ក្រម​នីតិវិធីរដ្ឋប្បវេណី

អ្នក​តំណាង​តាម​ផ្លូវ​បណ្តឹង​

កថាខណ្ឌទីអ្នកតំណាងតាមផ្លូវបណ្តឹង

. អត្ថន័យនៃអ្នកតំណាងតាមផ្លូវបណ្តឹង

អាន​លំអិត

ការដកហូត​សមត្ថកិច្ច​ជំនុំ​ជម្រះ និងបណ្តឹង​ដិត​ចិត្ត

មាត្រា ២៧.- ការដកហូត​ចៅ​ក្រម​​ពី​សមត្ថកិច្ច​ជំនុំ​ជម្រះ​

អាន​លំអិត


ស្តាប់​ចម្រៀង​គណៈមេធាវី (និពន្ធដោយ​ ឯកឧត្តម ជីវ សុងហាក់)

ទំនាក់ទំនង

អាសយដ្ឋាន​ ៖ ​អគារ​​លេខ ​១០​-​១១​E​0​E1​E2​ ផ្លូវ​​លេខ​​ ១៨០ ​សង្កាត់​​បឹង​រាំង​ ខណ្ឌ​​ដូន​ពេញ ​រាជ​ធានី​​ភ្នំពេញ​។
​ប្រអប់​​សំបុត្រ​​លេខ​ ៖ ១៥៨៧
ទូរស័ព្ទ​​លេខ​ ៖ (855) 23 220 237
ទូរសារ​​លេខ​ ៖ (855) ​23 213 658
អ៊ីម៉ែល ​៖ info@bakc.org.kh

អ្នកអាចស្នើសុំ រី ផ្តល់យោបល់​​​


សុន្ទរកថា ឯកឧត្តម​ជីវ សុង​ហាក់ ថ្លែង​ក្នុង​ឱកាស​បើក​មហាសន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី ១៥ របស់​គណៈ​មេធាវី និង​បោះឆ្នោត​ជ្រើស​រើស​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​៨ នា​ថ្ងៃ​ទី​១៦ ខែ​តុលា​ ឆ្នាំ​២០១០ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ PDF បោះពុម្ព សំបុត្រអគ្គិសនី
ថ្ងៃព្រហស្បតិ៍ ទី04 ខែវិច្ឆិកា ឆ្នាំ2010 ម៉ោង 11:16

សុន្ទរកថា

ឯកឧត្តម​ជីវ​សុង​ហាក់ ប្រធាន​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ថ្លែង​ក្នុងឱកាស​បើក​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី ១៥របស់​គណៈមេធាវី

និង​បោះឆ្នោត​ជ្រើសរើស​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី៨

នា​ថ្ងៃទី១៦ ខែតុលា​ឆ្នាំ២០១០

សណ្ឋាគារ​កាំបូឌីយ៉ាណា

សូមគោរព :

  • ឯកឧត្តម ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាទីគោរពដ៏ខ្ពង់ខ្ពស់
  • ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ជាទីគោរព
  • អតីត​ប្រធាន​គណៈមេធាវី សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី និង​សមាជិក- សមាជិកា​គណៈ​មេធាវី​ទាំង​អស់ ជា​ទី​មេត្រី

ថ្ងៃនេះ​ខ្ញុំ​មាន​កិត្តិយសនិង​សេចក្តីសោមនស្ស​រីករាយ ជា​អនេក​កប្ប​ការដែល​បាន​ចូលរួម​ជា​អធិបតីក្នុង​មហាសន្និបាត​លើក​ទី១៥របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជានិង​ការបោះឆ្នោត​ជ្រើសតាំង​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី ៨ ដែល​រៀបចំឡើង​ស្របតាមច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី។ មហាសន្និបាត​ថ្ងៃនេះ​ប្រព្រឹត្តឡើង​ក្រោម​ពាក្យស្លោក "រួមគ្នា​លើកកម្ពស់​តម្លៃ​វិជ្ជាជីវៈ​មេធាវី តាមរយៈ ការពង្រឹង​សមត្ថភាពក្រមសីលធម៌​វិជ្ជាជីវៈ ឯករាជ្យភាព ការគោរព​ច្បាប់ និង​ប្រឆាំង​អំពើពុករលួយ" ហើយ​ជា​ឱកាស​ដ៏​វិសេសវិសាល​បំផុត ដែល​សមាជិក-សមាជិកា​គណៈមេធាវី​ទាំងអស់បានមក​ជួបជុំគ្នា​នៅទីនេះ ដើម្បី​ចូលរួម​បំពេញ​កាតព្វកិច្ច​ជា​មេធាវីស្របតាម​ច្បាប់​ផង និង​ដើម្បី​ចូលរួម​អបអរសាទរ នាឱកាស​មហាសន្និបាត​លើក​ទី១៥ហើយ​ជា​ថ្ងៃ​ដែល​សហ​ភាតាប្រើប្រាស់​សិទ្ធិ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី៨តាម​គោលការណ៍​ប្រជាធិបតេយ្យ ដើម្បី​ដឹកនាំ​គណៈមេធាវី​ឆ្ពោះទៅរក​ការរីកចំរើន។

ឯកឧត្តម​លោកជំទាវ និង​សហ​ភាតា​ទាំងអស់​ជាទី​មេត្រី !

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជានិង គោលការណ៍​ជា​មូលដ្ឋាន​ស្តីពី​តួនាទី​របស់​មេធាវីដែល​បានអនុម័ត​ដោយ​សមាជ​អង្គការសហប្រជាជាតិ​លើក​ទី៨ នៅ​ទីក្រុង​ឡា​ហា​វាន ប្រទេស​គុយបាចាប់ពី​ថ្ងៃទី ២៧ ខែ សីហា ដល់​ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ១៩៩០ហើយ​ត្រូវបាន​តម្កល់​ដោយ​សេចក្តីសម្រេច​លេខ ៤៨/១៣៧ ចុះ​ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ១៩៩៣ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិបន្ទាប់មក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី ២២ ខែសីហា ឆ្នាំ ១៩៩៥ តាមច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី ។គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាគឺជា​អង្គការ​ប្រមូលផ្តុំ​មេធាវី​ទាំងអស់​ដែល​តាំង​ការិយាល័យ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជាហើយ​វិជ្ជាជីវៈ​មេធាវី ជា​វិជ្ជាជីវៈ​ឯករាជ្យ សេរី ចូលរួម​បម្រើ​វិស័យ​យុត្តិធម៌ការពារ​សិទ្ធិមនុស្ស លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​ចូលរួម​ពង្រឹង​នីតិរដ្ឋ។ដោយសារ​តួនាទី​ខាងលើនេះ បានធ្វើអោយ​មេធាវី​ក្លាយជា​តួអង្គ​មួយ​យ៉ាងសំខាន់ឈានមុខ​ក្នុងការ​ជម្រុញអោយមាន​យុត្តិធម៌ ទាំង​នៅក្នុង​នីតិវិធីតុលាការក៏ដូចជា​នៅក្នុង​សង្គមជាតិ​ទាំងមូល ធ្វើអោយ​សាធារណជន​យល់ច្បាស់អំពី​សិទ្ធិ​ការពារ​ខ្លួន​តាមផ្លូវ​ច្បាប់ និង​សិទ្ធិ​ពឹងពាក់​មេធាវីទាំង​នៅក្នុង​រឿងក្តី​ព្រហ្មទណ្ឌ រដ្ឋប្បវេណី រឿងក្តី​ដទៃទៀតនិង​ការ​ផ្តល់យោបល់​ផ្នែក​ច្បាប់ផ្សេងៗទៀត ។ ដោយសារ​វត្តមាននិង​ការចូលរួម​របស់​មេធា​វី​ក្នុងសង្គម ធ្វើអោយ​សិទ្ធិ សេរីភាព និង​យុត្តិធម៌របស់​ប្រជាពលរដ្ឋ ត្រូវបាន​ធានា ការពារ គោរព ប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។

ផ្អែកលើ​តួនាទី​ជា​មូលដ្ឋាន​នេះគណៈមេធាវី​មាន​កាតព្វកិច្ច​រៀបចំ​វិធាន​គ្រប់គ្រង វិជ្ជាជីវៈបង្កើតអោយមាន​ក្រមសីលធម៌ បទបញ្ជាផ្ទៃក្នុង ដើម្បី​គ្រប់គ្រង ការពារ សមាជិកសមាជិកា គណៈមេធាវី​ទាំងមូល ឲ្យ​អនុវត្ត​នូវ​វិជ្ជាជីវៈ​របស់ខ្លួនប្រកបដោយ​កិ​តិ្ត​យស សេចក្តីថ្លៃថ្នូរនិង​ជា​ភ្នាក់ងារ​ដ៏​សំខាន់​នៃ​រដ្ឋបាល​យុត្តិធម៌​នៅ​គ្រប់ពេលវេលា​ទាំងអស់ដើម្បី​ជួយ​ដល់​ជនទន់ខ្សោយ​ងាយ​រងគ្រោះ និង ជនក្រីក្រ ។

អង្គ​មហាសន្និបាត​ជាទីគោរព !

ចាប់​ពេលដែល​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់បដិសន្ធិមកទល់នឹង​ពេលនេះ មាន​អាយុកាល ១៥ ឆ្នាំ​ហើយ ក្នុង​រយៈ​ពេលនេះ​គណៈមេធាវីបាន​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​គណៈមេធាវី បាន​ចំនួន ៧ដង​រូ​ច​ហើយហើយ​នៅពេល​បន្តិចទៀតនេះ​យើង​នឹងមាន​ការបោះឆ្នោត​តាំង​ប្រធាន​គណៈមេធាវី​សម្រាប់​អាណត្តិ​ទី៨(២០១០-២០១២)។ឆ្លងកាត់​តំណាក់កាល​ដឹកនាំ​គណៈមេធាវី​ពី​អាណត្តិ​មួយ ទៅ​អាណត្តិ​មួយស្ថាប័ន​គណៈមេធាវី​បាន​បោះជំហាន​លើផ្លូវ​រីកចម្រើន ពីមួយ​ជំហាន ទៅមួយ​ជំហានស្របតាម​កាលៈទេសៈ​នៃ​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ។ដោយឡែក​កំណែទម្រង់​រចនាសម្ព័ន្ធ​ដឹកនាំ​គណៈមេធាវី ត្រូវបាន​កែលម្អ ជា​បន្តបន្ទាប់ជាក់ស្តែង​គិត​មកទល់​ចុង​អាណត្តិ​ទី៧ ស្ថាប័ន​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជាមានការ​វិវឌ្ឍន៍​គួរ​ឲ្យ​កត់សំគាល់​គឺ៖

១-ការពង្រឹង​រចនាសម្ព័ន្ធ​ដឹកនាំ​គណៈមេធាវីតាមរយៈ​ការកែសម្រួល​រចនាសម្ព័ន្ធ​រដ្ឋបាល​ឱ្យស្រប​តាម​ទំហំ​នៃ​ការរីកចំរើននិង​ការវិវត្ត​នៃ​វិស័យ​ច្បាប់ នយោបាយ សេដ្ឋកិច្ចនិង​បច្ចេកវិទ្យា​ក្នុងទិសដៅ​ធ្វើឱ្យមាន​តម្លាភាពនិង​បង្កើន​ជំនឿ​ចិត្ត​ក្នុងការ​ដឹកនាំដែល​ក្នុង​នោះបាន​បង្កើត​បន្ថែម​ឱ្យមាន​នាយកដ្ឋាន​បោះពុម្ព និង​ផ្សព្វផ្សាយផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មានវិទ្យា និង​គណៈកម្មការ​ជំនាញ​ចំនួន បី គឺគណៈកម្មការ​កិច្ចការ​រដ្ឋប្បវេណី គណៈកម្មការ​កិច្ចការ​ព្រហ្មទណ្ឌនិង​គណៈកម្មការ​កិច្ចការ​ពាណិជ្ជកម្ម ជាពិសេសបានធ្វើការ​កែសម្រួលរ​បៀ​ប​របប​ការងារ​មួយចំនួន ឱ្យ​កាន់​តែមាន​ភាពរលូនរ​ហ័សមាន​ប្រសិទ្ធភាព​ខ្ពស់និង​បាន​ជួសជុល​កែលម្អ​អាគារ​រដ្ឋបាល​របស់​គ​ណៈ​មេធាវី​តាម​ផ្នែកនីមួយៗឱ្យមាន​លក្ខណៈ​ល្អប្រសើរ សក្តិ​សមជា​អាគារ​រដ្ឋបាល​របស់​ស្ថាប័ន​មេធាវីដែល​ក្នុងនោះ​យើង​បាន​បំពាក់​សម្ភារៈប្រើប្រាស់​គ្រប់គ្រាន់រៀបចំ​ឯកសណ្ឋាន​សម​រម្យ​ដល់​បុគ្គលិក ពង្រឹងសមត្ថភាព​បុគ្គ​លិ​កនិង​ប្រើប្រាស់​បុគ្គលិក​ទាំងអស់​ទៅតាម​ជំនាញ​របស់គេ​ពិតប្រាកដព្រមទាំង​បានកំណត់​យ៉ាងច្បាស់ អំពី​តួនាទី​ភារកិច្ច នៃ​ផ្នែក​ជំនាញ​នីមួយ។

២-ធ្វើ​ទំនើបកម្ម​នៃ​ការទំនាក់ទំនង​រវាង​គណៈមេធាវី​ជាមួយ​សហ​ភាតា​គណៈមេធាវី​ដោយបាន​ប្រើប្រាស់​គ្រប់​មធ្យោបាយនិង​ពង្រីក​ការប្រើ គេហទំព័រ​លើ​ផ្នែក​ជាច្រើនដើម្បីឱ្យ​សមាជិក-សមាជិកា​គណៈមេធាវី​ទាំងអស់ ទទួលបាន​ភាពងាយស្រួលក្នុងការ​ផ្តល់ព័ត៌មាន​ពី​សមាជិក​មក​គណៈមេធាវី និង​ពី​គណៈមេធាវី​ទៅ​សមាជិក។មិនតែប៉ុណ្ណោះ គេហទំព័រ​នេះ​បាន​សម្រួល​ដល់​សហ​ភាតាក្នុងការ​ស្វែងរក​លិខិតបទដ្ឋាន​គតិយុត្ត​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជាស្វែងរក​ឈ្មោះ​មេធាវី ការិយាល័យ​មេធាវីស្វែងរក​ឈ្មោះ​ចៅក្រម​និង​ព្រះរាជអាជ្ញា​ទូទាំងប្រទេស។ម្យ៉ាងទៀត​ការបង្កើត​គេហទំព័រ​នេះបាន​កាត់បន្ថយ​ការចំណាយ​ជាច្រើន​ក្នុងការ​បញ្ជូន​សំបុត្រ​ទៅ​សហ​ភាតា ស្ថាប័ន​ដទៃទៀតនិង​ជួយ​ពង្រីក​ទីផ្សារ​សេវាកម្ម​ច្បាប់​ដល់​មេធាវី។

៣-បង្កើត​គេហទំព័រ​ថ្មី​ប្រមូល​ចងក្រង​លិខិតបទដ្ឋាន​គតិយុត្ត​ពី​ឆ្នាំ១៩៩៣ដល់​បច្ចុប្បន្ន បញ្ចូល​ជា​ទិន្នន័យ ប្រមូល​ចងក្រង​បញ្ជី​លិខិតបទដ្ឋាន​គតិយុត្តមួយចំនួន​នៅ​កម្ពុជា​ព្រមទាំង​បោះពុម្ពផ្សាយ​ព្រឹត្តិបត្រ​មេធាវីដើម្បី​ចែកជូន​ដល់​សហ​ភាតា​ដោយ​មិន​គិតថ្លៃ។

៤-ប្រធាន​និង​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​បាន​អនុវត្តយ៉ាង​ខ្ជាប់ខ្ជួន​នូវ​តួនាទី​ក្នុងការ​ពង្រឹង​ស្ថាប័ន​គណៈមេធាវីការពារ​វិជ្ជាជីវៈ​មេធាវី មិន​ឲ្យ​មានការ​រំលោភបំពាន​ពី​ស្ថាប័ន​ដ៏ទៃទៀតការពារ​សមាជិក-សមាជិកា​ទាំងមូល មិន​ឲ្យ​មានការ​ចាប់ខ្លួន ឃុំខ្លួន​មេធាវីដោយ​គ្រាន់តែ​បញ្ចេញមតិ​ក្នុងការ​ការពារ​អតិថិជននិង​ការពារ​យុត្តិធម៌​សង្គម​ទៅតាម​ច្បាប់។ នៅក្នុង​អាណត្តិ​ទី ៧ នេះគ្មាន​សមាជិក-សមាជិកា​គណៈមេធាវី​ណា​ម្នាក់​ទទួល​ទណ្ឌ​កម្មជាប​ទ​វិន័យពី​ក្រុមប្រឹក្សា​គណៈមេធាវី​ឡើយ។

៥-គណៈមេធាវី​បានធ្វើ​ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជាក្នុង​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ និង​តុលាការ តាមរយៈ​ការចូល​រូ​ម​ប្រជុំការផ្តល់​មេធាវី​ការពារ​ក្តី​ជូន​ជនក្រីក្រ និង​ការ​ផ្តល់យោបល់ពី​ការអនុវត្ត​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា របស់​ស្ថាប័ន​គណៈមេធាវីនិង​ស្ថាប័ន​ពាក់​ព័​ន្ឌផ្សេងៗទៀត។ម្យ៉ាងទៀត​គណៈមេធាវី​បាន​សំណូមពរ​ទៅ​រដ្ឋាភិបាល​ឲ្យ​បញ្ចូល​តួនាទី​របស់​មេធាវី​ទៅក្នុង​ពង្រាងច្បាប់ផ្សេងៗនិង សុំ​បញ្ចូល​ថវិការ​សំរាប់​ការពារ​ក្តី​ជូន​ជនក្រីក្រទៅក្នុង​គម្រោង​ថវិការ​ជាតិ​ប្រចាំឆ្នាំ​នីមួយ។ឆ្លើយតប​នឹង​ការចូលរួម​របស់​គណៈ​មេធាវី រាជរដ្ឋាភិបាល​បានប្រគល់​ដី​ទំហំ ២៥០០ម៉ែត​ការ៉េដែល​យើង​បានធ្វើ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ម្ចាស់​អ​ច​នវ​ត្ថុ​ដាក់ឈ្មោះ​គណៈមេធាវី​រួចហើយនិង​បាន​កំពុងធ្វើការ​សាងសង់​អគារ​រដ្ឋបាល​គណៈមេធាវី​ថ្មី នៅលើ​ទីតាំង​ដី​ខាងលើនិង​គ្រោង​បញ្ជ​ប់​ការសាងសង់​នៅ​បំ​ដាច់​ឆ្នាំ ២០១។

៦-មូលនិធិ​សុវត្ថិភាព​គណៈមេធាវី​ត្រូវបាន​បង្កើត​តាម​គំនិត​ផ្តួចផ្តើម​របស់​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី៧ ស្របតាម​សំណូមពរ​របស់​សមាជិក-សមាជិកា​គណៈមេធាវី​ទាំងមូលហើយ​មូលនិធិ​នេះ​ត្រូវបាន​ក្រុមប្រឹក្សា​គណៈមេធាវី​អនុម័តនិង​កំពុង​រៀបចំ​គោលនយោបាយ​សម្រាប់​អនុវត្ត ឲ្យ​បាន​សមស្របនិង​ស្មើភាព​គ្នា​ចំពោះ​សមាជិក-សមាជិកានីមួយៗ

៧-គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាបានធ្វើ​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​អន្តរជាតិ​នានា ដើម្បី​ទទួលបាន​នូវ​ការគាំទ្រផ្នែក​ហិរញ្ញវត្ថុ បច្ចេកទេស ការបណ្តុះបណ្តាល និង​ការផ្តល់​បទពិសោធន៍ពីគ្នា​ទៅវិញទៅមកដើម្បី​ជ្រើស​រើសយក​បទពិសោធន៍ល្អៗយកមក​ធ្វើជា​គំរូ​ក្នុងការ​ពិចារណាសម្រាប់​កំណែទម្រង់​ការដឹកនាំ​គណៈមេធាវីនិង​កា​រប​ញ្ចូ​ន​សមាជិក-សមាជិកា​គណៈមេធាវី​ទៅធ្វើ​កម្មសិក្សា​នៅ​បណ្តា​គណៈមេធាវី​នៃ​ប្រទេសផ្សេងៗជា​មិត្ត។អង្គការ និង​ស្ថាប័ន​នានា ដែល​បាន​កំពុង​ជួយ​គណៈមេធាវី មានដូចជាទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន(JICA) សហព័ន្ធ​គណៈមេធាវី​ជប៉ុន អង្គការ​យូ​នី​សេសទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​ការអភិវឌ្ឍ​អន្តរជាតិ(USAID) សហគមន៍​អឺរ៉ុបឧ​ត្ត​ម​ស្នង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធមនុស្ស​ប្រចាំ​កម្ពុជាអង្គការ​ស្ពាន​យុត្តិធម៌ អង្គការ​ការពារ​យុត្តិធម៌​កុមារ(PJJ) អង្គការសិទ្ធិមនុស្ស​អា​ស៊ី មជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌ និង​ការបង្រួបបង្រួមនិង​អង្គការ​មេធាវី​គ្មាន​ព្រំដែន។

ទាំងនេះ​បង្ហាញឱ្យឃើញថាគណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ដៃគូ​ដ៏​ល្អ​ជាមួយ​ស្ថាប័ន​ជាតិនិង​អន្តរជាតិ​ជាតិ​នានាក្នុង​ការជួយជ្រោមជ្រែង​ដើម្បីឱ្យ​ដំណើរការ​របស់ខ្លួន​កាន់​តែមាន​ប្រសិទ្ធភាព​ល្អប្រសើរ។

ទោះបីជា​យើង​ខិតខំ​ប្រឹងប្រែង​យ៉ាងណាក៏ដោយ​ក៏​នៅតែមាន​កង្វះ​ខាត់ខ្លះៗជាក់​ជាមិនខាន ហើយ​ខ្ញុំ​សូម​ឲ្យ​សមាជិក-សមាជិកា​គណៈមេធាវី​ទាំងអស់ចូលរួម​ទិច​ទៀន​ផ្តល់យោបល់ ដើម្បី​កែលម្អសម្រាប់​ការដឹកនាំ​អាណត្តិ​ក្រោយ​ទៀត​ឲ្យ​បានល្អ​ប្រសើរ។

អង្គ​មហាសន្និបាត​ទាំងមូល​ជាទីគោរព !

ជាថ្មី​ម្តងទៀត​ខ្ញុំ​សូម​ថ្លែងអំណរគុណ ចំពោះ​សមាជិក-សមាជិកា គណៈមេធាវី ថ្នាក់
ដឹកនាំ​និង​សមាជិក​គ្រប់ផ្នែក​ទាំងអស់ ដែល​បាន​ចូលរួមចំណែក កសាង ពង្រឹងនិង​លើកស្ទួយ​ស្ថាប័ន​គណៈមេធាវី ក្នុង​រយៈកាល​កន្លងមក​នេះហើយ​ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ជា​អនេក​កប្ប​ការចំពោះ​សមាជិក-សមាជិកា​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី៦ដែល​បាន​ចូលរួម​បម្រើ​សហ​ភាតា​ទាំងអស់​យ៉ាងសកម្ម​បំផុត។

និង​ក្នុងឱកាស​បោះឆ្នោត​តាំង​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី៨ នេះ​ខ្ញុំ​សូម​អំពាវនាវ ដល់​សមាជិក-សមាជិកា​គណៈមេធាវី​ទាំងអស់គោរព​បទបញ្ជាផ្ទៃក្នុង សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​គណៈមេធាវីពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ហើយ​ខ្ញុំ​ជឿថា សហ​ភាតា​នឹង​ប្រើប្រាស់​សិទ្ធិ​ដ៏​សមស្របជ្រើសរើស​បាន​តំណាង​របស់ខ្លួន ដែលជា​បុគ្គល​ប្រកបដោយ​ប្រជាប្រិយភាព ស្មោះត្រង់ស្រឡាញ់​វិជ្ជាជីវៈ លះបង់​ពេលវេលា ទ្រព្យសម្បត្តិ ដើម្បី​ចូលរួម​បង្កើន​កិត្តិយសជូន​ស្ថាប័ន​គណៈមេធាវី ព្រមទាំង​គោរព​សីលធម៌​វិជ្ជាជីវៈ គោរព​ការសន្យាគោរព​ច្បាប់ និង​ការពារ​យុត្តិធម៌​ជូន​សហ​ភាតា ក្នុង​ការប្រកប​មុខវិជ្ជា​ជីវៈ​មេធាវី ។

ជាទី​បញ្ចប់ខ្ញុំ​សូម​ប្រសិទ្ធ​ពរជ័យ​មហាប្រសើរ​ជូន​ចំពោះ​ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក-សមាជិកា​គណៈមេធាវី បុគ្គលិក​រដ្ឋបាល​គណៈ​មេធាវី​ទាំងអស់ទទួលបាន​ជ័យជំនះ​នៅក្នុង​វិជ្ជាជីវៈនិង​ទទួលបាន​នូវ​ពុទ្ធពរ​ទាំង​ប្រាំ​ប្រការ​គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈនិង​បដិភាណៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ។

ខ្ញុំ​សូម​ប្រកាស​បើក​មហាសន្និបាត​លើក​ទី ១៥ ចាប់ពីពេលនេះ​តទៅ។

សូម​អរគុណ!

បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត​នៅ ថ្ងៃព្រហស្បតិ៍ ទី04 ខែវិច្ឆិកា ឆ្នាំ2010 ម៉ោង 11:38
 

អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី

អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី

បញ្ជី​សមាជិក​គណៈមេថាវី

ស្វែង​រក​មេធាវី

ដើម្បី​ស្វែង​រក​​មេធាវី សូម​ចូល​ទៅ​កាន់ទំព័រ សមាជិក​គណៈមេធាវី ​តាមរយៈ​ម៉ឺនុយ​ខាង​លើ ហើយ​ចុចលើ​ មេធាវី

វចនានុក្រមច្បាប់

ស្ថិតិ​អ្នក​ទស្សនា

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterថ្ងៃ​នេះ59
mod_vvisit_counterម្សិល​មិញ491
mod_vvisit_counterសប្តាហ៍​នេះ1379
mod_vvisit_counterសប្តាហ៍​មុន3051
mod_vvisit_counterខែ​នេះ10068
mod_vvisit_counterខែ​មុន10753
mod_vvisit_counterសរុប255799

ចំនួន​អ្នក​កំពុងទស្សនា ៖ 2
IP របស់​អ្នក 38.107.179.207
,
កាលបរិច្ឆេទ ៖ 23 ឧសភា, 2012