កម្ពុជា​ធ្វើជាម្ចាស់ផ្ទះសន្និសីទលើកទី៣១ នៃសមាគមច្បាប់សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៅខេត្តសៀមរាប​

(សៀមរាប)៖ សមាគមច្បាប់សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (LAWASIA) សហការជាមួយ​គណៈមេធាវីនៃ​កម្ពុជា និងគណៈកម្មាធិការជាតិ នៃសមាគមច្បាប់អាស៊ានកម្ពុជា បានប្រារព្ធសន្និសីទលើកទី៣១​របស់ខ្លួន ក្រោមអធីបតីភាព ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តំណាង​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្នុងសន្និសីទនេះ ក៏មានការចូលរួមពី លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យកាអមសាលាឧទ្ធរណ៍ តំណាង​ប្រធានតុលាការកំពូល, តំណាងអង្គភាពប្រឆាំង​អំពើពុកលួយ, លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃ​កម្ពុជា, លោក គ្រីស្តូហ្វើ លុង ប្រធានសមាគមច្បាប់សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (LAWASIA), លោក ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាប និងលោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈមេធាវីនៃ​កម្ពុជា ជាអ្នកសម្របសម្រួលការងារ។

លោក គ្រីស្តូហ្វើ លុង ប្រធានសមាគមច្បាប់សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (LAWASIA) បានរាយការណ៍ដោយសង្ខេប ពីសកម្មភាពការងាររបស់សមាគមច្បាប់ សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (LAWASIA) និងបានលើកឡើងថា ការសម្រេចយក​កម្ពុជា​ជាម្ចាស់ផ្ទះ នៃការរៀបចំសន្និសីទលើកទី៣១នេះ ក៏ដោយសារកម្ពុជា មានសុខសន្តិភាព និងសុវត្ថិភាពពេញលេញ ជាពិសេស​កម្ពុជាជាគោលដៅ ទាក់ទាញអ្នកវិនិយោគពីគ្រប់មជ្ឈដ្ឋាន។

លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃ​កម្ពុជា និងជាប្រធានសមាគមច្បាប់អាស៊ាន កម្ពុជា បានគូសបញ្ជាក់ថា សន្និសីទលើកទី៣១ របស់សមាគមច្បាប់ សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (LAWASIA) នេះ អាចប្រព្រឹត្តទៅបាន គឺដោយសារមានការគាំទ្រ​ពីសំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា ហើយជាប្រវត្តិសាស្រ្តហើយដែលកម្ពុជា ត្រូវបានជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះនៃសន្និសីទនេះ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌​ បានថ្លែងទៅកាន់អង្គសន្និសីទថា ​កម្ពុជា​កំពុងដើរលើផ្លូវដ៏ត្រឹមត្រូវមួយ ដែលមានកំណើនសេដ្ឋកិច្ច ជាង​៧% រយៈពេល​៣​ឆ្នាំបន្តបន្ទាប់គ្នា ដែលនេះកើតចេញពីស្ថេរភាពនយោបាយ សុវត្ថិភាពសង្គម និងសន្តិសុខគតិយុត្តិ ដែល​កម្ពុជា​កំពុងមាន។

រាជរដ្ឋាភិបាល​អាណត្តិទី៦ ដែលទើបតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាដ៏ច្រើនលើសលប់ ក្នុងការបោះឆ្នោតជាសាកល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​កន្លងមកនេះ បាន​និងកំពុងខិតខំជំរុញបន្ថែមទៀត នូវក្របខណ្ឌច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ច ការវិនិយោគក្នុងប្រទេស ការការពាសិទ្ធិមនុស្ស ការការពារបរិស្ថាន ការពង្រឹងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការដោះស្រាយបញ្ហាដីធ្លី ជាពិសេសពង្រឹងយន្តការពាណិជ្ជកម្ម អន្តរប្រទេស និងការខិតខំធ្វើឲ្យមានសុខដុមនីយកម្មនៃច្បាប់ក្នុងក្របខណ្ឌ​តំបន់ និងសាកលលោក។

សូមបញ្ជាក់ថា សន្និសីទលើកទី៣១ នៃសមាគមច្បាប់សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (LAWASIA)​នេះ ប្រព្រឹត្តិទៅរយៈពេល​៤​ថ្ងៃ ​ចាប់ពីថ្ងៃទី០២ រហូតដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨​ នៅសណ្ឋា​គារសូហ្វីតែលអង្គរភូគីត្រា ខេត្តសៀមរាប ដែលមានអ្នកច្បាប់អន្តរជាតិចូលរួមប្រមាណជាង​៥០០​នាក់។​

សន្និសីទលើកទី៣១​នេះ នឹងលើកយកប្រធានបទមួយចំនួនមកពិភាក្សា ដូចជា បញ្ហាសេដ្ឋកិច្ច ការវិនិយោគក្នុងប្រទេស ការការពាសិទ្ធិមនុស្ស ការកាពារបរិស្ថាន ការពង្រឹងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការដោះស្រាយបញ្ហាដីធ្លី ជាពិសេស ពង្រឹងយន្តការពាណិជ្ជកម្មអន្តរប្រទេស និង​ការខិតខំធ្វើឲ្យមានសុខដុមនីយកម្មនៃច្បាប់ក្នុងក្របខណ្ឌតំបន់ និងសាកលលោក៕http://freshnewsasia.com/index.php/en/localnews/103730-2018-11-03-07-03-31.html?fbclid=IwAR3kXrhbUhF7jR3feCeNRDfIpZiwVe46i83qxsumhHvGqrP9AraXClfHhvAphoto 2018 11 03 12 29 49photo 2018 11 03 12 29 56photo 2018 11 03 12 29 57photo 2018 11 03 18 28 58photo 2018 11 03 18 28 59photo 2018 11 03 18 29 00photo 2018 11 03 18 29 04

photo 2018 11 03 18 29 05photo 2018 11 03 12 29 49 2photo 2018 11 03 12 29 50photo 2018 11 03 12 29 51photo 2018 11 03 12 29 52photo 2018 11 03 12 29 53photo 2018 11 03 12 29 54photo 2018 11 03 12 29 54 2photo 2018 11 03 12 29 55