កិច្ចប្រជុំលោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈមេធាវីជាមួយក្រុមការងារមេធាវីគ្មានព្រំដែនបារាំង

នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារ Le Royal Raffle លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈមេធាវី បានជួបប្រជុំជាមួយក្រុមការងារមេធាវីគ្មានព្រំដែនបារាំង ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តការការពារក្តីជូនជនក្រីក្រនៅតាមបណ្តារខេត្តតាមគោលដៅមួយចំនួន។ ក្នុងជំនួបពិភាក្សានេះ ក្រុមមេធាវីគ្មានព្រំដែនបារាំង នឹងបន្តជួយលើគម្រោងការពារក្តីជូនជនក្រីក្រក្នុងខេត្តបាត់ដំបង សម្រាប់ឆ្នាំ២០១៨ ៕

AKA