នាយកដ្ឋានរដ្ឋបាល

នាយកដ្ឋានរដ្ឋបាល គឺជាច្រកចេញចូលរួមរបស់គណៈមេធាវី ដែលក្នុងនោះនាយកដ្ឋានរដ្ឋបាលត្រូវមានតួនាទី និងភារកិច្ច​ដូចខាងក្រោម​​៖

  • ទទួល និងកត់ត្រាលិខិត និងសំណុំឯកសារចេញ-ចូលនានា
  • បញ្ចូន-ទទួល លិខិតស្នាមនានា
  • ទទួលទូរស័ព្ទ និងបញ្ជូនទៅនាយកដ្ឋានជំនាញ
  • រក្សា និងតម្កល់ឯកសាររដ្ឋបាលនានារបស់គណៈមេធាវី
  • ទទួលបន្ទុក​កិច្ចការបណ្ណាល័យ
  • ទទួលបន្ទុកកិច្ចការព័ត៌មានវិទ្យា
  • ទទួលចាត់ចែងអនាម័យ សន្តិសុខ និងសណ្តាប់ធ្នាប់គណៈមេធាវី
  • ធ្វើរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ​ជូនប្រធានគណៈមេធាវី និងក្រុមប្រឹក្សា​គណៈមេធាវី​
  • ធ្វើសកម្មភាព​ដទៃទៀត​តាមការចាត់តាំង​របស់ប្រធានគណៈមេធាវី​។