ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតមេធាវីចំនួន ៧រូប រួមមានៈ ១.លោកមេធាវី ហួន ជុនឌី គម្រប់៦៥ឆ្នាំ ២.លោកស្រីមេធាវី ចាយ សារុំ គម្រប់ ៦៦ឆ្នាំ ៣.លោកមេធាវី ប៉ែន ប៉ុនធឿន ...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតមេធាវីចំនួន ៧រូប រួមមានៈ ១.លោកមេធាវី ហួន ជុនឌី គម្រប់៦៥ឆ្នាំ ២.លោកស្រីមេធាវី ចាយ សារុំ គម្រប់ ៦៦ឆ្នាំ ៣.លោកមេធាវី ប៉ែន ប៉ុនធឿន គម្រប់ ៦២ឆ្នាំ ៤.លោកមេធាវី ជុំ អ៊ៀក គម្រប់ ៧២ឆ្នាំ ៥.លោកស្រីមេធាវី ប៉េស រីណា គម្រប់ ៦០ឆ្នាំ ៦.លោកមេធាវី រៀម សារិន គម្រប់ ៦៥ឆ្នាំ ៧.លោកមេធាវី ហុង គឹមសួន គម្រប់៦៦ឆ្នាំ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា


នាព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ដឹកនាំដោយ លោកមេធាវី សួង សុផល សមាជិកក្រុមប្រឹក្សាគណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតមេធាវីចំនួន ៧រូប រួមមាន១.លោកមេធាវី ហួន ជុនឌី គម្រប់៦៥ឆ្នាំ ២.លោកស្រីមេធាវី ចាយ សារុំ គម្រប់ ៦៦ឆ្នាំ ៣.លោកមេធាវី ប៉ែន ប៉ុនធឿន គម្រប់ ៦២ឆ្នាំ ៤.លោកមេធាវី ជុំ អ៊ៀក គម្រប់ ៧២ឆ្នាំ ៥.លោកស្រីមេធាវី ប៉េស រីណា គម្រប់ ៦០ឆ្នាំ ៦.លោកមេធាវី រៀម សារិន គម្រប់ ៦៥ឆ្នាំ ៧.លោកមេធាវី ហុង គឹមសួន គម្រប់៦៦ឆ្នាំ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោក-លោកស្រីមេធាវីទាំង ៧រូប មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង ដែលគណៈមេធាវីបានរៀបចំខួបកំណើតជូន។ លើសពីនេះទៀត លោក-លោកស្រីមេធាវី បានថ្លែងនូវការកោតសរសើរដល់ទឹកចិត្តរបស់ឯកឧត្តមប្រធាន និងលោកជំទាវ ដែលគិតគូរដល់មេធាវីដែលមានវ័យចាស់ដូចរូបលោក និងបានកោតសរសើរដល់ការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសំណូមពរឱ្យមានកម្មវិធីនេះជារៀងរហូត។ លោក-លោកស្រីមេធាវី បានគោរពជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

C1 425787547 938050934780795 568807012084974770 n

C2 435666297 938050768114145 4114589761602398123 n

C3 435793337 938050134780875 2844240123388571620 n

C4 435598275 938051021447453 6579184636736891853 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top