ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងជជែកពិភាក្សាអំពីការប្រកបវិជ្ជាជីវៈមេធាវី

នារសៀលថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងជជែកពិភាក្សាអំពីការប្រកបវិជ្ជាជីវៈមេធាវី

នារសៀលថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងជជែកពិភាក្សាអំពីការប្រកបវិជ្ជាជីវៈមេធាវី ដោយមានវត្តមានចូលរួមរបស់សមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងមេធាវីទើបពេញសិទ្ធិ និងចេញប្រកបវិជ្ជាជីវៈថ្មីៗ ផងដែរ។
ក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានធ្វើកិច្ចស្វាគមន៍ បង្ហាញអំពីសមិទ្ធផលថ្មីរបស់គណៈមេធាវី និងណែនាំដល់សហភាតាមេធាវីទើបពេញសិទ្ធិ និងចេញប្រកបវិជ្ជាជីវៈថ្មីៗ ឱ្យយកចិត្តទុកដាក់ប្រឹងប្រែងបង្កើនសមត្ថភាព ព្រមទាំងគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌វិជ្ជាជីវៈមេធាវី និងបទបញ្ជាផ្ទៃក្នុង ដើម្បីពង្រឹងនិងពង្រីកចំណេះដឹងក្នុងគោលដៅលើកកម្ពស់ឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។
ជាចុងក្រោយ ឯកឧត្តមប្រធាន សូមជូនពរសមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងសហភាតាមេធាវីទើបពេញសិទ្ធិ និងចេញប្រកបវិជ្ជាជីវៈថ្មីៗ ទទួលបានជោគជ័យក្នុងការប្រកបវិជ្ជាជីវៈ។
 
1 291721100 8172382536166990 9050896891753041116 n
 
2 291701800 8172382106167033 5569186965621089215 n
 
3 290782350 8172382659500311 4943597880155881092 n
 
4 290742704 8172382432833667 8628963015891308893 n
 
5 291330700 8172383139500263 8644161459485618409 n
 
6 291548342 8172383899500187 2685475747407505976 n
 
7 291682073 8172382549500322 1101264662870248047 n
 
3291618450 8172383126166931 2258401717122342250 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top