ក្រម​នីតិវិធីរដ្ឋប្បវេណី

អ្នក​តំណាង​តាម​ផ្លូវ​បណ្តឹង​

កថាខណ្ឌទីអ្នកតំណាងតាមផ្លូវបណ្តឹង

. អត្ថន័យនៃអ្នកតំណាងតាមផ្លូវបណ្តឹង

អាន​លំអិត

ការដកហូត​សមត្ថកិច្ច​ជំនុំ​ជម្រះ និងបណ្តឹង​ដិត​ចិត្ត

មាត្រា ២៧.- ការដកហូត​ចៅ​ក្រម​​ពី​សមត្ថកិច្ច​ជំនុំ​ជម្រះ​

អាន​លំអិត


ស្តាប់​ចម្រៀង​គណៈមេធាវី (និពន្ធដោយ​ ឯកឧត្តម ជីវ សុងហាក់)

ទំនាក់ទំនង

អាសយដ្ឋាន​ ៖ ​អគារ​​លេខ ​១០​-​១១​E​0​E1​E2​ ផ្លូវ​​លេខ​​ ១៨០ ​សង្កាត់​​បឹង​រាំង​ ខណ្ឌ​​ដូន​ពេញ ​រាជ​ធានី​​ភ្នំពេញ​។
​ប្រអប់​​សំបុត្រ​​លេខ​ ៖ ១៥៨៧
ទូរស័ព្ទ​​លេខ​ ៖ (855) 23 220 237
ទូរសារ​​លេខ​ ៖ (855) ​23 213 658
អ៊ីម៉ែល ​៖ info@bakc.org.kh

អ្នកអាចស្នើសុំ រី ផ្តល់យោបល់​​​


ព្រឹត្តិបត្រលេខ ២ បោះពុម្ព សំបុត្រអគ្គិសនី
ថ្ងៃអង្គារ ទី25 ខែឧសភា ឆ្នាំ2010 ម៉ោង 11:00

គណៈ​មេធាវី​មាន​កិត្តិ​យស​ជា​ថ្មី​ម្តង​ទៀត​បាន​បោះ​ពុម្ព​ផ្សាយ​នូវ" ​ព្រឹត្តិ​បត្រ​មេធាវី​លេខ​ ២ "​សម្រាប់​ត្រី​មាស ​ខែ ​តុលា-​ធ្នូ​ ២០០៩ ​។

ព្រឹត្តិ​​បត្រ​​មេធាវី​លេខ២​ នេះ​កើត​ឡើង​ ចេញ​ពី​ការ​ប្រឹង​ប្រែង​លះ​បង់​ពេល​វេលា​ដ៏​មាន​តម្លៃ​របស់​អ្នក​និពន្ធ​ នីមួយ​ៗ ​និង​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុត​មាំ​របស់​អស់​លោក​-​លោក​ស្រី ​  ទាំង​​នោះ​​គឺ​​ដើម្បី​ធ្វើ​អោយ​កិច្ច​ការ​នេះ​បាន​សំរេច​។​ តាំង​នាម​ឲ្យ​គណៈ​មេធាវី​ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​ អ្នក​និពន្ធ​ដែល​បាន​រួម​ចំ​ណែក​វិភាគ​ទាន​អត្ថបទ​របស់​ខ្លួន​។ ​

ខ្ញុំ​​ក៏​ថ្លែង​អំណរ​គុណ​ផង​ដែរ​ដល់​លោក​ អគ្គ​លេ​ខា​ធិ​ការ​គណៈ​មេធាវី​ ដែល​បាន​សម្រប​សម្រួល​កិច្ចការ​ចង​ក្រង​ព័ត៌​មាន​ស្តី​ពី​សកម្មភាព​គណៈ​ មេធាវី​ និង​ បោះ​ពុម្ព​ផ្សាយ​នេះ​។ ​លើស​ពី​នេះ​ទៀត​ខ្ញុំ​ក៏​សូម​ថ្លែង​អំណរ​គុណ​ដល់​បុគ្គ​លិក​នា​យក​ដ្ឋាន​ បោះ​ពុម្ព ​និង​ ផ្សព្វ​ផ្សាយ ​ដែល​បាន​ជួយ​ជ្រោម​ជ្រែង​ផ្នែក​រដ្ឋ​បាល ​និង​ ផ្គត់​ផ្គង់​ដើម្បី​ឲ្យ​ការ​បោះ​ពុម្ព​ព្រឹត្តិ​បត្រ​លេខ​នេះ​សម្រេច​ទៅ​បាន ​ដោយ​ជោគ​ជ័យ​។

​តាម​រយៈ​ការ​បោះ​ពុម្ព​ផ្សាយ​នេះ ​គណៈ​មេធាវី​មាន​មោទ​​ន​ភាព​ដ៏​ជ្រាវ​ជ្រៅ​ដោយ​បាន​ចូល​រួម​ក្នុង​ការ​លើក​ ស្ទួយ​​ចំនេះ​ដឹង​ផ្នែក​ច្បាប់ ​ដល់​សាធារ​ណៈ​ជន​ និង​ សមា​ជិក​គណៈ​មេធាវី​ ទាំង​អស់។​ ការ​បង្កើន​ការ​ចេះ​ដឹង​នេះ ​ពិត​ជា​ផ្នែក​មួយ​នៃ​ការ​កសាង​នី​តិរដ្ឋ​។ ​យើង​ទទួល​ស្គាល់​ថា​គុណភាព​នៃ​ការ​បោះ​ពុម្ព​ និង​ សមត្ថ​ភាព​ផ្នែក​បណ្ណា​ធិការ​របស់​យើង​នៅ​មាន​ខ្វះ​ចន្លោះ​ដែរ​ តែ​ការ​ព្យា​យាម​របស់​យើង​នឹង​ពុះ​ពារ​ឲ្យ​បាន​នូវ​ការ​ខ្វះ​ខាត​ទាំង​នោះ​ នៅ​ពេល​អនា​គត​។

ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​អ្នក​អាន​ទាំង​អស់​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​អាន​ ព្រឹតិ​បត្រ​មេធាវី​នេះ។​ យើង​ស្វា​គមន៍​ជា​និច្ច​នៃ​ការ​រិះ​គន់ ​អត្ថា​ធិប្បាយ​របស់​អ្នក​អាន ​ដែល​ទាំង​អស់​នេះ​ជា​ការ​រួម​ចំ​ណែក​ធ្វើ​ឲ្យ​ការ​បោះ​ពុម្ព​ផ្សាយ​ របស់យើង​បាន​បង្កើន​គុណ​ភាព​ថែម​ទៀត។​

ខ្ញុំ​​សូមអំ​ពាវ​នាវ​ និង​​លើក​ទឹក​ចិត្ត​ឲ្យ​សហ​ពា​តា​របស់​យើង​ទាំង​អស់​ចូល​រួម​វិភាគ​ទាន​អត្ថ ​បទ​របស់​ខ្លួន​ឲ្យ​បាន​ច្រើន​ថែម​ទៀ់ត​ ព្រោះ​ថា​ព្រឹត្តិ​បត្រ​​នេះ​ជា​ព្រឹត្តិ​បត្រ​​របស់​មេធាវី​ទាំង​អស់ ​មិន​មែន​ជា​របស់​មនុស្ស​មួយ​ក្រុម​ណា​ទេ។​ សូម​សហ​ពាតា​កុំ​គិត​ថា​ការ​បញ្ចេញ​គំនិត​របស់​ខ្លួន​មិន​ល្អ​ មិន​សម​រម្យ។​ យើង​ម្នាក់​ៗ​អភិ​វឌ្ឍ​ទៅ​មុខ​បាន​ដោយ​ឆ្លង​បទ​ពិសោធន៍​ ដែល​ជួន​កាល​ផ្អែម​ល្ហែម​ ជួន​កាល​ជូរ​ចត់​ តែ​នៅ​ចុង​បញ្ចប់​យើង​បាន​ទទួល​ជោគ​ជ័យ​ទាំង​អស់​គ្នា។​នេះ​ជា​ការ​ពិត​។

ជា​ទី​បញ្ចប់​ខ្ញុំ​សូម​ជូន​ពរ​ដល់​អ្នក​ចូល​រួម​បង្កើត ​ព្រឹត្តិ​បត្រ ​នេះ ​និង​អ្នក​អាន​ទាំង​អស់​សូម​ជួប​តែ​ជោគ​ជ័យ​គ្រប់​ប្រការ​។​ សូម​អរ​គុណ

មាតិការ

ក. អត្ថបទវិភាគផ្នែកច្បាប់
១. ច្បាប់អន្តរជាតិ
          អ្នកណាជាម្ចាស់លើប្រាសាទព្រះវិហារ
២. ប្រព័ន្ធច្បាប់នៃប្រទេសកម្ពុជា
          ប្រវត្តិសាស្រ្តនៃប្រព័ន្ធច្បាប់ខ្មែរ (ត)
៣. ច្បាប់សាធារណៈ
          ការសិក្សាប្រៀបធៀបទាក់ទងនឹងនីតិវិធីព្រហ្មទណ្ឌ
៤. ច្បាប់ទាក់ទងនឹងហិរញ្ញវត្ថុ
          ពន្ធដាអាជីវកម្មនៅកម្ពុជា
៥.ច្បាប់ទាក់ទងនឹងពាណិជ្ជកម្ម
          សេរីភាវូបនីយកម្មពាណិជ្ជកម្ម និង សមភាពចេនឌ័រ
          ច្បាប់ស្តីពីមេជ្ឍត្តកម្មផ្នែកពាណិជ្ជកម្ម
៦. ច្បាប់ទាក់ទងនឹង វិជ្ជាជីវៈច្បាប់
          ទំនាក់ទំនងរវាងមេធាវី ចៅក្រម និងព្រះរាជអាជ្ញា
៧. សិទ្ធកុមារ
          ពលកម្មកុមារក្នុងវិស័យសិប្បកម្មឡឥដ្ឋ

 

ខ. សកម្មភាពរបស់គណៈមេធាវី
១. សកម្មភាពរបស់គណៈមេធាវីក្នុងត្រីមាសទី ៣ កក្កដា-កញ្ញា

 

អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី

អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី

បញ្ជី​សមាជិក​គណៈមេថាវី

ស្វែង​រក​មេធាវី

ដើម្បី​ស្វែង​រក​​មេធាវី សូម​ចូល​ទៅ​កាន់ទំព័រ សមាជិក​គណៈមេធាវី ​តាមរយៈ​ម៉ឺនុយ​ខាង​លើ ហើយ​ចុចលើ​ មេធាវី

វចនានុក្រមច្បាប់

ស្ថិតិ​អ្នក​ទស្សនា

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterថ្ងៃ​នេះ66
mod_vvisit_counterម្សិល​មិញ491
mod_vvisit_counterសប្តាហ៍​នេះ1386
mod_vvisit_counterសប្តាហ៍​មុន3051
mod_vvisit_counterខែ​នេះ10075
mod_vvisit_counterខែ​មុន10753
mod_vvisit_counterសរុប255806

ចំនួន​អ្នក​កំពុងទស្សនា ៖ 7
IP របស់​អ្នក 38.107.179.209
,
កាលបរិច្ឆេទ ៖ 23 ឧសភា, 2012