ក្រម​នីតិវិធីរដ្ឋប្បវេណី

អ្នក​តំណាង​តាម​ផ្លូវ​បណ្តឹង​

កថាខណ្ឌទីអ្នកតំណាងតាមផ្លូវបណ្តឹង

. អត្ថន័យនៃអ្នកតំណាងតាមផ្លូវបណ្តឹង

អាន​លំអិត

ការដកហូត​សមត្ថកិច្ច​ជំនុំ​ជម្រះ និងបណ្តឹង​ដិត​ចិត្ត

មាត្រា ២៧.- ការដកហូត​ចៅ​ក្រម​​ពី​សមត្ថកិច្ច​ជំនុំ​ជម្រះ​

អាន​លំអិត


ស្តាប់​ចម្រៀង​គណៈមេធាវី (និពន្ធដោយ​ ឯកឧត្តម ជីវ សុងហាក់)

ទំនាក់ទំនង

អាសយដ្ឋាន​ ៖ ​អគារ​​លេខ ​១០​-​១១​E​0​E1​E2​ ផ្លូវ​​លេខ​​ ១៨០ ​សង្កាត់​​បឹង​រាំង​ ខណ្ឌ​​ដូន​ពេញ ​រាជ​ធានី​​ភ្នំពេញ​។
​ប្រអប់​​សំបុត្រ​​លេខ​ ៖ ១៥៨៧
ទូរស័ព្ទ​​លេខ​ ៖ (855) 23 220 237
ទូរសារ​​លេខ​ ៖ (855) ​23 213 658
អ៊ីម៉ែល ​៖ info@bakc.org.kh

អ្នកអាចស្នើសុំ រី ផ្តល់យោបល់​​​


សុន្ទរកថា ឯកឧត្តម ជីវ សុង​ហាក់ ប្រធាន​គណៈមេធាវី​អាណត្តិ​ទី៨ បិទ​សន្និសីទ​អន្តរជាតិ ស្តីពី អំពើហិង្សា​ផ្លូវភេទ (ដែល​រៀបចំឡើង​ដោយ​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ក្រោម​ការឧបត្ថម្ភ​របស់​អង្គការ DEDប្រទេស​អាឡឺម៉ង់ ) នៅ​សណ្ឋាគារ​កាំ​បូត​យ៉ាណា PDF បោះពុម្ព សំបុត្រអគ្គិសនី
ថ្ងៃសុក្រ ទី05 ខែវិច្ឆិកា ឆ្នាំ2010 ម៉ោង 08:01

សូម​ជម្រាបសួរ

          លោក​មេធាវី សុខ សំអឿន ប្រធាន​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា

អស់លោក លោកស្រី ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​នេះ

 

        ថ្ងៃនេះ​ខ្ញុ​ុំ​មាន​កិត្តិយស និង​សេចក្តី​សោម​ន្ស​រីករាយ​ជា​អនេក​កប្ប​កា   ដែល​បាន​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​បិទ​សន្និសីទ​អន្តរជាតិ​ស្តីពី «អំពើហិង្សា​ផ្លូវភេទ»  ដែល​រៀបចំឡើង​ដោយ​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា  ក្រោម​ការឧបត្ថម្ភ​រប​ស់​អង្គការDED​​ប្រទេសអាឡឺម៉ង់ ។

 

        តាងនាម​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុងនាម​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូមកោត​សរ​សើរ​ និង​​ចូល​រួម​​អបអរ​សាទរ​  គាំ​ទ្រ​​អស់​ពី​​ចិត្ត​​ចំពោះ​​ការ​ផ្តួច​ផ្តើម​​អោយ​មាន​​

ស​ន្នី​សិទ​​នេះ​​ឡើង​ ។​​

        រយៈពេល​២​ថ្ងៃនេះ ​គឺ​ជា​​​ការ​​ចែក​​រំលែក​​​ប​ទ​​ពិ​សោធន៍​​​ពាក់​​ព័ន្ធ​​​នឹង​​​អំពើ​​ហិង្សា​​​ផ្លូវភេទ​ ដែល​​កើត​មាន​ឡើង​​នៅ​ក្នុង​​របប​​ប្រល័យ​ពូជ​សាសន៍​​ខ្មែរ​ក្រហម​ និង​​នៅ​តាម​​បណ្តា​​ប្រទេស​  ផ្សេងៗ​ទៀត​​ក្នុង​សម័យ​​សង្គ្រាម​  ​ដោយ​​មាន​​ការ​អញ្ជើញ​​អ្នក​ជំនាញ​​មក​ពី​​បណ្តា​​ប្រទេស​​នានា​​ដែល​​ធ្លាប់​បាន​​ចូល​រួម​​ក្នុង​​តុលាការ​អន្តរ​ជាតិ​ និង​​អ្នក​ជំនាញ​​ពី​​ព្រះ​រា​ជា​ណា​ចក្រ​​កម្ពុជា​ ដើម្បី​​ជជែក​​ពិភាក្សា ​ ចែក​រំលែក​​បទ​ពិសោធ​​ន៍ ​  ផ្លាស់​ប្តូរ​​យោបល់​​គ្នា ​ពាក់ព័ន្ធ​​នឹង​​តុលាការ​ឧក្រិដ្ឋ​កម្ម​​អន្តរជាតិ​​សម្រាប់​​អតីត​​ប្រទេស​​យូ​​ហ្គោ​​ស្លា​​វី ​ប្រទេស​​រូ​៉​វ៉ាន់​ដា ​តុលាការ​​ពិសេស​​សម្រាប់​ ប្រទេស​​សេ​រ៉ា​​ឡេ​​អូន​ តុលាកា​រ​​ឧក្រិដ្ឋ​កម្ម​​អន្តរ​ជាតិ​  ពី​​ប្រទេស​​ជប៉ុន​ ពី​​ប្រទេស​​ទី​ម័​​រ​ខា​ងកើ​ត ​និង​​អង្គ​ជំនុំ​ជ​ម្រះ​​វិសាមញ្ញ​​ក្នុង​​តុលាការ​​កម្ពុជា​ ដើម្បី​​លើក​កម្ពស់​​ការ​យល់ដឹង​​អោយ​​កាន់​តែ​​ទូលំ​ទូលាយ​​ពី​​បញ្ហា​​អំពើ​ហិង្សារ​​ផ្លូវភេទ​ ក្រោម​​របប​​ប្រល័យ​ពូជ​សាសន៍​  ក្នុង​​បរិបទ​​ជម្លោះ ​និង​​ការ​តស៊ូ​​មតិ​​នានា ​ដើម្បី​អោយ​​បញ្ហា​​នេះ ​ត្រូវ​បាន​​យក​មក​​កាត់​ទោស​​កម្រិត​​អន្តរជាតិ​ ជា​ពិសេស​​ការ​កាត់​ទោស​​នៅ​ក្នុ​​ង​​អង្គ​ជំនុំ​ជម្រះ​​វិសាមញ្ញ​​ក្នុង​​តុលាការ​​កម្ពុជា​  ម្យ៉ាង​ទៀត​ដើម្បី​​ស្វែង​រក​​អនុសាសន៍​​ជាក់​លាក់​​ជុំ​វិញ​​បញ្ហា​​អំពើ​ហិង្សា​​ផ្លូវភេទ​ ក្នុង​​បរិប​ទ​​ជម្លោះ ​ជូន​​ចំពោះ​​អង្គ​ជំនុំ​ជម្រះ​​វិសាមញ្ញ​ ក្នុង​​តុលាការ​​កម្ពុជា​ ក្នុង​ការ​​បំពេញ​ការងា​​រ​​របស់ខ្លួ​ន ​។

 

        តាមរយៈ​បទ​បង្ហាញ​ពី​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ  និង​ការសួរដេញដោល បានធ្វើ   អោយ​ចំណេះដឹង  និង​បទពិសោធន៍ថ្មីៗពី​សន្និសីទ​នេះ មាន​សារៈសំខាន់​សម្រាប់​អ្នក      អនុវត្ត​ច្បាប់​ដូចជា មេធាវី ចៅក្រម ព្រះរាជអាជ្ញា  និង​សាធារណជន​ទូទៅ ដើម្បី​ជា មូលដ្ឋាន​ក្នុង​ការចូលរួម​លុបបំបាត់ អំពើហិង្សា​លើផ្លូវ​ភេទ​ចំពោះ​ស្ត្រី នៅក្នុង​សង្គម​ទាំងមូល និង​អាចធ្វើអោយ​ស្ថាប័ន​អន្តរជាតិ គិតគូរ និង​តាក់តែង នូវ​វិធាន​ទាំងឡាយ ដើម្បី​ការពារ​បញ្ចៀស​នូវ​អំពើហិង្សា​ទាំងនោះ ។

 

        ខ្ញុំ​សង្ឃឹមថា នឹងមាន​សន្និសីទ​ពាក់ព័ន្ធ​បញ្ហា​អន្តរជាតិ​ក្នុង​របប​ប្រល័យពូជសាសន៍    ផ្សេងៗទៀត​នៅ​ថ្ងៃ​អនាគត  ។

 

        ជាទី​បញ្ចប់​ខ្ញុំ​សូម​ប្រសិទ្ធិ​ពរជ័យ​ជូន​ចំពោះ​អស់លោក លោកស្រី ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចូលរួម​ក្នុង​ស​ន្នី​សិទ​នេះ​ជួបប្រទះ​តែ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ​អាយុ វណ្ណៈ សុ​ខៈ និង  ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

 

        ខ្ញុំ​សូម​ប្រកាស​បិទ​សន្និសីទ​អន្តរជាតិ ស្តីពី អំពើហិង្សា​ផ្លូវភេទ ចាប់ពីពេលនេះ​តទៅ ។

បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត​នៅ ថ្ងៃសុក្រ ទី05 ខែវិច្ឆិកា ឆ្នាំ2010 ម៉ោង 08:32
 

អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី

អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី

បញ្ជី​សមាជិក​គណៈមេថាវី

ស្វែង​រក​មេធាវី

ដើម្បី​ស្វែង​រក​​មេធាវី សូម​ចូល​ទៅ​កាន់ទំព័រ សមាជិក​គណៈមេធាវី ​តាមរយៈ​ម៉ឺនុយ​ខាង​លើ ហើយ​ចុចលើ​ មេធាវី

វចនានុក្រមច្បាប់

ស្ថិតិ​អ្នក​ទស្សនា

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterថ្ងៃ​នេះ59
mod_vvisit_counterម្សិល​មិញ491
mod_vvisit_counterសប្តាហ៍​នេះ1379
mod_vvisit_counterសប្តាហ៍​មុន3051
mod_vvisit_counterខែ​នេះ10068
mod_vvisit_counterខែ​មុន10753
mod_vvisit_counterសរុប255799

ចំនួន​អ្នក​កំពុងទស្សនា ៖ 2
IP របស់​អ្នក 38.107.179.208
,
កាលបរិច្ឆេទ ៖ 23 ឧសភា, 2012