កិច្ចប្រជុំរវាងគណៈមេធាវី និងប្រធានសមាគមន មេធាវីប្រចាំខេត្តហ្គ័ងស៊ី ប្រទេសចិន

នាថ្ងៃទី១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតិឱ្យលោកមេធាវី Huang Zhiwen ប្រធានសមាគមន មេធាវីប្រចាំខេត្តហ្គ័ងស៊ី ប្រទេសចិនចូលជួបសំណេះសំណាល និងសម្តែងការគួរសមនៅទីស្នាក់ការគណៈមេធាវី ។

ក្នុងជំនួបនេះដែរ លោកមេធាវី សួន វិសាល បានជម្រាបជូន គណៈប្រតិភូនៃទីក្រុងហ្គ័ងស៊ី អំពីភាពរីកចម្រើននៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ ហើយលោកមេធាវី Huang Zhiwen ក៏បានជម្រាបជូនលោកមេធាវី សួន វិសាលអំពីកាប្រព្រឹត្តទៅ និងការវិវត្តន៏នានានៃសមាគមនមេធាវីចិនផងដែរ។ 
ទន្ទឹមនឹងនេះ លោក Huang Zhiwen ប្រធានសមាគមមេធាវីប្រចាំខេត្តហ្គ័ងស៊ី ប្រទេសចិន បានអញ្ជើញលោកប្រធានគណៈមេធាវី និងសហការីទៅទស្សនកិច្ចនៅខេត្តស្វ័យយ័តហ្គ័ងស៊ី។
ក្នុងកិច្ចបញ្ចប់នៃជំនួបនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសមាគមមេធាវីប្រចាំខេត្តហ្គ័ងស៊ីបានឯកភាពគ្នាជាបឋមលើកិច្ចសហប្រត្តិបត្តិការ "ផ្លូវមួយខ្សែក្រវ៉ាត់មួយ"សម្រាប់នាពេលអនាគតផងដែរ៕

post

post

post

post

post

post

post

post

post

post

post