លោកកុយនាម អគ្គលេខាធិការរងគណៈមេធាវី ជួបជជែកពិភាក្សាការងារមួយអង្គការចាយការ (JICA)

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈមេធាវី លោកមេធាវី កុយ នាម អគ្គលេខាធិការរងនៃ​គណៈ​មេធាវី បានអនុញ្ញាតឲ្យលោក Yokoyama Hiroshi ជាអនុប្រធានក្រុមការងារច្បាប់ និងយុត្តិធម៌ នៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងគោលនយោបាយសាធារណៈរបស់ទី​ភ្នាក់ងារសហ​ប្រតិ​បត្តិការ​អន្តរជាតិនៃប្រទេសជប៉ុន (JICA)

ដើម្បីស្វែងយល់ពី​ការងារ​របស់​គណៈ​មេធាវី ជាពិសេស លើជំនួយផ្នែកច្បាប់ដល់ជនក្រីក្រ។ នៅក្នុងកិច្ចប្រជុំនេះ លោកមេធាវី កុយ នាម​ បានលើកឡើងការវិវត្តន៍ថ្មីនៃកិច្ចខិតខំប្រឹងប្រែងរបស់គណៈមេធាវីដែលបានចូលរួមនៅក្នុងកិច្ចការ កំណែទម្រង់ក្នុងវិស័យយុត្តិធម៌​ តាមរយៈការផ្តល់នូវសេវាមេធាវីដោយមិនយកកម្រៃដល់ជនក្រីក្រ។ ភាគី JICA មានចំណាប់អារម្មណ៍លើការងារជំនួយផ្នែកច្បាប់នេះ ហើយនឹងយកចំណុចនៃកិច្ច​ពិភាក្សានេះដើម្បីទៅជជែកជាមួយថ្នាក់ដឹកនាំខ្លួនបន្តទៀត។

001

001

001

001