ការពិភាក្សាលើកិច្ចសហប្រតិបត្តិការជាមួយក្រុមអ្នកជំនាញនៃធនាគារពិភពលោក

 នាព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈមេធាវី បានទទួលជួបជាមួយក្រុមអ្នកជំនាញនៃធនាគារពិភពលោក ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ជាពិសេស បញ្ហាក្ស័យធន
ដែលក្រុមអ្នកជំនាញនៃធនាគារពិភពលោក មានបំណងជួយគណៈមេធាវីក្នុងការបណ្តុះបណ្តាលមេធាវីពាក់ព័ន្ធនឹងវិស័យនេះ។ ឆ្លើយតបនឹងសំណើនេះ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើអោយក្រុមអ្នកជំនាញនៃធនាគារពិភពលោក រៀបចំគម្រោង និងពិភាក្សាលំអិតជាមួយនឹងអគ្គលេខាធិការគណៈមេធាវី ដើម្បីអនុវត្តការងារនេះ។
1
2
3
4
5
6