មាតិកា
លិខិតបទដ្ឋានគតិយុត្តនានា
ស្តាប់ចម្រៀងគណៈមេធាវី (និពន្ធដោយ ឯកឧត្តម ជីវ សុងហាក់)
ទំនាក់ទំនង
អាសយដ្ឋាន ៖ អគារលេខ ១០-១១E0E1E2 ផ្លូវលេខ ១៨០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រអប់សំបុត្រលេខ ៖ ១៥៨៧
ទូរស័ព្ទលេខ ៖ (855) 23 220 237
ទូរសារលេខ ៖ (855) 23 213 658
អ៊ីម៉ែល ៖ info@bakc.org.kh
| អ្នកតំណាងតាមផ្លូវបណ្តឹង |
|
|
|
កថាខណ្ឌទី២អ្នកតំណាងតាមផ្លូវបណ្តឹង ១. អត្ថន័យនៃអ្នកតំណាងតាមផ្លូវបណ្តឹង អ្នកតំណាងតាមផ្លូវបណ្តឹងគឺជាអ្នកធ្វើសកម្មភាពបណ្តឹង ឬទទួលនូវសកម្មភាពបណ្តឹងរបស់តុលាការ ឬភាគីម្ខាងទៀត ដោយផ្អែកលើកឆ្ទៈរបស់ខ្លួន ក្នុងនាមជាភាគី ហើយជំនួសភាគី ហើយអានុភាពនៃការធ្វើសកម្មភាពបណ្តឹង ឬ ទទួលនូវសកម្មភាពបណ្តឹងនោះនឹងមានទៅលើភាគី ។អានុភាពនៃសកម្មភាពរបស់អ្នកតំណាងមានទៅលើសាមីខ្លួន ដោយសារតែអ្នកតំណាងនោះមានសិទ្ធិតំណាង ចំពោះអ្នកតំណាងតាមផ្លូវបណ្តឹង មានអ្នកតំណាងដែលច្បាប់បានកំណត់ និង អ្នកតំណាងដោយអាណត្តិ។ អ្នកតំណាងដែលច្បាប់បានកំណត់ គឺជាអ្នកតំណាងដែលបានទទួលសិទ្ធិនោះដោយយោងតាមបញ្ញត្តិនៃច្បាប់ ឬតាមរយៈសេចក្តីសម្រេចរបស់តុលាការ ជាអាទិ៍ មិនមែនបានទទួលសិទ្ធិនោះដោយផ្អែកលើឆន្ទៈរបស់សាមីភាគីទេ។អ្នកតំណាងដែលច្បាប់បានកំណត់ ជាទូទៅនឹងធ្វើសកម្មភាពបណ្តឹង ជំនួសភាគីដែលគ្មានសមត្ថភាពក្នុងការធ្វើបណ្តឹង ដើម្បីផលប្រយោជន៍ភាគីនោះ។ក៏ប៉ុន្តែ ក្នុងករណីដែលពុំមានអ្នកតំណាងដែលច្បាប់បានកំណត់នេះ ហើយដោយសារតែភាគីម្ខាងទៀតចាំបាច់ធ្វើបណ្តឹងជាបន្ទាន់នោះដូច្នេះហើយតុលាការត្រូវធ្វើការជ្រើសតាំងអ្នកតំណាងពិសេស សម្រាប់តែករណីពិសេសនេះដើម្បីការពារផលប្រយោជន៍ភាគីម្ខាងទៀតទៅវិញ (មាត្រា៣៦) ហើយនេះក៏ជាតំណាងដែលច្បាប់បានកំណត់មួយប្រភេទដែរ។ អ្នកតំណាងដោយអាណត្តិ គឺជាអ្នកតំណាងដែលបានទទួលសិទ្ធិតំណាងនោះដោយផ្អែកលើឆន្ទៈរបស់សាមីភាគី។ទោះបីជាភាគីដែលមានសមត្ថភាពក្នុងការធ្វើបណ្តឹងក៏ដោយ តាមធម្មតា ច្រើនតែពុំមានចំណេះដឹងស្តីពីច្បាប់ដែលចាំបាច់ដើម្បីធ្វើសកម្មភាពបណ្តឹងឲ្យមានប្រសិទ្ធិភាព និងឲ្យបានសមស្របទេដូច្នេះហើយ អ្នកតំណាងដោយអាណត្តិ គឹជាអ្នកទទួលនូវសិទ្ធិដោយការអាណត្តិពីភាគី ចំពោះរឿងក្តីនីមួយៗហើយធ្វើសកម្មភាពបណ្តឹងនោះ។ក្រៅពីនេះក្នុងករណីដែលស្ថាប័នរដ្ឋដូចជារដ្ឋ ឬក្រសួង ជាដើមជាភាគីវិញគេចាត់តាំងឲ្យមន្ត្រីស្ថាប័ននោះធ្វើសកម្មភាពបណ្តឹង ហើយនេះក៏ជាអ្នកតំណាងដោយអាណត្តិដែរ(មាត្រា៥៣កថាខណ្ឌទី១ចំណុចទី២) ។ (តារាង) ប្រភេទនៃអ្នកតំណាងតាមផ្លូវបណ្តឹង
២. អ្នកតំណាងដែលច្បាប់បានកំណត់ (១) ក្នុងករណីដែលអ្នកតំណាងដែលច្បាប់បានកំណត់ មានការពាក់ព័ន្ធនឹងបណ្តឹង ក្នុងករណីដែលអ្នកតំណាងដែលច្បាប់បានកំណត់មានការពាក់ព័ន្ធក្នុងនីតិវិធីបណ្តឹង ជាបឋមភាគីជាអនីតិជន ឬ ជាជននៅក្រោមអាណាព្យាបាលទូទៅហេតុនេះហើយជនដែលត្រូវបានផ្តល់នូវសិទ្ធិតំណាងដែលច្បាប់បានកំណត់តាមផ្លូវច្បាប់សារធាតុ (អ្នកតំណាងតាមផ្លូវច្បាប់សារធាតុ) ដូចជាអ្នកមានសិទ្ធិអំណាចមេបាលើអនីតិជននោះឬ អ្នកអាណាព្យាបាលទូទៅជាដើមក្លាយជាអ្នកតំណាងដែលច្បាប់បានកំណត់តាមផ្លូវនីតិវិធីបណ្តឹង សម្រាប់អនីតិធន ឬជននៅក្រោមអាណាព្យាបាលនោះផងដែរ។ ម្យ៉ាងទៀតប្រសិនបើគ្មានមានអ្នកតំណាងដែលច្បាប់កំណត់តាមផ្លូវច្បាប់សារធាតុឬ ប្រសិនបើអ្នកតំណាងដែលច្បាប់បានកំណត់ពុំអាចអនុវត្តសិទ្ធិតំណាងរបស់ខ្លួនបាន តុលាការអាចជ្រើសតាំងអ្នកតំណាងពិសេស (មាត្រា៣៦កថាខណ្ឌទី១, ម្យ៉ាងទៀត សូមមើលមាត្រា១៦៦) សម្រាប់ជនដែលមានបំណងធ្វើសកម្មភាពបណ្តឹងចំពោះបុគ្គលចំពោះបុគ្គលដែលគ្មានសមត្ថភាពក្នុងការធ្វើបណ្តឹង ដោយផ្អែកលើពាក្យសុំរបស់បុគ្គលនោះ។អ្នកតំណាងដែលត្រូវបានតុលាការជ្រើតាំងសម្រាប់ភាគីដែលជាអនីតិជន ឬ ជាជននោក្រោមអាណាព្យាបាលទូទៅក្នុងករណីទាក់ទងនឹងឋានៈបុគ្គលក៏ជាអ្នកតំណាងដែលច្បាប់បានកំណត់ដែរ។ (២) ឋានៈរបស់អ្នកតំណាងដែលបានកំនត់ អ្នកតំណាងដែលច្បាប់បានកំណត់ គឺជាអ្នកតំណាំង មិនមែនសាមីភាគីទេដូច្នេះ មិនអាចក្លាយជាអ្នកដែលមានឈ្មោះនៅក្នុងសាលក្រម ឬសាដីកាបានឡើយ(មាត្រា១៩៨ចំណុចក) ។ក៏ប៉ុន្តែ អ្នកតំណាំងដែលច្បាប់បានកំណទ់ធ្វើសកម្មភាពបណ្តឹង ជំនួសសាមីភាគី ក្នុងករណីដែលសាមីភាគីនោះពុំមានសមត្ថភាពក្នុងការធ្វើបណ្តឹង ហេតុនេះហើយ មានករណីជាច្រើនដែលត្រូវចាត់ទុកអ្នកតំណាងដែលច្បាប់បានកំណត់ ដូចសាមីភាគិដែរ(មាត្រា៧៥កថាខណ្ឌទី២ចំណុច ក, មាត្រា២៤៨, មាត្រា១៤២, មាត្រា១៧៣កថាខណ្ឌទី១ចំណុចគជាអាទិ៍) ។ (៣) ទំហំនៃសិទ្ធិតំណាងដែលច្បាប់បានកំណត់ ទំហំនៃសិទ្ធិតំណាងដែលច្បាប់បានកំណត់ ត្រូវកំណត់តាមបញ្ញត្តិនៃក្រមរដ្ឋប្បវេណី និងច្បាប់ដទៃទៀតប្រសិនបើគ្មានចែងពិសេសទេ(មាត្រា៣២កថាខណ្ឌទី៤) ។ក៏ប៉ុន្តែ ដើម្បីការពារសាមីខ្លួន ឬភាគីម្ខាងទៀត និងដើម្បីឲ្យមានស្ថិរភាពក្នុងនីតិវិធីបណ្តឹង មានបញ្ញត្តិកម្រិត និងកែតម្រូវខ្លះៗ(មាត្រា៣៣, មាត្រា៣៧ជាអាទិ៍) ។ ម្យ៉ាងទៀតចំពោះអ្នកតំណាងនីតិបុគ្គលវិញ ក៏ត្រូវអនុលោមតាមបញ្ញត្តិស្តីពីការតំណាងដែលច្បាប់បានកំណត់ខាងលើនេះដែរ(មាត្រា៣៨) ។នេះគឺមានន័យថាតាមផ្លូវបណ្តឹង អ្នកតំណាងនីតិបុគ្គលត្រូវចាត់ចែង ដូចអ្នកតំណាងដែលច្បាប់បានកំណត់ដែរ ។ ៣. អ្នកតំណាងដោយអាណត្តិ (១) លក្ខណសម្បត្តិនៃអ្នកតំណាងដោយអាណត្តិ (ក) គោលការណ៍ ជាគោលការណ៍ ជនដែលអាចក្លាយទៅជាអ្នកតំណាងដោយអាណត្តិ មានតែមេធាវីទេ(គោលការណ៍នៃការតំណាងមេធាវី, មាត្រា៥៣កថាខណ្ឌទី១) ។នេះគឺដើម្បីការពារផលប្រយោជន៍សាមីភាគីដែលជាអ្នកពឹងពាក់ ។ហេតុនេះហើយក្នុងករណីដែលជនក្រៅពីមេធាវីបានធ្វើសកម្មភាពបណ្តឹង ក្នុងនាមជាអ្នកតំណាងដោយអាណត្តិ ជាគោលការណ៍ គឺជាអំពើខុសច្បាប់នឹងច្បាប់ ហើយតុលាការត្រូវបំបាត់ចោលនូវការពាក់ព័ន្ធរបស់អ្នកនោះក្នុងបណ្តឹង ។សកម្មភាពដែលអ្នកនោះបានធ្វើពុំមានសុពលភាពទេក៏ប៉ុន្តែ ប្រសិនបើភាគីបានផ្តល់សច្ចានុមតិសកម្មភាពនោះនឹងមានសុពលភាព ។ (ខ) ករណីពិសេស) ស្តីពីករណិដែលអាចជ្រើសតាងជនក្រៅពីមេធាវីធ្វើអ្នកតំណាងដោយអាណត្តិ ក្រមនីតិវិធីរដ្ឋប្បវេណិបានទទួលស្គាល់ករណីដូចជា(១) ករណីដែលទទួលស្គាល់ឲ្យតតិយជនក្រៅពីមេធាវី ថ្វើសកម្មភាពបណ្តឹង ជំនួសភាគីដោយយោងតាមច្បាប់ (មាត្រា៥៣កថាខណ្ឌទី១ចំណុចក) (២) ករណីដែលរដ្ឋ ឬ ស្ថាប័នរដ្ឋ ជាអាទិ៍ជាភាគិ ហើយមានការកំណត់ឲ្យមន្ត្រីស្ថាប័ននោះធ្វើជាអ្នកតំណាងស្ថាប័ននោះជាអាទិ៍ (មាត្រា៥៣កថាខណ្ឌទី១ចំណុចខ) និង(៣) ករណីដែលអនុញ្ញាតឲ្យតតីយជនពិសេសក្រៅពីមេធាវីធ្វើជាអ្នកតំណាងក្នុងរឿងក្តីដែលទឹកប្រាក់នៃកម្មវត្តុថនៃបណ្តឹងនោះតិចជាង ១លានរៀល មាត្រា៥៣កថាខណ្ឌទី១ចំណុច គម្យ៉ាងទៀតសូមមើលមាត្រាដដែល កថាខណ្ឌទី៣) ។ករណី (៣) គឺជាករណីដែលទឹកប្រាក់សេដ្ឋកិច្ចនៃសិទ្ធិនិងកាតព្វកិច្ចដែលត្រូវកំណត់ដោយបណ្តឹងនេះ មានតិចតួចដូច្នេះហើយទោះជាមិនមែនជាមេធាវីក៏ដោយក៏ទទួលស្គាល់ឲ្យជនដែលភាគីមានការទុកចិត្ត ហើយដែលតុលាការយល់ឃើញថាអត់មានបញ្ហាដែរធ្វើជាអ្នកតំណាងដោយអាណត្តិ ។ (២) ការប្រគល់សិទ្ធិតំណាងដោយអាណត្តិ សិទ្ធិតំណាងដោយអាណត្តិ ត្រូវបានផ្តល់ដោយការបង្ហាញឆន្ទៈដោយភាគីថាបានផ្តល់នូវសិទ្ធិតំណាងដោយអាណត្តិ ត្រូវធ្វើការបញ្ជាក់ដោយលាយលក្ខណ៍អក្សរថា ខ្លួនមានសិទ្ធិតំណាងដោយអាណត្តិនោះ(មាត្រា៣៥កថាខណ្ឌទី៣) ។ (៣) ឋានៈរបស់អ្នកតំណាងដោយអាណត្តិ សកម្មភាពបណ្តឹងដែលធ្វើដោយអ្នកតំណាងដោយអាណត្តិ នឹងបង្កើតនូវអានុភាពដូចគ្នានឹងសកម្មភាពដែលធ្វើដោយភាគី (មាត្រា៥២កថាខណ្ឌទី៣) ។ក៏ប៉ុន្តែអ្នកតំណាងដោយអាណត្តិមិនមែនជាភាគិទេដូច្នេះមិនទទួលនូវអានុភាពនៃសាលក្រម ឬ សាលដីការឡើយ។ម្យ៉ាងទៀត ខុសពីអ្នកតំណាងដែលច្បាប់កំណត់អ្នកតំណាងដោយអាណត្តិអាចធ្វើសាក្សីឬ អ្នកធ្វើកោសលវិច្ច័យបាន។ ទោះបីជាបានធ្វើការជ្រើសតាំងអ្នកតំណាងដោយអណត្តិក៏ដោយ ក៏ភាគីនោះអាចចូលតុលាការតែឯង ឬជាមួយអ្នកតំណាងដោយអាណត្តិ ដើម្បីទាញហេតុផលដោយផ្ទាល់មាត់ដោយខ្លួនឯងបាន (មាត្រា៥២កថាខ័ណ្ឌទី២) ។ក្នុងករណីដែលសាម៉ីភាគីបានចូលតុលាការជាមួយអ្នកតំណាងដោយអាណត្តិ ហើយបានលុចចោលឬកែតម្រូវភ្លាមៗនូវការសារភាពនិង សេចក្តីថ្លែងការណ៍ផ្សេងទៀតស្តីពីអង្គហេតុដែលធ្វើឲ្យអ្នកតំណាងដោយអាណត្តិ សកម្មភាពរបស់អ្នកតំណាងដោយអាណត្តិនោះពុំមានសុពលភាពឡើយ(មាត្រា៥២កថាខ័ណ្ឌទី៣វាក្យខណ្ឌទី២) ។ (៤) សិទិ្ធអំណាចរបស់អ្នកតំណាងដោយអាណត្តិ---ទំហំនៃសិទិ្ធអំណាចរបស់អ្នកតំណាងដោយអាណត្តិ អ្នកតំណាងដោយអាណត្តិ អាចធ្វើរាល់សកម្មភាពបណ្តឹងដែលចាំបាច់ក្នុងការបន្តនីតិវិធី ដូចជា ការដាក់ពាក្យបណ្តឹង ការឆ្លើយដោះសារចំពោះបណ្តឹង ការប្តឹងតបការប្តឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់ជាដើមចំពោះរឿងក្តីដែលខ្លួនបានទទួលអាណត្តិ (មាត្រា៥៤កថាខ័ណ្ឌទី១) ។លើសពីនេះទៀត ក្នុងករណីដែល អ្នកតំណាងដោយអាណត្តិជាមេធាវីភាគីមិនអាចកម្រិតនូវសិទិ្ធតំណាងនោះបានទេលើកលែងតែករណីកំណត់មួយចំនួន(មាត្រា៥៤វាក្យខ័ណ្ឌទី៣) ។ក្នុងករណីដែលអ្នកតំណាងដោយអាណត្តិជាជនដែលមិនមែនជាមេធាវី ភាគីអាចកម្រិតនូវទំហំនៃសិទិ្ធតំណាងនោះបានហើយអាចឲ្យអ្នកតំណាងដោយអាណត្តិនោះធ្វើតំណាងតែចំពោះសកម្មភាពបណ្តឹងមួយចំនួនដែលកំណត់ដោយឡែកបាន(មាត្រា៥៤កថាខ័ណ្ឌទី៤) ។ ទោះបីជាអ្នកតំណាងដោយអាណត្តិជាមេធាវីក៏ដោយចំពោះសកម្មភាពបណ្តឹងដែលមិនចាំបាច់ដើម្បីឈ្នះក្តីក្នុងរឿងក្តីដែលភាគីបានពឹងពាក់ ហើយដែលអាចមានអនុភាពធ្វើឲ្យខូចផលប្រយោជន៍របស់ខ្លួនភាគីអាចកម្រិតសិទិ្ធអំំណាចបានដែរ( មាត្រា៥៤វាក្យខ័ណ្ឌ៣) ។សកម្មភាពបណ្តឹងទាំងនោះ មានដូចជាការប្តឹងតប(មាត្រា៨៦) ការដកពាក្យបណ្តឹង (មាត្រា២១៧) ការផ្សះផ្សារ(មាត្រា ២២០) ការលះបង់និងការទទួលស្គាល់នូវការទាមទារ(មាត្រា២២១) ការដកខ្លួនពីបណ្តឹងការដាក់ពាក្យបណ្តឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់(មាត្រា២៦០) ការដកពាក្យបណ្តឹងឧបាស្រ័យពីតុលាការជាន់ខ្ពស់(មាត្រា២៦៩, មាត្រា២៨៦) ការជ្រើសតាំងអនុតំណាង(មាត្រា៥៤កថាខ័ណ្ឌទី២) ។ (៥) មូលហេតុនៃករារលត់សិទិ្ធនូវតំណាងដោយអាណត្តិ សិទិ្ធតំណាងដោយអាណត្តិនឹងត្រូវរលត់ដោយមូលហេតុដូចជាមរណភាពរបស់អ្នកតំណាងដោយអាណត្តិការបាត់បង់នូវលក្ខណសម្បត្តិរបស់អ្នកតំណាងឬការបញ្ចប់កិច្ចការអាណត្តិជាអាទិ៍(មាត្រា៥៦កថាខ័ណ្ឌទី១) ម្យ៉ាងទៀតភាគីអាចដកសិទិ្ធតំណាងដោយអាណត្តិនៅពេលណាក៏បានដែរ (មាត្រា ៥៦កថាខ័ណ្ឌទី២) ។ក៏ប៉ុន្តែតាមទស្សនៈនៃស្ថិរភាពនៃនីតិវិធីបណ្តឹងការរលត់នូវសិទិ្ធតំណាងដោយអាណត្តិពុំមានអនុភាពឡើយប្រសិនបើមិនបានជូនតំណឹងអំពីការរលត់សិទិ្ធនោះពីសាមីភាគីឬពីអ្នកតំណាង ទៅភាគីម្ខាងទៀត(មាត្រា៥៦កថាខ័ណ្ឌទី៣) ។ម្យ៉ាងទៀតទោះបីជាមានករណីដែលភាគីបានទទួលមរណភាពឬបាត់បង់សមត្ថភាពក្នុងការធ្វើបណ្តឹង ឬករណីដែលអ្នកតំណាងដែលច្បាប់បានកំណត់ត្រូវបានប្តូរ ជាអាទិ៍ក៏ដោយក៏សិទិ្ធតំណាងមិនរលត់ទេហើយអ្នកតំណាងដោយអាណត្តិនឹងក្លាយទៅជា អ្នកតំណាងដោយអាណត្តិរបស់សន្តិជនឬអ្នកអាណាព្យាបាលទូទៅជាអាទិ៍(មាត្រា៥៥) ។ (៦) ការចាត់ចែងក្នុងករណីមានកង្វះនូវសិទិ្ធតំណាងដោយអាណត្តិ (ក) ករណីមានកង្វះនូវសិទិ្ធតំណាងដោយអាណត្តិ ការមានសិទិ្ធតំណាងដោយអាណត្តិគឺជាល័ក្ខខ័ណ្ឌនៃអនុភាពនៃសកម្មភាពបណ្តឹងដែលធ្វើដោយអ្នកតំណាងហេតុនេះហើយប្រសិនបើមានការសង្ស័យនូវការខ្វះសិទិ្ធតំណាងដោយអាណត្តិតុលាករត្រូវស្រាចជ្រាវអំពីអត្ថិភាពឬនត្ថិភាពនៃសិទិ្ធតំណាងដោយឆន្ទានុសិទ្ធិ(មាត្រា៥៧កថាខ័ណ្ឌទី១) ។ហើយលទ្ធផលគឺករណីដែលបានដឹងថាពុំមានសិទិ្ធតំណាងដោយអាណត្តិទេតុលាការត្រូវណែនាំឲ្យកែតម្រូវនូវចំនុចកង្វះនោះ(ការផ្តល់សច្ចានុមតិ) ដោយកំណត់នូវអំឡុងពេលមួយ (មាត្រា៥៦កថាខ័ណ្ឌទី២) ។ប្រសិនបើភាគីបានផ្តល់នូវសច្ចានុមតិសកម្មភាពតំណាងដោយគ្មានសិទិ្ធនឹងមានអនុភាពប្រតិសកម្មតាំងពីពេលដែលសកម្មភាពនោះត្រូវបានធ្វើឡើង(មាត្រា៥៧កថាខ័ណ្ឌទី៣) ។ (ខ) ឥទ្ធិភលនៃកង្វះសិទិ្អតំណាងទៅលើបណ្តឹង ក្នុងករណីដែលបណ្តឹងត្រូវបានធ្វើឡើងដោយអ្នកតំណាងប្រសិនបើពុំមានសិទិ្ធតំណាងទេសកម្មភាពដាក់បណ្តឹងនោះនឹងក្លាយទៅជាមោឃៈដូច្នេះហើយប្រសិនបើពុំមានសច្ចានុមតិទេតុលាការត្រូវលើកចោលបណ្តឹងនោះដោយលើកយកមូលហេតុថាជាបណ្តឹងមិនស្របច្បាប់។ប៉ុន្តែទោះជាបានចេញសាលក្រមឬសាលដីកាដោយមិនបានដឹងអំពីកង្វៈសិទិ្ធតំណាងក៏ដោយសាលក្រមឬសាលដីការនោះមិនមែនមោឃៈដោយស្វ័យប្រវត្តិទេគឺភាគីអាចទាមទារឲ្យលុបចោលដោយបណ្តឹងឧទ្ធរណ៍ឬដោយបណ្តឹងសារទុក្ខបាន(មាត្រា២៨៥កថាខ័ណ្ឌទី២ចំនុចឃ) ហើយក្រោយសាលក្រមឬសាលដីកាបានចេញជាស្ថាពរក៏ដោយក៏អាចទាមទារឲ្យលុបចោលបានដោយបណ្តឹងទាមទារឲ្យជំនុំជម្រះសារជាថ្មីវិញបាន(មាត្រា៣០៧កថាខ័ណ្ឌទី១ចំណុចគ) ។ ៤. អ្នកជំនួយ អ្នកជំនួយគឺជាអ្នកចូលសាលសាវនាការជាមួយនិងភាគី ឬអ្នកតំណាងដោយអាណត្តិហើយជួយក្នុងការទាញហេតុផលនៅពេលដែលមានការអនុញ្ញត្តិពីតុលាការ៕អ្នកជំនួយគឺខុសពីអ្នកតំណាងដែលច្បាប់បានកំណត់ឬពីអ្នកតំណាងដោយអាណត្តិ ដែលធ្វើសកម្មភាពបណ្តឹងជំនួសភាគី។ក៏ប៉ុន្តែ សេចក្តីថ្លែងការណ៍ដែលអ្នកជំនួយបានធ្វើ ប្រសិនបើភាគី ឬអ្នកតំណាងដោយអាណត្តិមិនបានលុបចោលឬកែតម្រូវភ្លាមៗទេអានុភាពនៃសេចក្តីថ្លែងការណ៍នោះនឹងធ្លាក់ទៅលើសាម៉ីភាគី(មាត្រា៥៨កថាខ័ណ្ឌទី៣) ដូចសេចក្តីថ្លែងការណ៍របស់សាម៉ីភាគីឬអ្នកតំណាងដោយអាណត្តិដែរ។ របបអ្នកជំនួយត្រូវបានប្រើសម្រាប់បណ្តឹងទាក់ទងនឹងកម្មសិទិ្ធបញ្ញាជាអាទិ៍ដែលចាំបាច់ត្រូវមានចំណេះដឹងជំនាញហើយភាគីនិងអ្នកតំណាងដោយអាណត្តិ ជាអាទិ៍ពុំមានចំណេះដឹងនោះទេ។ |
|||
| បានបន្ទាន់សម័យចុងក្រោយបំផុតនៅ ថ្ងៃសុក្រ ទី23 ខែកក្កដា ឆ្នាំ2010 ម៉ោង 13:12 |
គេហទំព័រផ្សេងៗ
ឯកសារផ្សេងៗ
សូមផ្តល់យោបល់ ឬ សំណូមពរ
ការជ្រើសរើសឱ្យចូលរៀនវិជ្ជាជីវៈមេធាវី
ការជ្រើសរើសឱ្យចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី ១២ ឆ្នាំសិក្សា ២០១១-២០១៣វាយតម្លៃការដឹកនាំរបស់ប្រធានគណៈមេធាវី
តើការដឹកនាំរបស់ខ្ញុំអាណត្តិនេះដូចម្តេចដែរ? សូមចុចទីនេះដើម្បីវាយតម្លៃ!
អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី
ស្វែងរកមេធាវី
ដើម្បីស្វែងរកមេធាវី សូមចូលទៅកាន់ទំព័រ សមាជិកគណៈមេធាវី តាមរយៈម៉ឺនុយខាងលើ ហើយចុចលើ មេធាវី
ស្ថិតិអ្នកទស្សនា






![]() | ថ្ងៃនេះ | 59 |
![]() | ម្សិលមិញ | 491 |
![]() | សប្តាហ៍នេះ | 1379 |
![]() | សប្តាហ៍មុន | 3051 |
![]() | ខែនេះ | 10068 |
![]() | ខែមុន | 10753 |
![]() | សរុប | 255799 |
IP របស់អ្នក 38.107.179.210
,
កាលបរិច្ឆេទ ៖ 23 ឧសភា, 2012











