ប្រធានគណៈមេធាវីអាណត្តិទី ៩

មាតិកា
លិខិតបទដ្ឋានគតិយុត្តនានា
ស្តាប់ចម្រៀងគណៈមេធាវី (និពន្ធដោយ ឯកឧត្តម ជីវ សុងហាក់)
ទំនាក់ទំនង
អាសយដ្ឋានអគាររដ្ឋបាល ៖ អគារស្ថិតនៅកាច់ជ្រុងផ្លូវលេខ ១១២៩ និងផ្លូវលេខ ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អាសយដ្ឋាននាយកដ្នានការពារក្តីជូនជនក្រីក្រ ៖ អគារលេខ ១០-១១E0E1E2 ផ្លូវលេខ ១៨០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រអប់សំបុត្រលេខ ៖ ១៥៨៧
ទូរស័ព្ទលេខ ៖ (855) 23 864 078
ទូរសារលេខ ៖ (855) 23 864 076
អ៊ីម៉ែល ៖ info@bakc.org.kh
| មជ្ឍមណ្ឌលបណ្តុះបណ្តាល និង វិជ្ជាជីវៈមេធាវី |
|
រចនាសម្ព័ន្ធមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ក.សេចក្តីផ្តើម កាលពីមុនសម័យសង្រ្គាមឆ្នាំ ១៩៧០ ព្រះរាជាណាចក្រកម្ពុជាពុំមានមជ្ឈមណ្ឌល ឬសាលាអប់រំវិជ្ជាជីវៈមេធាវីទេ ។ សិស្សនិស្សិតដែលចង់ប្រកបវិជ្ជាជីវៈមេធាវី តាមព្រះរាជប្រកាសលេខ ៣២ ចុះថ្ងៃទី ១៥ ខែ មាស្ស ឆ្នាំ ១៩៣២ ដើម្បីធ្វើជាអ្នកថណាយក្តីបាន (សម័យនោះគេហៅមេធាវីថា អ្នកថណាយក្តីថណាក្តីគឺមានន័យថា អ្នករ៉ាប់រងរឿងក្តីគ្រប់មុខ គេអាចហៅថា ស្មាក្តីក៏បានដែរ) ជនណាដែលមិនប្រកបដោយលក្ខណៈដូចមានរាយខាងក្រោមនេះ និងចុះឈ្មោះក្នុងតារាងស្មាក្តីពុំបានឡើយ (មាត្រា៤) ។
បន្ទាប់មកត្រូវធ្វើការទាក់ទងជាមួយមេធាវីណាម្នាក់ ដែលពេញសិទិ្ធធ្វើជាមេធាវីទទួលស្គាល់ដោយក្រសួងយុតិ្តធម៌ខ្មែរ ដើមី្បធ្វើជាសិស្សកម្មសិក្សា ។ សិស្សកម្មសិក្សានេះមានករណីកិច្ទទៅតុលាការជាមួយលោកមេធាវីចាត់ ទុកថា ជាគ្រូ ដើម្បីរៀនយកតម្រាប់តាម ។ នៅពេលដែលសិស្សកម្មសិក្សានេះបានទទួលការអប់រំមួយរយៈហើយៗមេធាវី កម្មសិក្សាយល់ថា សិក្សកម្មសិក្សានេះអាចធ្វើ់ជាមេធាវីបាន ទើបធ្វើពាក្យបញ្ជូនទៅក្រសួងយុត្តិធម៌ ជំរាបថា ឈ្មោះមេធាវីកម្មសិក្សានេះអាចធ្វើជាមេធាវីបាន ។ បន្ទាប់មកក្រសួងយុតិ្តធម៌និងចាត់ចែងតាមក្បួនច្បាប់ ឬនីតិវិធី ។ នៅសម័យព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ននេះ តាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ចុះថ្ងៃទី ២២ ខែ សីហា ឆ្នាំ ១៩៩៥ ជនដែលអាចប្រកបវិជ្ជាជីវៈជាមេធាវីបាន ត្រូវបំពេញលក្ខខណ្ឌដូចតទៅ៖ លក្ខខណ្ឌទី១ ៖
ការរៀបចំ និងការប្រព្រឹត្តទៅនៃមជ្ឈមណ្ឌលនេះត្រូវកំណត់ដោយអនុក្រឹត្យ ។ មជ្ឈមណ្ឌលនេះបានបង្កើតឡើងដោយអនុក្រឹត្យលេខ ៩៣ អនក្រ.បក ចុះថ្ងៃទី ១៤ កញ្ញា ២០០១ ដំណើរការនៅថ្ងៃទី ១៥ កញ្ញា ២០០២ មានទីតាំងនៅក្នុងមហាវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច ។ និស្សិតដែលមានបរិញ្ញាបត្រដូចខាងលើនេះ ត្រូវប្រឡងចូលរៀននៅមជ្ឈមណ្ឌលនេះចំនួន ១ឆ្នាំរួចទើបប្រឡងយកវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី ។ លក្ខខណ្ឌទី២ ៖ ចៅក្រមដែលបានបំរើការងារក្នុងវិជ្ជាជីវៈរបស់ខ្លួន លើសពី ៥ឆ្នាំ និងអតីតចៅក្រមដែលមានសញ្ញាបត្រមធ្យមច្បាប់ ហើយដែលបានបំរើក្នុងវិជ្ជាជីវៈរបស់ខ្លួនលើសពី២ឆ្នាំ ។ លក្ខខណ្ឌទី៣ ៖ មិនចាំបាច់មានសញ្ញាបត្រខាងវិជ្ជាជីវៈមេធាវី អ្នកមានបរិញ្ញាបត្រច្បាប់ហើយដែលបានបំរើការងារក្នុងវិស័យច្បាប់ ឬតុលាការលើសពី២ឆ្នាំ ។ លក្ខខណ្ឌទី៤ ៖ មេធាវីដែលមានសញ្ជាតិដើមជាខ្មែរ ហើយបានចុះឈ្មោះក្នុងបញ្ជីគណៈមេធាវីនៅប្រទេសក្រៅ ។ លក្ខខណ្ឌទី៥ ៖ អ្នកមានសញ្ញបត្របណ្ឌិតច្បាប់ ។ (មាត្រា៣២)
ខ.អំពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីមានភារកិច្ចធ្វើការអប់រំ បណ្តុះបណ្តាលនិស្សិតក្មេងៗដែលមានបរិញ្ញាបត្រច្បាប់ ឬសញ្ជាបត្រសមមូល ហើយមានបំណងចង់ប្រកបវិជ្ជាជីវៈមេធាវី ។និសិ្សតខាងលើនេះ ឮត្រូវបំពេញបែបបទដាក់ពាក្យទៅគណៈមេធាវី រួចប្រឡងចូលរៀនក្នុង មជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈមេធាវី ដើម្បីប្រឡងយកវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី ។ មជ្ឈមណ្ឌលនេះ ក៏មានកាតព្វកិច្ចធ្វើការអប់រំបន្ត ឬសុក្រឹតការវិជ្ជាជីវៈមេធាវីផងដែរ ។ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីនេះ បានបង្កើតឡើងដោយអនុក្រឹត្យលេខ ៩៣ អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០១ កែប្រែដោយអនុក្រឹត្យលេខ ១៣០ អនក្រ.បក ចុះថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០០៨ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រង និងទទួលខុសត្រូវផ្នែកបច្ចេកទេសដោយផ្ទាល់ពីក្រុមប្រឹក្សា គណៈមេធាវី និងផ្នែករដ្ឋបាលដោយរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ។ មជ្ឈមណ្ឌលនេះបានបើកឡើងជាផ្លូវការនៅថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០០២ ។ សិស្សដែលបានចូលរៀនជំនាន់នេះដាក់ឈ្មោះថា សិស្សជំនាន់ទី៤ ដែលមានថ្នាក់រៀន និងការិយាល័យធ្វើការនៅក្នុងសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ។ សព្វថ្ងៃនេះ មជ្ឈមណ្ឌលស្ថិតនៅក្នុងសាលារាជបណ្ឌិតសភា វិជ្ជាជីវៈតុលាការ ។ សូមរំលឹកថា សិស្សជំនាន់ទី១ មានការហ្វឹកហ្វឺន អប់រំដោយក្រសួងយុតិ្តធម៌មានចំនួន ២៩នាក់ ជាមេធាវី ។ សិស្សមេធាវីជំនាន់ទី២ អប់រំដោយគណៈមេធាវី មានសិស្ស ៤២នាក់ ជាមេធាវី និងសិស្សមេធាវីជំនាន់ទី៣ ក៏អប់រំដោយគណៈមេធាវីដែរ មានសិស្ស៧៧នាក់ ជាមេធាវី ការអប់រំហ្វឹកហ្វឺនសិស្ស និស្សិត ដើម្បីអោយក្លាយទៅជាមេធាវីបានផ្អាកការអប់រំបណ្តុះបណ្តាលនៅចុង ឆ្នាំ ១៩៩៨ រហូតដល់ឆ្នាំ ២០០២ ទើបមានការជ្រើសរើសសិស្សធ្វើការអប់រំបន្តទៀតដាក់ឈ្មោះថា សិស្សជំនាន់ទី៤ អប់រំដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ។ ជំនាន់ទី១ រហូតដល់ជំនាន់ទី៣ នៅក្នុងសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ពុំទាន់មាននិស្សិតណាម្នាក់បានរៀនចប់បរិញ្ញាបត្រច្បាប់ នៅឡើយ (មុនឆ្នាំ ១៩៩៨) ។ ចាប់ពីជំនាន់ទី៤ ទៅ សិស្ស និស្សិតអាចប្រឡងចូលជាសិស្សមេធាវីបានទាល់តែមានបរិញ្ញាបត្រ ច្បាប់ ឬសញ្ញាបត្រសមមូល និងសញ្ញាបត្រច្បាប់ ។ ជាសង្ខេបការបណ្តុះបណ្តាលមេធាវីមានចំនួន ៖
សរុប ៥៥០រូប (១១៨រួប) ទាញយកកម្មវិធីបណ្តុះបណ្តាលសំរាប់រយៈពេលពីឆ្នាំក្នុងឆ្នាំសិក្សា ២០០៩-២០១១ |
ឯកសារផ្សេងៗ
សូមផ្តល់យោបល់ ឬ សំណូមពរ
អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី
ស្វែងរកមេធាវី
ដើម្បីស្វែងរកមេធាវី សូមចូលទៅកាន់ទំព័រ សមាជិកគណៈមេធាវី តាមរយៈម៉ឺនុយខាងលើ ហើយចុចលើ មេធាវី
ស្ថិតិអ្នកទស្សនា






![]() | ថ្ងៃនេះ | 178 |
![]() | ម្សិលមិញ | 358 |
![]() | សប្តាហ៍នេះ | 178 |
![]() | សប្តាហ៍មុន | 2740 |
![]() | ខែនេះ | 8240 |
![]() | ខែមុន | 13604 |
![]() | សរុប | 424437 |
IP របស់អ្នក 54.234.67.55
,
កាលបរិច្ឆេទ ៖ 20 ឧសភា, 2013









