ប្រធាន​គណៈមេធាវី​អាណត្តិទី ៩

ក្រម​នីតិវិធីរដ្ឋប្បវេណី

អ្នក​តំណាង​តាម​ផ្លូវ​បណ្តឹង​

កថាខណ្ឌទីអ្នកតំណាងតាមផ្លូវបណ្តឹង

. អត្ថន័យនៃអ្នកតំណាងតាមផ្លូវបណ្តឹង

អាន​លំអិត

ការដកហូត​សមត្ថកិច្ច​ជំនុំ​ជម្រះ និងបណ្តឹង​ដិត​ចិត្ត

មាត្រា ២៧.- ការដកហូត​ចៅ​ក្រម​​ពី​សមត្ថកិច្ច​ជំនុំ​ជម្រះ​

អាន​លំអិត


ស្តាប់​ចម្រៀង​គណៈមេធាវី (និពន្ធដោយ​ ឯកឧត្តម ជីវ សុងហាក់)

ទំនាក់ទំនង

អាសយដ្ឋានអគាររដ្ឋបាល ៖ ​អគារ​​ស្ថិតនៅកាច់ជ្រុងផ្លូវលេខ ១១២៩ និងផ្លូវលេខ ១៩៣០ សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អាសយដ្ឋាននាយកដ្នានការពារក្តីជូន​ជនក្រីក្រ​ ៖ ​អគារ​​លេខ ​១០​-​១១​E​0​E1​E2​ ផ្លូវ​​លេខ​​ ១៨០ ​សង្កាត់​​​បឹង​រាំង​ ខណ្ឌ​​ដូន​ពេញ ​រាជ​ធានី​​ភ្នំពេញ​។
​ប្រអប់​​សំបុត្រ​​លេខ​ ៖ ១៥៨៧
ទូរស័ព្ទ​​លេខ​ ៖ (855) 23 864 078
ទូរសារ​​លេខ​ ៖ (855) ​23 864 076
អ៊ីម៉ែល ​៖ info@bakc.org.kh

អ្នកអាចស្នើសុំ រឺ ផ្តល់យោបល់​​​


ការដកហូត​សមត្ថកិច្ច​ជំនុំ​ជម្រះ និងបណ្តឹង​ដិត​ចិត្ត PDF បោះពុម្ព សំបុត្រអគ្គិសនី
ថ្ងៃព្រហស្បតិ៍ ទី08 ខែកក្កដា ឆ្នាំ2010 ម៉ោង 11:03

មាត្រា ២៧.- ការដកហូត​ចៅ​ក្រម​​ពី​សមត្ថកិច្ច​ជំនុំ​ជម្រះ​

១-ចៅក្រម​ត្រូវ​ដកហូត​ពី​ការអនុវត្ដ​មុខការ​របស់​ខ្លួន​ក្នុងករណី​ដែល​បាន​កំណត់​ដូច​ខាងក្រោម​នេះ ៖

ក-កាលណា​ចៅក្រម​ ​ឬ ​សហព័ទ្ធ​របស់​ចៅក្រម​ ឬ ​អតីត​សហព័ទ្ធ​របស់​ចៅក្រម​ជា​ភាគី​ណាមួយ​ក្នុង​រឿង​ក្ដី ។

ខ-កាលណា​ចៅក្រម​ជា​ញាតិ​លោហិត​ក្នុង​ថ្នាក់​ទី​ ៦ (ប្រាំមួយ)​ ​ឬ​ ​ញាតិពន្ធ​ក្នុង​ថ្នាក់​ទី​ ៣ (បី)​ ​ឬ​ ​អតីត​ញាតិពន្ធ​ក្នុង​ថ្នាក់​ទី ៣ (បី) របស់​ភាគី​ណា​មួយ​ ។

គ-កាលណា​ចៅក្រម​ជា​អ្នក​អាណាព្យាបាល​របស់​ភាគី​ណា​មួយ ។

ឃ-កាល​ណា​ចៅក្រម​ដែល​ទទួល​បន្ទុក​រឿង​ក្ដី ធ្លាប់​ ឬ ​កំពុង​មាន​វិវាទ​នៅ​តុលាការ​ជាមួយ​ភាគី​ណា​មួយ ។

ង-កាលណា​ចៅក្រម​បាន​ធ្វើ​ជាសាក្សី ឬ ធ្វើ​ជា​អ្នក​ជំនាញ​ក្នុង​រឿង​ក្ដី ។

ច-កាលណា​ចៅ​ក្រម​ជា​អ្នក​តំណាង ឬ ធ្លាប់​ជា​អ្នក​តំណាង ឬ ជា​អ្នក​ជំនួយ​ឱ្យ​ភាគី​ចំពោះ​រឿង​ក្ដី ។

ឆ-កាល​ណា​ចៅក្រម​បាន​ចូលរួម​ក្នុង​ការសម្រេច​សេចក្ដី​មជ្ឈត្ដករ​ចំពោះរឿង​ក្តី​ឬ​បានចូលរួម​ក្នុង​ការសម្រេច​សេចក្ដី​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​លើក​ទី​ ​១ ​ដែល​បាន​ឧបាស្រ័យ​ ​ឬ​​ការជំនុំ​ជម្រះ​នៃ​បណ្ដឹង​ឧទ្ធរណ៍​ដែល​បាន​ឧបាស្រ័យ​ ​ឬ​ ​បង្ហាញមតិ​យោបល់​ណែ​នាំផ្នែក​​ច្បាប់ ​ចំពោះ​រឿង​ក្ដី ។

២-ក្នុង​ករណី​ដូចមាន​មូល​ហេតុ​នៃ​ការដក​ហូត​ ដែល​បាន​កំណត់​ក្នុង​កថា​ខណ្ឌ​ទី​ ១​ ខាង​លើនេះ តុលាការ​ត្រូវ​សម្រេច​សេចក្ដី​អំពី​ការ​ដកហូត​នោះ​ ​តាម​ពាក្យ​សុំ​ ឬ​ ដោយ​​ឆន្ទានុសិទ្ធិ​របស់​ខ្លួន ។

មាត្រា ២៨.- បណ្ដឹងដិតចិត្ដចៅក្រម

១-ក្នុង​ករណី​ដែល​មាន​កាលៈទេសៈ​ដែល​បណ្ដាល​ឱ្យ​មាន​ការលំអៀង​ក្នុងការជម្រះ​​ក្ដី ​ចំពោះ​ចៅ​ក្រមណា​ម្នាក់ នោះ​ភាគី​អាច​ប្ដឹង​ដិត​ចិត្ដ​ចៅក្រម​នោះ​បាន​ ។

២-ក្នុង​ករណី​ដែល​ភាគី​បានឆ្លើយ​ទាញ​ហេតុផល​ចំពោះ​មុខ​ចៅក្រម​ ​ឬ​ ​បាន​ធ្វើ​សេចក្ដី​​ដោះសា​នៅ​ក្នុង​នីតិវិធី​ត្រៀម​សម្រាប់​ការទាញ​ហេតុផល​ចំពោះ​មុខ​ចៅក្រម​រួច​ហើយនោះ ភាគី​​មិន​អាច​ប្ដឹង​ដិត​ចិត្ដ​ចៅក្រម​នោះ​បាន​ឡើយ ។ ប៉ុន្ដែ បញ្ញត្ដិ​នេះ​មិន​ត្រូវ​យក​មក​អនុវត្ដ​ឡើយ​​​ចំពោះ​ករណី​ដែល​ភាគី​នោះ​មិន​បាន​ដឹង​អំពី​មូលហេតុ​ដែល​អាច​ប្ដឹង​ដិតចិត្ដ​ ឬ ​ករណី​ដែល​​មូលហេតុ​នៃ​បណ្ដឹង​ដិត​ចិត្ដ​បាន​កើត​ឡើង​​នៅ​ពេល​ក្រោយ ។

មាត្រា ២៩.- ការដក​ខ្លួន​របស់​ចៅ​ក្រម​

ក្នុង​ករណី​ដែល​បាន​កំណត់​ក្នុង​កថាខណ្ឌ​ទី ១ នៃ​មាត្រា​ ២៧​ (ការដក​ហូតចៅ​ក្រម​ពី​​សមត្ថកិច្ច​ជំនុំជម្រះ) ឬ កថា​ខណ្ឌ​ទី ១ នៃ​មាត្រា ២៨ ​(បណ្ដឹង​ដិតចិត្ដ​ចៅក្រម​) នៃ​ក្រម​នេះ​​ចៅ​ក្រម​អាច​ដក​ខ្លួន​បាន ដោយ​ទទួល​​ការអនុញ្ញាត​​ពីប្រធានតុលាការ​​ដែល​ខ្លួន​ស្ថិត​​នៅក្រោម​ ។

មាត្រា ៣០.- ការសម្រេច​សេចក្ដី​អំពីពាក្យ​សុំ​ដក​ហូត ឬ បណ្ដឹង​ដិតចិត្ដ

១-ចំពោះ​ការដកហូត​ចៅក្រម ឬ បណ្តឹង​​ដិត​​ចិត្ត​​ចំពោះ​​ចៅក្រម ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៅ​តុលាការ​ដែល​ចៅក្រម​នោះ​ស្ថិត​នៅ​ក្រោម ត្រូវ​សម្រេចសេចក្ដី​ ដោយ​ដីកា​សម្រេច ។

២-ចៅក្រម​មិន​អាច​ចូលរួម​ក្នុងការសម្រេច​សេចក្ដី​អំពី​ការដកហូត ឬ​ ​បណ្ដឹង​ដិត​ចិត្ដ​​ចំពោះ​ខ្លួន​បាន​ទេ ។ ប៉ុន្តែ ចៅក្រម​នោះ​អាច​បញ្ចេញ ​មតិយោបល់​​អំពី​ពាក្យ​សុំ​​នូវ​​ការដក​ហូត ឬ បណ្ដឹង​ដិតចិត្ដ​បាន ។

៣-ពាក្យ​សុំ​​នូវ​​ការ​ដកហូត​ ឬ បណ្តឹង​​ដិតចិត្ត ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ធ្វើ​សេចក្ដី​បញ្ជាក់​​ដំបូង​ជាលាយល័ក្ខណ៍​អក្សរ​នូវ​មូលហេតុ ។

៤-ពេល​ដែល​មាន​ពាក្យ​សុំ​នូវ​ការដក​ហូត ឬ បណ្ដឹង​ដិតចិត្ដ នីតិវិ​ធី​នៃ​បណ្ដឹង​ត្រូវ​​បាន​ផ្អាក​រហូត​ដល់​ពេល​ដែល​ដីកា​សម្រេច​អំពី​បណ្ដឹង​នេះ ចូល​ជា​ស្ថាពរ​ ។ ប៉ុន្ដែ​ បញ្ញត្ដិ​នេះ​​មិន​ត្រូវ​យក​មក​អនុវត្ដ​ឡើយ ចំពោះ​សកម្មភាព​ដែល​ត្រូវការ​ជាបន្ទាន់ ដូច​ជា​ការថែរក្សា​​ការពារ​ភស្ដុតាង​ ជាអាទិ៍ ។

៥-​ចំពោះ​ដីកា​សម្រេច​ដែល​សម្រេច​ថា ការដកហូត​ ឬ ​បណ្ដឹង​ដិត​ចិត្ដ​មាន​មូល​ហេតុ​​ត្រឹម​ត្រូវ​នោះ ​មិន​អាច​ប្ដឹង​ឧបាស្រ័យ​ឡើយ ។

៦-ចំពោះ​ដីកា​សម្រេច​ដែល​សម្រេច​ថា ការដក​ហូត ឬ បណ្ដឹង​ដិតចិត្ដ​ពុំ​ត្រឹម​ត្រូវ​អាច​ប្ដឹង​ជំទាស់​បាន ។

មាត្រា ៣១.- ការអនុវត្ដ​ដូចគ្នា​ចំពោះ​ក្រឡា​បញ្ជី

បញ្ញត្ដិ​នៃ​ផ្នែក​នេះ​ត្រូវ​យក​មក​អនុវត្ដ​ដូចគ្នា​ផង​ដែរ ចំពោះ​ក្រឡា​បញ្ជី ។ ក្នុងករណី​​​នេះ ការសម្រេច​សេចក្ដីអំពីពាក្យ​សុំ​នូវការ​ដក​ហូត​ ឬ បណ្ដឹង​ដិត​ចិត្ដ​ ត្រូវ​​ធ្វើ​​ដោយ​​តុលាការ​​ដែល​ក្រឡា​បញ្ជី​នោះ​ស្ថិត​នៅ​ក្រោម ។

បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត​នៅ ថ្ងៃព្រហស្បតិ៍ ទី08 ខែកក្កដា ឆ្នាំ2010 ម៉ោង 11:40
 

អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី

អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី

បញ្ជី​សមាជិក​គណៈមេថាវី

ស្វែង​រក​មេធាវី

ដើម្បី​ស្វែង​រក​​មេធាវី សូម​ចូល​ទៅ​កាន់ទំព័រ សមាជិក​គណៈមេធាវី ​តាមរយៈ​ម៉ឺនុយ​ខាង​លើ ហើយ​ចុចលើ​ មេធាវី

វចនានុក្រមច្បាប់

ស្ថិតិ​អ្នក​ទស្សនា

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterថ្ងៃ​នេះ174
mod_vvisit_counterម្សិល​មិញ288
mod_vvisit_counterសប្តាហ៍​នេះ2587
mod_vvisit_counterសប្តាហ៍​មុន2698
mod_vvisit_counterខែ​នេះ10291
mod_vvisit_counterខែ​មុន13604
mod_vvisit_counterសរុប426488

ចំនួន​អ្នក​កំពុងទស្សនា ៖ 6
IP របស់​អ្នក 54.224.75.101
,
កាលបរិច្ឆេទ ៖ 25 ឧសភា, 2013