|
នាយកដ្ឋានទំនាក់ទំនងជាតិ-អន្តរជាតិ និង ផ្សព្វផ្សាយនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងរៀបចំធ្វើការបោះពុម្ពនូវព្រឹត្តិបត្រគណះមេធាវីរៀងរាល់បីខែម្តង។
ខាងក្រោមនេះគឺជាព្រឹត្តិបត្រនានាដែលគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចេញផ្សាយ៖
|
|
ព្រឹត្តិបត្រលេខ ២ |
|
|
|
ថ្ងៃអង្គារ ទី25 ខែឧសភា ឆ្នាំ2010 ម៉ោង 11:00 |
|
គណៈមេធាវីមានកិត្តិយសជាថ្មីម្តងទៀតបានបោះពុម្ពផ្សាយនូវ" ព្រឹត្តិបត្រមេធាវីលេខ ២ "សម្រាប់ត្រីមាស ខែ តុលា-ធ្នូ ២០០៩ ។
ព្រឹត្តិបត្រមេធាវីលេខ២ នេះកើតឡើង ចេញពីការប្រឹងប្រែងលះបង់ពេលវេលាដ៏មានតម្លៃរបស់អ្នកនិពន្ធ នីមួយៗ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់អស់លោក-លោកស្រី ទាំងនោះគឺដើម្បីធ្វើអោយកិច្ចការនេះបានសំរេច។ តាំងនាមឲ្យគណៈមេធាវី ខ្ញុំសូមថ្លែងអំណរគុណដល់ អ្នកនិពន្ធដែលបានរួមចំណែកវិភាគទានអត្ថបទរបស់ខ្លួន។
ខ្ញុំក៏ថ្លែងអំណរគុណផងដែរដល់លោក អគ្គលេខាធិការគណៈមេធាវី ដែលបានសម្របសម្រួលកិច្ចការចងក្រងព័ត៌មានស្តីពីសកម្មភាពគណៈ មេធាវី និង បោះពុម្ពផ្សាយនេះ។ លើសពីនេះទៀតខ្ញុំក៏សូមថ្លែងអំណរគុណដល់បុគ្គលិកនាយកដ្ឋាន បោះពុម្ព និង ផ្សព្វផ្សាយ ដែលបានជួយជ្រោមជ្រែងផ្នែករដ្ឋបាល និង ផ្គត់ផ្គង់ដើម្បីឲ្យការបោះពុម្ពព្រឹត្តិបត្រលេខនេះសម្រេចទៅបាន ដោយជោគជ័យ។
|
|
|
ព្រឹត្តិបត្រមេធាវីលេខ ១ |
|
|
|
ថ្ងៃអង្គារ ទី25 ខែឧសភា ឆ្នាំ2010 ម៉ោង 09:59 |
|
"ព្រឹត្តិបត្រមេធាវី" លេខ ០១ សំរាប់ត្រីមាសទី២ ឆ្នាំ ២០០៩ នេះ ត្រូវបានរៀបចំ និង បោះពុម្ពសាជាថ្មីឡើងវិញដោយគណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា ក្រោមជំនួយឧត្តម្ភរបស់ឯកឧត្តមបណ្ឌិត ឧកញ៉ា ដេវិដ ឆាណាយវា និង អង្គការយូនីសេហ្វ។ ទោះជាយ៉ាង នេះក្តី ការបោះពុម្ពនេះ គឺមិនមែនជាការបោះពុម្ពលើកទី១ នោះ ទេ។
លុះមកដល់ដើមឆ្នាំ ២០០៩ នេះ លោកប្រធានគណៈមេធាវីក្នុងអាណត្តិទី ៧ បានមើលឃើញពីសារសំខាន់និងអត្តប្រយោជន៌នៃការបោះពុម្ព "ព្រឹត្តិបត្រមេធាវី" នេះទើបផ្តួចផ្តើមគំនិត និង ស្វែងរកជំនួយថវិកា និង ការគាំទ្រពីមជ្ឈដ្ឋានផ្ទៃក្នុងគណៈមេធាវី និង មជ្ឈដ្ឋានខាងក្រៅ ហើយជាលទ្ធផលគឺទទួលបាននូវការគាំទ្រ ពីសមាជិក សមាជិកាគណៈមេធាវី និង ដៃគូផ្តល់ជំនួយសំរាប់ការបោះពុម្ពផ្សាយនេះ។ នៅក្នុងខែ មេសា ឆ្នាំ ២០០៩ គណៈមេធាវីបានបង្កើតនាយកដ្ឋានបោះពុម្ព និង ផ្សព្វផ្សាយដើម្បីទទួលបន្ទុកសម្របសម្រួលប្រមូលព័ត៌មាន និង អត្តបទវិភាគផ្សេងៗហើយរៀបចំបោះពុម្ពជាព្រឹត្តិបត្រ។
|
|
បានបន្ទាន់សម័យចុងក្រោយបំផុតនៅ ថ្ងៃអង្គារ ទី25 ខែឧសភា ឆ្នាំ2010 ម៉ោង 10:56 |
|
|
|
|
|