 2001640788885116200 n

A4 393256804 837445031508053 5974333394864415936 n

 

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top