គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយអង្គការសេរីភាពអាស៊ី រៀបចំសិក្ខាសាលា ក្រោមប្រធានបទស្តីពី"នីតិវិធីនៃការការពារក្តី លើករណីជួញដូរមនុស្ស និងការកេងប្រវ័ញ្ច"

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹងដល់សមាជិក‑​​សមា​ជិ​កាគណៈមេធាវីជ្រាបថា​ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយ អង្គការសេរីភាពអាស៊ី (Liberty Asia) រៀបចំសិក្ខាសាលា ក្រោមប្រធាន​បទស្តីពី “នីតិវិធី នៃការការពារក្តី លើករណីជួញដូរមនុស្ស និងការកេងប្រវ័ញ្ច”។

ការបណ្តុះ បណ្តាលមានពីរវគ្គគឺ៖

            វគ្គទី១ នៅថ្ងៃច័ន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ចា​ប់​​ពីម៉ោង០៨: ០០ ព្រឹក ដល់ម៉ោង ១៧: ០០រសៀល

            វគ្គទី២ នៅថ្ងៃច័ន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ចា​ប់​​ពីម៉ោង០៨: ០០ ព្រឹក ដល់ម៉ោង ១៧: ០០រសៀល

          សិក្ខាសាលានេះនឹងប្រព្រឹត្តទៅនៅ​ទីស្នាក់​ការ​គណៈមេធាវី ដែល​មាន​ទីតាំងស្ថិត​នៅ​​អគា​រ​កាច់​ជ្រុង​ផ្លូវលេខ១១២៩ និង​លេខ ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  រាជធានីភ្នំពេញ។

            សូមបញ្ជាក់ថា គណៈមេធាវី និងអង្គការសេរីភាពអាស៊ី (Liberty Asia) នឹងចេញ វិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនចំពោះសមាជិក-សមាជិកាដែលបានចូលរួមពេញលេញ ក្នុង​វគ្គសិក្ខាសាលាទំាងពីរខាងលើនេះ។

230418