គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយសហព័ន្ធគណៈមេធាវីជប៉ុន (JFBA)និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងយុតិ្តធម៌ជប៉ុន(ICD) រៀបចំសិក្ខាសាលា ក្រោមប្រធានបទស្តីពី “ការលែងលះ”

សូមជម្រាបជូនដំណឹងដល់សមាជិក សមាជិកាគណៈមេធាវីជ្រាបថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយសហព័ន្ធគណៈមេធាវីជប៉ុន (JFBA)និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងយុតិ្តធម៌ជប៉ុន(ICD)

 រៀបចំសិក្ខាសាលា ក្រោមប្រធានបទស្តីពី “ការលែងលះ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បត្តិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ចាប់ពីម៉ោង ០៨:០០ ព្រឹក ដល់ម៉ោង ១៧:០០ ល្ងាច នៅទីស្នាក់ការគណៈមេធាវី ដែលមានទីតាំងស្ថិតនៅអគារកាច់ជ្រុងផ្លូវលេខ ១១២៩ និងលេខ ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។