ក្រម​នីតិវិធីរដ្ឋប្បវេណី

អ្នក​តំណាង​តាម​ផ្លូវ​បណ្តឹង​

កថាខណ្ឌទីអ្នកតំណាងតាមផ្លូវបណ្តឹង

. អត្ថន័យនៃអ្នកតំណាងតាមផ្លូវបណ្តឹង

អាន​លំអិត

ការដកហូត​សមត្ថកិច្ច​ជំនុំ​ជម្រះ និងបណ្តឹង​ដិត​ចិត្ត

មាត្រា ២៧.- ការដកហូត​ចៅ​ក្រម​​ពី​សមត្ថកិច្ច​ជំនុំ​ជម្រះ​

អាន​លំអិត


ស្តាប់​ចម្រៀង​គណៈមេធាវី (និពន្ធដោយ​ ឯកឧត្តម ជីវ សុងហាក់)

ទំនាក់ទំនង

អាសយដ្ឋាន​ ៖ ​អគារ​​លេខ ​១០​-​១១​E​0​E1​E2​ ផ្លូវ​​លេខ​​ ១៨០ ​សង្កាត់​​បឹង​រាំង​ ខណ្ឌ​​ដូន​ពេញ ​រាជ​ធានី​​ភ្នំពេញ​។
​ប្រអប់​​សំបុត្រ​​លេខ​ ៖ ១៥៨៧
ទូរស័ព្ទ​​លេខ​ ៖ (855) 23 220 237
ទូរសារ​​លេខ​ ៖ (855) ​23 213 658
អ៊ីម៉ែល ​៖ info@bakc.org.kh

អ្នកអាចស្នើសុំ រី ផ្តល់យោបល់​​​


ការចុះ​បញ្ជី​ និង​សមាជិកភាព​មេធាវី បោះពុម្ព សំបុត្រអគ្គិសនី

១. ការចូល​ជា​សមាជិក​មេធាវី​តាមរយៈ​ការប្រលង​ចូល​សិក្សា​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល និង​សុក្រឹតការវិ​ជ្ជាជីវៈ​មេធាវីលក្ខណៈ​សម្បតិ្ត​ក្នុង​ការប្រលង​ចូលរៀន​នៅ​មជ្ឈមណ្ឌល

១.១. លក្ខណៈសម្បតិ្តក្នុងការប្រលងចូលរៀននៅមជ្ឈមណ្ឌល

  1. មានសញ្ជាតិខែ្មរ
  2. មានសញ្ញាបត្របរិញ្ញាបត្រច្បាប់ ឬ សញ្ញាបត្រមានតមៃ្ល
  3. មានសញ្ញាបត្រមធ្យមសិក្សានីតិសាស្រ្តហើយមានបទពិសោធន៏​ការងារ​វិស័យ​ច្បាប់ ២ឆ្នាំ យ៉ាងតិច
  4. មិនធ្លាប់មានទោស បទល្មើសណាមួយ
  5. មិនដែលមានការប្រកាសក័្សយធនដោយតុលាការ

១.២. ការប្រលង​ចូល​រៀន​នៅ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល និង​សុក្រឹត​ការ​វិជ្ជាជីវៈ​មេធាវី

១.២.១. បេក្ខជនត្រូវតែប្រលងជាប់ដោយជោគជ័យលើវិញ្ញាសាប្រលង

  • វិញ្ញាសាប្រលងសរសេរ ស្តីពី ១) ច្បាប់​ព្រហ្មទណ្ឌ និង​នីតិវិធី​ព្រហ្មទណ្ឌ និង ២) ច្បាប់​រដ្ឋប្បវេណី និង នីតិវិធី​រដ្ឋប្បវេណី។
  • វិញ្ញាសាផ្ទាល់មាត់ ស្តីពី ១) ច្បាប់​ការងារ ២) នីតិ​រដ្ឋបាល ៣)ច្បាប់​ពាណិជ្ជកម្ម វិញ្ញាសា​នេះធ្វើ​ដោយការចាប់​ឆ្នោត​ជ្រើសរើស

១.២.២. ការសិក្សានៅមជ្ឈមណ្ឌល

បេក្ខជន​ដែល​បាន​ប្រលង​ជាប់ត្រូវ​ចូល​រៀន​នៅ​មជ្ឈ​មណ្ឌល​រយៈពេល​១​ឆ្នាំ។ ការ​សិក្សា​​នៅ​មជ្ឈមណ្ឌល​គឺ​ផ្តោត​ទៅ​លើទាំង​ទ្រឹស្តី និង​ការអនុវត្ត ដែល​បង្ហាត់​បង្ហាញ​ដោយ​គូ្រ​មាន​បទ​ពិសោធន៍​ល្អៗ ។

១.២.៣. ការចុះកម្មសិក្សាជាមេធាវីកម្មសិក្សា

បន្ទាប់​ពី​បាន​សិក្សា​នៅ​មជ្ឈមណ្ឌល​ចប់ និង ទទួល​បាន​ជោគជ័យ​សិស្ស​មេធាវី​ទាំង​នោះត្រូវទៅ​ធ្វើសច្ចាប្រណិធាន​នៅ ចំពោះ​មុខ​សាលា​​ឧទ្ឋរណ៏ ​ហើយ​ត្រូវ​ធ្វើ​កម្ម​សិក្សា​នៅ​ក្នុង​ការិយាល័យ​មេធាវី​ឯកជន​ចំនួន ១ឆ្នាំ​បន្ទាប់​ពី​បាន​ការឯកភាព​យល់ព្រម​ពីសមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី មក ។ ក្នុង​អំឡុង ពេល​នៃ​ការសិក្សា​នេះ​មេធាវី​កម្មសិក្សា​ការី​ត្រូវ​ស្ថិត​នៅ​ក្រោម​ការណែនាំ និង​គ្រប់​គ្រង​ដោយ​មេធាវី គ្រូ​កម្មសិក្សា​នោះ ។

២. ការចូល​ជា​សមាជិក​មេធាវី​ដោយ​មិន​បាន​សិក្សា​នៅមជ្ឈមណ្ឌល​បណ្តុះបណ្តាល​និង សុក្រឹតការ​វិជ្ជា ជីវៈមេធាវី

២.១. លក្ខណៈសម្បត្តិក្នុងការដាក់ពាក្យសុំ

  1. ចៅក្រម​ដែល​បាន​បម្រើ​ការងារ​ក្នុង​វិជ្ជាជីវៈ​របស់​ខ្លួន​លើស​ពី ៥ឆ្នាំ និង​អតីត​ចៅក្រម​ដែល​មាន​សញ្ញាបត្រ​មធ្យម​សិក្សា​ច្បាប់​ហើយ​ដែល​បាន​បម្រើ ក្នុង​វិជ្ជាជីវៈ​របស់​ខ្លួន​លើស​ពី ២ឆ្នាំ ។
  2. មេធាវី​ដែល​មាន​សញ្ជាតិដើម​ជា​ខែ្មរ​ដែល​បាន​ចុះ​ឈ្មោះក្នុង​បញ្ជី​គណៈមេធាវី​នៅ​ប្រទេស​ក្រៅ
  3. អ្នក​មាន​សញ្ញាបត្រ​បណ្ឌិត​ច្បាប់
  4. អ្នក​មាន​បរិញ្ញាបត្រ​ច្បាប់​ហើយ​ដែល​បាន​បម្រើ​ការងារ​ក្នុង​វិស័យច្បាប់ ឬ តុលាការ​លើស​ពី ២ឆ្នាំ

២.២. នីតិវិធីនៃការស្នើសុំ

  1. បំពេញ​ពាក្យ​សុំ​ដោយដាក់​នៅ​ការិយាល័យ​រដ្ឋបាល​របស់​គណៈមេធាវី
  2. ប្រធាន​គណៈ​មេធាវី​ចាត់​តាំង​អ្នក​អង្កេត ដើម្បី​ធ្វើការ​អង្កេត​និង ស្រាវជ្រាវ
  3. សម្ភាសន៏​បេក្ខជន​ដោយ​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​ដោយ​ផ្ទៀងផ្ទាត់​បញ្ជាក់​លើ​របាយការណ៍ នៃ​ការ​អងេ្កត
  4. បញ្ជូន​ពាក្យ​សុំ​ទៅ​អគ្គព្រះរាជអាជ្ញា​សាលាឧទ្ឋរណ៍​ដើម្បី​សុំយោបល់
  5. ប្រជុំ​ក្រុមប្រឹក្សា​គណៈមេធាវី​ដើម្បី​សម្រេច​លើ​ការស្នើសុំ
  6. ប្រសិន​បើ​ក្រុមប្រឹក្សា​គណៈ​មេធាវី​បដិសេធ​លើ​ការស្នើ​សុំ​នេះ បេក្ខជន​នឹង​ត្រូវ​បាន​កោះ​អញ្ជើញ​មក​ធ្វើ​ការ​ការពារ​ខ្លួន​លើការស្នើ សុំ​នេះ​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​គណៈមេធាវី
  7. ប្រសិន​បើ​ការអនុញ្ញាត​នេះ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​គណៈ​មេធាវី​បដិសេធ​ជា លើក​ទី២​បេក្ខជន​នោះ​អាច​ធ្វើ​ការ​ប្ដឹងឧទ្ឋរណ៍​ទៅអគ្គព្រះរាជអាជ្ញា​ សាលា​ឧទ្ឋរណ៍​ក្នុង​រយៈពេល​១៥​ថៃ្ង​បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ពី​សេចក្តី​សម្រេច​នោះ ។
  8. សាលា​ឧទ្ឋរណ៍​អាចបដិ​សេធ ឬ​ទទួល​យក​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​គណៈមេធាវី​បាន ។ ប្រសិន​បើ​សាលា​ឧទ្ឋរណ៍​បដិសេធ​លើ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា គណៈមេធាវី​នោះ​បេក្ខជន​អាច​អនុញ្ញាត​ឲ្យ​ចូល​បាន​ដោយ​គណៈមេធាវី
  9. បេក្ខជន​ដែល​អនុញ្ញាត​ឲ្យ​ហើយ​ត្រូវ​ធ្វើ​សច្ចាប្រណិធាន​នៅ​សាលា​ឧទ្ឋរណ៍
  10. បេក្ខជន​ដែល​អនុញ្ញាត​ឲ្យ​ហើយ​ត្រូវ​ធ្វើ​កម្មសិក្សា​នៅ​ក្នុង​ការិយាល័យ មេធាវី​ឯកជន​ចំនួន​១​ឆ្នាំ​មុន​ពេល​ក្លាយ ជា​មេធាវី​ពេញ​សិទ្ឋិ
បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត​នៅ ថ្ងៃសុក្រ ទី21 ខែឧសភា ឆ្នាំ2010 ម៉ោង 11:32
 

អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី

អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី

បញ្ជី​សមាជិក​គណៈមេថាវី

ស្វែង​រក​មេធាវី

ដើម្បី​ស្វែង​រក​​មេធាវី សូម​ចូល​ទៅ​កាន់ទំព័រ សមាជិក​គណៈមេធាវី ​តាមរយៈ​ម៉ឺនុយ​ខាង​លើ ហើយ​ចុចលើ​ មេធាវី

វចនានុក្រមច្បាប់

ស្ថិតិ​អ្នក​ទស្សនា

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterថ្ងៃ​នេះ133
mod_vvisit_counterម្សិល​មិញ320
mod_vvisit_counterសប្តាហ៍​នេះ809
mod_vvisit_counterសប្តាហ៍​មុន2167
mod_vvisit_counterខែ​នេះ4459
mod_vvisit_counterខែ​មុន9697
mod_vvisit_counterសរុប216959

ចំនួន​អ្នក​កំពុងទស្សនា ៖ 14
IP របស់​អ្នក 38.107.179.207
,
កាលបរិច្ឆេទ ៖ 15 កុម្ភៈ, 2012