ការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព របស់ឯកឧត្តម ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នៅរសៀលថ្ងៃពុធ ៥ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៨ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ព្រមទាំងសមាជិក-សមាជិកាគណៈមេធាវី បានធ្វើដំណើរទៅចូលរួមពិធីបុណ្យសពរបស់ ឯកឧត្តម ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្ឋានសពលេខ១០០ មហាវិថីព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ដែលលោកបានទទួលមរណភាពនៅប្រទេសចិន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ វេលាម៉ោង១០៖៣៩នាទី ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។
photo 2018 08 01 15 43 39
photo 2018 08 01 15 43 39
photo 2018 08 01 15 43 39
photo 2018 08 01 15 43 39