កិច្ចប្រជុំលើកដំបូងជាមួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងតំណាងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីកាគណៈរដ្ឋមន្ត្រី

នៅព្រឹកថ្ងៃច័ន្ទ ០៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី ដឹកនាំក្រុមប្រឹក្សា និងអគ្គលេខាធិការគណៈមេធាវី ដែលជាក្រុមការងារធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី

បានចូលរួមប្រជុំលើកដំបូងជាមួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងតំណាងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីកាគណៈរដ្ឋមន្ត្រី ដែលផ្តោតសំខាន់លើការការពារផលប្រយោជន៍វិជ្ជាជីវៈមេធាវីនៅកម្ពុជា ការបង្កើនប្រសិទ្ធិភាពនៃការផ្តល់សេវាច្បាប់នៅកម្ពុជា និងការធ្វើឲមានតុល្យភាពរវាងមេធាវីជាតិ និងមេធាវីអន្តរជាតិ។ កិច្ចប្រជុំលើកដំបូងនេះ បានសម្រេចបង្កើតក្រុមការងារបច្ចេកទេសមួយ ដើម្បីធ្វើកិច្ចការនេះឲមានប្រសិទ្ធភាព និងបានទាន់ពេលវេលា។

040618

040618

040618

040618

040618