ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី​ សួង​ សុភា ប្រតិភូគណៈមេធាវីប្រចាំខេត្តសៀមរាប ជួបសួរសុខទុក្ខ និងជូនពរខួបកំណើតគម្រប់ ៧០ឆ្នាំ របស់លោកមេធាវី ប៉ែន​ ប៊ុនរិទ្ធិ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃសៅរ៍​ ១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី​ សួង​ សុភា ប្រតិភូគណៈមេធាវីប្រចាំខេត្តសៀមរាប ជួបសួរសុខទុក្ខ និងជូនពរខួបកំណើតគម្រប់ ៧០ឆ្នាំ របស់លោកមេធាវី ប៉ែន​ ប៊ុនរិទ្ធិ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា


នារសៀលថ្ងៃសៅរ៍​ ១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី​ សួង​ សុភា ប្រតិភូគណៈមេធាវីប្រចាំខេត្តសៀមរាប ដឹកនាំសមាជិកប្រតិភូ ទៅជួបសួរសុខទុក្ខ និងជូនពរខួបកំណើតគម្រប់ ៧០ឆ្នាំ របស់លោកមេធាវី ប៉ែន​ ប៊ុនរិទ្ធិ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោកមេធាវី ប៉ែន​ ប៊ុនរិទ្ធិ មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង។ លើសពីនេះទៀត លោកមេធាវី​ ប៉ែន​ ប៊ុនរិទ្ធិ បានថ្លែងថា រូបលោកសូមវាយតម្លៃខ្ពស់ចំពោះកម្មវិធីដ៏មានអត្ថន័យជ្រាលជ្រៅដែលផ្សាភ្ជាប់ភាពជិតស្និទ្ធជាមួយការលេីកទឹកចិត្តដល់មេធាវីវ័យចំណាស់ដូចរូបលោក​ ហេីយក៏បានបង្ហាញពីស្មារតីសាមគ្គីភាពផ្ទៃក្នុងរបស់មេធាវី​។ លោកមេធាវី​ បន្តទៀតថាកម្មវិធីនេះ​ ត្រូវតែបន្តរក្សាតទៅ​ ដេីម្បីក្លាយជាប្រពៃណីល្អប្រសេីរមួយរបស់គ្រួសារមេធាវីយេីង និងបានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី​ និងសហភាតាទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។

F2 324570034 3386074335010558 4094653412679211724 n

 

F1 324631159 913576476755971 2264484754742140165 n

F3 322384975 851838342789794 4397074542765207494 n

F4 324331711 1545690402597184 2188298935850710598 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top