មាតិកា
លិខិតបទដ្ឋានគតិយុត្តនានា
ស្តាប់ចម្រៀងគណៈមេធាវី (និពន្ធដោយ ឯកឧត្តម ជីវ សុងហាក់)
ទំនាក់ទំនង
អាសយដ្ឋាន ៖ អគារលេខ ១០-១១E0E1E2 ផ្លូវលេខ ១៨០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រអប់សំបុត្រលេខ ៖ ១៥៨៧
ទូរស័ព្ទលេខ ៖ (855) 23 220 237
ទូរសារលេខ ៖ (855) 23 213 658
អ៊ីម៉ែល ៖ info@bakc.org.kh
| សុន្ទរកថាឯកឧត្តម ជីវ សុងហាក់ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឳកាសក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា |
|
|
|
ព្រះបរមរាជវាំង ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០០៨
ខ្ញុំព្រះករុណាមានកិត្តិយស និងសេចក្តីរំភើបរីករាយឥតឧបមា ដែលបានទទួលព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានឲ្យបានចូលថ្វាយ បង្គំគាល់ ព្រះករុណា ជាអម្ចាស់ ជីវិតលោត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ រូបទូលបង្គំជាខ្ញុំ ត្រូវបានជ្រើសតាំងជាប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ ដោយសមាជិក សមាជិការមេធាវី តាមការបោះឆ្នោតដែលបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ប្រជាធិបតេយ្យ និង តម្លាភាពបំផុតនាមហាសន្និបាតលើកទី១៣ របស់គណៈមេធាវី កាលពីថ្ងៃ ១៦ ខែ តុលា កន្លងទៅ។ ក្នុងឳកាសដ៏មហាវិសេសវិសាលនេះ ទូលបង្គំជាខ្ញុំក៏សូមព្រះរាជានុញ្ញាតប្តេចជ្ញាចិត្តដោយ ស្មោះស្ម័គ្រ ចំពោះព្រះភ័ក្រ្តព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ថា ទូលជាខ្ញុំនឹងបន្តដឹកនាំស្ថាប័នគណៈមេធាវីដើម្បីចូលរួមបំរើ ឧត្តមប្រយោជន៍យុត្តិធម៌សំរាប់ប្រជាពលរដ្ឋកម្ពុជា ដោយប្រកាន់ខ្ជាប់នូវ សេចក្តីថ្លៃថ្នូរ សេចក្តីទៀងត្រង់ ស្មារតីឯករាជ្យ សម្បជញ្ញៈខ្ពស់ មនុស្សធម៌ គោរពរដ្ឋធម្មនុញ្ញ និង ច្បាប់នានា របស់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងកិច្ចបម្រើវិស័យយុត្តិធម៌ ទូលបង្គំជាខ្ញុំ សូមប្តេចជ្ញាដឹកនាំគណៈមេធាវី ឲ្យអស់ពីសមត្ថភាពទាំងកំលាំងកាយ និង ស្មារតី ចូលរួមចំណែកសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអ្នកដឹកនាំដ៏ឈ្លៀសវៃ ក្នុងការអនុវត្តន៍នូវផែនការយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី២ ដោយបន្តសកម្មភាពចូលរួមក្នុងកម្មវិធីកំណែទម្រង់ច្បាប់ និង តុលាការរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបានកាន់តែមានប្រសិទ្ធភាព។ ក្នុងនាមគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ទូលបង្គំជាខ្ញុំសូមថ្លែងអំណរ ព្រះគុណយ៉ាងជ្រាលជ្រៅ បំផុត អស់ពីដួងចិត្ត ចំពោះព្រះហឫទ័យប្រោសប្រទានរបស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ក៏ដូចជា ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលតែងតែប្រោសព្រះរាជទានដល់សមាជិក សមាជិកាមេធាវី បានចូលក្រាបបង្គំគាល់ ដែលជាការបង្ហាញនូវព្រះរាជហឫទ័យគាំទ្រដល់វិជ្ជាជីវៈមេធាវី ក៏ដូចស្ថាប័នគណៈមេធាវីទាំងមូល។ ជាទីបញ្ចប់ ទូលព្រះបង្គំជាខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្កិសិទ្ធិ ក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ រាជបល្ល័ង្គ និង ព្រះវិញ្ញាណក្ខ័ន្ធនៃ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី ខ្មែរគ្រប់ព្រះអង្គ សូមជួយថែរក្សា ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល និង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបដោយ ព្រះបរមសុខ មានព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ព្រះសុខភាពមាំមួន ព្រះកាយពលខ្លាំងក្លា ដើម្បីគង់លើព្រះរមរាជសម្បត្តិ និង ជាមហាម្លប់ដ៏សែនត្រជាក់ត្រជុំ សម្រាប់កូនចៅប្រជារាស្រ្តកម្ពុជាបានជ្រកកោន និង ទទួលបានសេចក្តីសុខ សន្តិភាព វឌ្ឍនភាព និង សម្បូរណ៌រុងរឿង ជានិច្ចនិរន្តន៍តរៀងទៅ។ ខ្ញុំបាទក៏សូមគោរពជូនពរ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កំលាំងពលំខ្លាំងក្លា និង អាយុយឺនយូរ ដើម្បីបន្តជួយដឹកនាំ ព្រះរាជាណាចក្រកម្ពុជាឈានទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យ។ សេចក្តីគួរពុំគួរ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជទានទោស។ សូមអរព្រះគុណ និង សូមអរគុណ |
គេហទំព័រផ្សេងៗ
ឯកសារផ្សេងៗ
សូមផ្តល់យោបល់ ឬ សំណូមពរ
ការជ្រើសរើសឱ្យចូលរៀនវិជ្ជាជីវៈមេធាវី
ការជ្រើសរើសឱ្យចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី ១២ ឆ្នាំសិក្សា ២០១១-២០១៣វាយតម្លៃការដឹកនាំរបស់ប្រធានគណៈមេធាវី
តើការដឹកនាំរបស់ខ្ញុំអាណត្តិនេះដូចម្តេចដែរ? សូមចុចទីនេះដើម្បីវាយតម្លៃ!
អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី
ស្វែងរកមេធាវី
ដើម្បីស្វែងរកមេធាវី សូមចូលទៅកាន់ទំព័រ សមាជិកគណៈមេធាវី តាមរយៈម៉ឺនុយខាងលើ ហើយចុចលើ មេធាវី
ស្ថិតិអ្នកទស្សនា






![]() | ថ្ងៃនេះ | 134 |
![]() | ម្សិលមិញ | 320 |
![]() | សប្តាហ៍នេះ | 810 |
![]() | សប្តាហ៍មុន | 2167 |
![]() | ខែនេះ | 4460 |
![]() | ខែមុន | 9697 |
![]() | សរុប | 216960 |
IP របស់អ្នក 38.107.179.208
,
កាលបរិច្ឆេទ ៖ 15 កុម្ភៈ, 2012











