គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាពប្រឆំាងអំពើពុករលួយ បានផ្តល់នូវបាឋកថា “ច្បាប់ស្តីពីការប្រឆំាងអំពើពុករលួយ”

នាថ្ងៃសៅរ៍១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាពប្រឆំាងអំពើពុករលួយ បានផ្តល់នូវបាឋកថា “ច្បាប់ស្តីពីការប្រឆំាងអំពើពុករលួយ” ដល់កម្មសិក្សាការីសុក្រឹតការវិជ្ជាជីវៈមេធាវី វគ្គទី៥។

 នៅក្នុងឱកាសនេះដែរ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីបានធ្វើរបាយការណ៍ជូន គណៈអធិបតីអំពីការវិវត្តន៍ថ្មីៗដែលគណៈមេធាវីបានសម្រេចបាន ព្រមទាំងលើកឡើងពីការចូលរួមរបស់មេធាវីក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 

នៅក្នុងបាឋកថាដ៏មានសារសំខាន់នេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានលើកនូវចំណុចសំខាន់ៗអំពីតួនាទីរបស់អង្គភាពប្រឆំាងអំពើពុករលួយ និងប្រសិទ្ធភាពនៃការងាររបស់ស្ថាប័នទាំងមូលដើម្បីលុបបំបាត់អំពើពុករលួយ។

260518 001

260518 001

260518 001

260518 001

260518 001

260518 001

260518 001

260518 001

260518 001

260518 001

260518 001

260518 001

260518 001

260518 001

260518 001

260518 001