គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីស្រ្តី

នារសៀលថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារ HIMAWARI គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានចុះអនុស្សារណៈយោគយល់ជាមួយក្រុមប្រឹក្សាជាតិដើម្បីស្រ្តី (ក.ជ.ក.ស)

ក្នុងកិច្ចសហប្រតិបត្តិការផ្តល់សេវាការពារក្តីដល់ស្រ្តី និងក្មេងស្រីក្រីក្រដែលរងគ្រោះដោយអំពើហិង្សា និងផ្តល់ការអប់រំលើវិស័យច្បាប់ដល់មន្រ្តីអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍របស់ ក.ជ.ក.ស និងមន្រ្តី/ភ្នាក់ងារនគរបាលយុត្តិធម៌នៃក្រសូងកិច្ចការនារី និងមន្ទីរកិច្ចការនារី រាជធានី ខេត្ត។

នៅក្នុងពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំនៃអង្គភាពទាំងពីរ រួមមាន លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីស្រ្តី លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី សមាជិក-សមាជិការក្រុមប្រឹក្សាគណៈមេធាវី និងបុគ្គលគណៈមេធាវី ព្រមទាំងមន្រ្តីអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍របស់ ក.ជ.ក.ស អគ្គនាយកដ្ឋានពាក់ព័ន្ធ និងបុគ្គលិក។

ពិធីបានបញ្ចប់ដោយបរិយាកាសរីករាយ និងស្និតស្នាលយ៉ាងក្រៃលែង។

1

3

 

1

1

1

99

8