គណៈមេធាវីរៀបចំទិវាអន្តរជាតិនារី ៨ មីនា ខួបទី១០៨

នាថ្ងៃអាទិត្យ ៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៨ មីនា ខួបទី១០៨ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស”

ក្រោមអធិបតីភាពរបស់លោកមេធាវី​ សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងកិច្ចស្វាគមន៍នៃកម្មវិធីនេះ លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានលើកអំពីតួនាទីស្រ្តីនៅក្នុងវិស័យដឹកនាំជាតិ និងជម្រុញឲ្យស្រ្តីមានភាពក្លាហានក្នុងការប្រើសិទ្ធិរបស់ខ្លួន។ លោកជំទាវក៏បានអាននូវព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថសីហនុ ផងដែរ។

នៅក្នុងមតិសំណេះសំណាលនៃកម្មវិធីនេះដែរ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីបានថ្លែងថា នៅក្នុងអាណត្តិនៃការដឹកនាំរបស់លោក លោកតែងតែរៀបចំពិធីទិវាអន្តរជាតិនារី ៨ មីនា នេះជារៀងរាល់ឆ្នាំ ដោយមិនប្រើថវិការពីគណៈមេធាវីឡើយ គឺលោកប្រើប្រាស់ថវិកាផ្ទាល់ខ្លួន និងជំនួយឧបត្ថម្ភពីសមាជិក-សមាជិកក្រុមប្រឹក្សាគណៈមេធាវី​ ព្រមជំនួយឧបត្ថម្ភពីសំណាក់សហភាតាមេធាវីផងដែរ។ លោកប្រធានគណៈមេធាវីក៏បានថ្លែងអំណរគុណចំពោះកិច្ចគាំពារជាថវិកា និងសម្ភារៈពីសំណាក់សហភាតាមេធាវី និងស្ថាប័នជាតិជាច្រើនទៀតដែលបានជួយឧបត្ថម្ភសម្រាប់ការរៀបចំពិធីនេះ។

កម្ម​​វិធីនេះប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងភាពស្និតស្នាលក្រៃលែង ដោយមានការចូលរួមពីសំណាក់សមាជិក-សមាជិការគណៈមេធាវីរួមទាំងអតីតប្រធានគណៈមេធាវី លោក លោកស្រី នាងកញ្ញាជាចៅក្រម ព្រះរាជអាជ្ញា អង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នជាតិ ក៏បានអញ្ចើចូលរួមកម្មវិធីយ៉ាងច្រើនកុះករផងដែរ។

001

001

001

001

001

001

001

001

001