ក្រម​នីតិវិធីរដ្ឋប្បវេណី

អ្នក​តំណាង​តាម​ផ្លូវ​បណ្តឹង​

កថាខណ្ឌទីអ្នកតំណាងតាមផ្លូវបណ្តឹង

. អត្ថន័យនៃអ្នកតំណាងតាមផ្លូវបណ្តឹង

អាន​លំអិត

ការដកហូត​សមត្ថកិច្ច​ជំនុំ​ជម្រះ និងបណ្តឹង​ដិត​ចិត្ត

មាត្រា ២៧.- ការដកហូត​ចៅ​ក្រម​​ពី​សមត្ថកិច្ច​ជំនុំ​ជម្រះ​

អាន​លំអិត


ស្តាប់​ចម្រៀង​គណៈមេធាវី (និពន្ធដោយ​ ឯកឧត្តម ជីវ សុងហាក់)

ទំនាក់ទំនង

អាសយដ្ឋាន​ ៖ ​អគារ​​លេខ ​១០​-​១១​E​0​E1​E2​ ផ្លូវ​​លេខ​​ ១៨០ ​សង្កាត់​​បឹង​រាំង​ ខណ្ឌ​​ដូន​ពេញ ​រាជ​ធានី​​ភ្នំពេញ​។
​ប្រអប់​​សំបុត្រ​​លេខ​ ៖ ១៥៨៧
ទូរស័ព្ទ​​លេខ​ ៖ (855) 23 220 237
ទូរសារ​​លេខ​ ៖ (855) ​23 213 658
អ៊ីម៉ែល ​៖ info@bakc.org.kh

អ្នកអាចស្នើសុំ រី ផ្តល់យោបល់​​​


ឌុច ប្ដឹង​សារ​ទុក្ខ​ទៅ​តុលាការ​កំពូល PDF បោះពុម្ព សំបុត្រអគ្គិសនី
ថ្ងៃព្រហស្បតិ៍ ទី26 ខែសីហា ឆ្នាំ2010 ម៉ោង 10:29

អតីត​ប្រធាន​គុក​ទួល​ស្លែង​ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែល​ត្រូវ​សាលា​ក្តី​ខ្មែរ​ក្រហម​សម្រេច​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ៣៥​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១០ អំពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ និង​ការ​បំពារ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុ​សញ្ញា​ទីក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩ កំពុង​ប្តឹង​សារ​ទុក្ខ​ទៅ​តុលាការ​កំពូល។

អស់​រយៈ​ពេល​ជិត​មួយ​ខែ​ក្រោយ​ពេល​ដែល​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ ចេញ​សាលក្រម​សម្រេច​ឱ្យ​ជាប់​ទោស ៣៥​ឆ្នាំ​មក អតីត​ប្រធាន​គុក​ទួល​ស្លែង​ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច ចាប់​ផ្ដើម​ប្ដឹង​សារ​ទុក្ខ​ទៅ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល តាម​រយៈ​មេធាវី​របស់​ខ្លួន។

សហ​មេធាវី​របស់​លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច គឺ​លោក កង ឫទ្ធារី ថ្លែង​ឱ្យ​ដឹង​ថា បណ្តឹង​សារ​ទុក្ខ​របស់​លោក បាន​ដាក់​ជូន​ទៅ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​សីហា ដែល​ប្រឆាំង​នឹង​សាលក្រម​របស់​សាលា​ដំបូង កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១០ ដែល​សម្រេច​ឱ្យ​កូន​ក្តី​លោក​ជាប់​ទោស ៣៥​ឆ្នាំ​ថា ជា​ការ​សម្រេច​ដោយ​ភ័ន្ត​ច្រឡំ។

លោក កង ឫទ្ធារី មាន​ប្រសាសន៍​ថា ៖ «យើង ​ប្ដឹង​ទៅ​នឹង​សេចក្ដី​សម្រេច​ហ្នឹង ពីព្រោះ​ដោយសារ​តែ​ការ​ជម្រះ​ក្ដី​ហ្នឹង​យល់​ច្រឡំ បាន​ជា​ដើម​ហេតុ​ធ្វើ​ឱ្យ​ផ្ដន្ទា​ទោស​កូន​ក្ដី​ខ្ញុំ»។......

អតីត​ប្រធាន​គុក​ទួល​ស្លែង​ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែល​ត្រូវ​សាលា​ក្តី​ខ្មែរ​ក្រហម​សម្រេច​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ៣៥​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១០ អំពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ និង​ការ​បំពារ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុ​សញ្ញា​ទីក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩ កំពុង​ប្តឹង​សារ​ទុក្ខ​ទៅ​តុលាការ​កំពូល។

អស់​រយៈ​ពេល​ជិត ​មួយ​ខែ​ក្រោយ​ពេល​ដែល​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ ចេញ​សាលក្រម​សម្រេច​ឱ្យ​ជាប់​ទោស ៣៥​ឆ្នាំ​មក អតីត​ប្រធាន​គុក​ទួល​ស្លែង​ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច ចាប់​ផ្ដើម​ប្ដឹង​សារ​ទុក្ខ​ទៅ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល តាម​រយៈ​មេធាវី​របស់​ខ្លួន។

សហ​មេធាវី​របស់​លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច គឺ​លោក កង ឫទ្ធារី ថ្លែង​ឱ្យ​ដឹង​ថា បណ្តឹង​សារ​ទុក្ខ​របស់​លោក បាន​ដាក់​ជូន​ទៅ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​សីហា ដែល​ប្រឆាំង​នឹង​សាលក្រម​របស់​សាលា​ដំបូង កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១០ ដែល​សម្រេច​ឱ្យ​កូន​ក្តី​លោក​ជាប់​ទោស ៣៥​ឆ្នាំ​ថា ជា​ការ​សម្រេច​ដោយ​ភ័ន្ត​ច្រឡំ។

លោក កង ឫទ្ធារី មាន​ប្រសាសន៍​ថា ៖ «យើង ​ប្ដឹង​ទៅ​នឹង​សេចក្ដី​សម្រេច​ហ្នឹង ពីព្រោះ​ដោយសារ​តែ​ការ​ជម្រះ​ក្ដី​ហ្នឹង​យល់​ច្រឡំ បាន​ជា​ដើម​ហេតុ​ធ្វើ​ឱ្យ​ផ្ដន្ទា​ទោស​កូន​ក្ដី​ខ្ញុំ»។

លោក​បញ្ជាក់​បន្ថែម​ថា ការ​ជំទាស់​នេះ ពីព្រោះ​តែ​លោក​យល់​ថា អតីត​ប្រធាន​គុក​ទួល​ស្លែង​ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែល​ជា​កូន​ក្ដី​របស់​លោក មិន​ត្រូវ​ស្ថិត​នៅ​ក្នុង​យុត្តាធិការ ឬ​ក្នុង​ដែន​អំណាច​សមត្ថកិច្ច​របស់​សាលាក្ដី​ខ្មែរ​ក្រហម​សម្រាប់​យក​មក​ កាត់​ទោស​ទេ ម្យ៉ាង​ទៀត​ខុស​ទៅ​នឹង​កិច្ច​ព្រមព្រៀង​រវាង​អង្គការ​សហ​ប្រជាជាតិ និង​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បង្កើត​សាលាក្ដី​ខ្មែរ​ក្រហម។

លោក កង ឫទ្ធារី បន្ថែម​ដូច្នេះ ៖ «ចង់​បញ្ជាក់​ថា សាលាក្ដី​នេះ​អត់​មាន​យុត្តាធិការ​លើ​បុគ្គល​ម្នាក់​ហ្នឹង​ទេ គោរព​ទៅ​តាម​ឋានានុក្រម​ចំណុច​ពីរ។ ចំណុច​មួយ​មេ​ដឹក​នាំ​ខ្ពស់​បំផុត និង​ចំណុច​ពីរ គឺ​ឋានានុក្រម​បុគ្គល គឺ​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ចំពោះ​បទឧក្រិដ្ឋ»។

ការ​លើក​ឡើង​របស់​មេធាវី ឌុច ត្រូវ​បាន​មេធាវី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្រុម​ទី​៣ លោក គឹម ម៉េងឃី ឆ្លើយ​តប​ដោយ​ទស្សនៈ​របស់​លោក​ថា តុលាការ​នេះ​ពិត​ជា​មាន​សមត្ថកិច្ច​ក្នុង​ការ​កាត់​ទោស ឌុច ៖ «តុលាការ​នេះ​ពិត​ជា​មាន ពីព្រោះ​វិសាលភាព​របស់​គុក​ទួល​ស្លែង​នៅ​ពេល​នោះ​មាន​អំណាច​ធំធេង»។

នៅ​ក្នុង​បណ្ដឹង​សារ​ទុក្ខ​របស់​ក្រុម​មេធាវី​លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែល​ថា តុលាការ​កាត់​ទោស​ដោយ​ការ​ភ័ន្តច្រឡំ​នោះ បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​ទៅ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ឱ្យ​បដិសេធ ​ចោល​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង និង​ដោះ​លែង ឌុច ឱ្យ​មាន​សេរីភាព ហើយ​សុំ​ឱ្យ​ចាត់​ទុក ឌុច ជា​សាក្សី​នៅ​ក្នុង​រឿង​ក្តី​នេះ​វិញ។ ចំពោះ​ការ​ជាប់​ឃុំ​ឃាំង​របស់ ឌុច តាំង​ពី​ថ្ងៃ​ចាប់​ខ្លួន​មក មិន​ចាំបាច់​ទូទាត់​អ្វី​ទេ ដោយ​ចាត់​ទុក​ថា ជា​ការ​រក្សា​ការពារ​សាក្សី​ចុះ។

សាលាក្ដី​ខ្មែរ​ក្រហម​មិន​ទាន់​បាន​កំណត់​ពេល​សម្រាប់​ជំនុំ​ជម្រះ​លើ​ បណ្ដឹង​សារ​ទុក្ខ​នេះ​នៅ​ឡើយ​ទេ។ ស្រប​ពេល​នេះ​ដែរ ក្រុម​មេធាវី​ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​ព្រះ​រាជ​អាជ្ញា ក៏​កំពុង​ប្ដឹង​ឧទ្ធរណ៍​អំពី​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​ដែរ៕

បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត​នៅ ថ្ងៃព្រហស្បតិ៍ ទី26 ខែសីហា ឆ្នាំ2010 ម៉ោង 10:33
 

អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី

អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី

បញ្ជី​សមាជិក​គណៈមេថាវី

ស្វែង​រក​មេធាវី

ដើម្បី​ស្វែង​រក​​មេធាវី សូម​ចូល​ទៅ​កាន់ទំព័រ សមាជិក​គណៈមេធាវី ​តាមរយៈ​ម៉ឺនុយ​ខាង​លើ ហើយ​ចុចលើ​ មេធាវី

វចនានុក្រមច្បាប់

ស្ថិតិ​អ្នក​ទស្សនា

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterថ្ងៃ​នេះ133
mod_vvisit_counterម្សិល​មិញ320
mod_vvisit_counterសប្តាហ៍​នេះ809
mod_vvisit_counterសប្តាហ៍​មុន2167
mod_vvisit_counterខែ​នេះ4459
mod_vvisit_counterខែ​មុន9697
mod_vvisit_counterសរុប216959

ចំនួន​អ្នក​កំពុងទស្សនា ៖ 10
IP របស់​អ្នក 38.107.179.209
,
កាលបរិច្ឆេទ ៖ 15 កុម្ភៈ, 2012