ប្រធានគណៈមេធាវី រួមដំណើរដោយអគ្គលេខាគណៈមេធាវី ព្រមទាំងសមាជិក-សមាជិកាក្រុមប្រឹក្សា បានចូលរួម កិច្ចប្រជុំក្រុមការងារធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី

នៅថ្ងៃព្រហស្បតិ៍ ទី៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៩ ព្រឹក នៅទីស្តីការក្រសួងយុត្តិធម៌ លោកមេធាវី សួន វិសាលប្រធានគណៈមេធាវី រួមដំណើរដោយលោកមេធាវីព្រហ្ម វិចិត្រអក្ខរា អគ្គលេខាគណៈមេធាវី ព្រមទាំងសមាជិក-សមាជិកាក្រុមប្រឹក្សា បានចូលរួម កិច្ចប្រជុំក្រុមការងារធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រោមអធិបតីភាពឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌

និងជាប្រធានក្រុមការងាររៀបចំការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំនោះក៏មានការចូលរួមពីតំណាងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងតំណាងមកពីក្រសួងពាណិជ្ជកម្មផងដែរ។
ជាលទ្ធផលក្រុមការងារបានសម្រេចឯកភាពតាមក្រុមការងារជំនាញដែលបានស្នើ។ ចំពោះចំណុចសេសសល់មួយចំនួនទៀត នឹងធ្វើការបញ្ជាក់ជាមួយអង្គការពាណិជ្ជកម្មពិភពលោកឡើងវិញ រួចដាក់ជូនអង្គប្រជុំពិនិត្យ និងសម្រេចជាចុងក្រោយនាពេលខាងមុខ។

001

001

001