លោកមេធាវី កុយ នាម អគ្គលេខាធិការរងគណៈមេធាវីបានជួបពិភាក្សាការងារជាមួយលោកស្រី Claudia De La FUENTE

នៅថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈមេធាវី លោកមេធាវី កុយ នាម អគ្គលេខាធិការរងនៃគណៈមេធាវី បានពិភាក្សាការងារជាមួយលោកស្រី Claudia De La FUENTE ជាមន្រ្តីសិទ្ធិមនុស្ស និងប្រធានផ្នែកនីតិរដ្ឋ នៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទិ្ធមនុស្ស
ដើម្បីជជែកពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោងគាំពារការពង្រឹងសមត្ថភាពដល់មេធាវីនៅកម្ពុជា។ នៅក្នុងកិច្ចប្រជុំនេះ លោកស្រី FUENTE បានលើកឡើងកិច្ចសហការជាមួយគណៈមេធាវីកន្លងមកដែលបានរៀបចំសិក្ខាសាលាស្តីពីកិច្ចសន្ទនាផ្នែកច្បាប់។ នៅក្នុងឆ្នាំ២០១៩ នេះ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស សុំការសហការជាមួយគណៈមេធាវីដើម្បី រៀបចំវគ្គសិក្ខាសាលាអំពីកិច្ចសន្ទនាផ្នែកច្បាប់នេះជាថ្មីម្តង។ នៅក្នុងកិច្ចប្រជុំនេះផងដែរ លោកមេធាវី កុយ នាម បានស្វាគមន៍ និងអរគុណដល់ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទិ្ធមនុស្សដែលបានជួយពង្រឹងសមត្ថភាពដល់មេធាវីកម្ពុជាកន្លងមក។ គណៈមេធាវីនឹងនៅតែបន្តកិច្ចសហការជាមួយអង្គការដែលបានជួយពង្រឹងសមត្ថភាពដល់មេធាវីកម្ពុជា។124