មាតិកា
លិខិតបទដ្ឋានគតិយុត្តនានា
ស្តាប់ចម្រៀងគណៈមេធាវី (និពន្ធដោយ ឯកឧត្តម ជីវ សុងហាក់)
ទំនាក់ទំនង
អាសយដ្ឋាន ៖ អគារលេខ ១០-១១E0E1E2 ផ្លូវលេខ ១៨០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រអប់សំបុត្រលេខ ៖ ១៥៨៧
ទូរស័ព្ទលេខ ៖ (855) 23 220 237
ទូរសារលេខ ៖ (855) 23 213 658
អ៊ីម៉ែល ៖ info@bakc.org.kh
| សុន្ទរកថា ឯកឧត្តម ជីវ សុងហាក់ ប្រធានគណៈមេធាវី ថ្លែងក្នុងឱកាសបើកអង្គសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយក្រមព្រហ្មទណ្ឌ នាថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១០ នៅសណ្ឋាគារ សាន់វ៉េ |
|
|
|
| ថ្ងៃព្រហស្បតិ៍ ទី05 ខែសីហា ឆ្នាំ2010 ម៉ោង 11:02 |
|
សូមគោរព៖
តាងនាមឱ្យគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំមានសេចក្ដីសោមនស្សរីករាយជាពន្លឹកដែលបានចូលរួមជាអធិបតីក្នុងអង្គសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយក្រមព្រហ្មទណ្ឌនាពេលនេះនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងស្មោះស្ម័គ្រចំពោះវត្ដមានឯកឧត្ដមលោកជំទាវលោកលោកស្រីទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមជាកិត្ដិយសនិងជាវាគ្មិនក្នុងអង្គសិក្ខាសាលានេះញាំងឱ្យអង្គសិក្ខាកាន់តែមានកម្លាំងចលករគ្រប់គ្រាន់ដើម្បីស្វែងរកឱ្យឃើញនូវចំណុចគន្លឹះក្នុងក្រមព្រហ្មទណ្ឌដែលយើងបាននិងកំពុងអនុវត្ដ។ ជាមួយគ្នានេះដែរ, ក្នុងឱកាសដ៏វិសេសវិសាលនេះខ្ញុំសូមសំដែងនូវអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះអង្គការស្ពានយុត្ដិធម៌អន្ដរជាតិ(International Bridges to Justice)ដែលតែងតែបានជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដើម្បីរៀបចំឱ្យមាន អង្គសិក្ខាសាលាជាលើកទី២ នៅក្នុងឆ្នាំ ២០១០ នេះ, ហើយក៏ជាលើកទី៣ ផងដែរបើគិតក្នុងអាណត្តិប្រធានគណៈមេធាវីទី៧នេះ។ទាំងនេះគឺជាកាយវិការមួយបង្ហាញឱ្យឃើញពីការចូលរួមចំណែកជាក់ស្ដែងក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាលើវិស័យយុត្ដិធម៌សង្គមជាពិសេសរួមចំណែកក្នុងកំណែទម្រង់ប្រព័ន្ធច្បាប់និងយុត្ដិធម៌ដែលយើងទាំងអស់គ្នាកំពុងពុះពាររួមចំណែកក្នុងការធ្វើឱ្យសម្រេចបាននូវនីតិរដ្ឋមួយ។ ទន្ទឹមនេះ,ខ្ញុំសូមអនុញ្ញាតជម្រាបជូនអង្គសិក្ខាសាលាជ្រាបថាក្រមព្រហ្មទណ្ឌថ្មីដែលសរុបមាន៦គន្ថីនិង៦៧២ មាត្រា នេះ ជាលទ្ធផលនៃការខិតខំអស់រយៈពេលជិត១០ឆ្នាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលបានប្រឹងប្រែងរៀបចំឡើងក្រោមជំនួយនៃសហប្រតិបត្ដិការបារាំងចាប់តាំងពីឆ្នាំ១៩៩៨មកម្លេះដោយមានការចូលរួមពីសំណាក់ចៅក្រមព្រះរាជអាជ្ញានិងអ្នកមានបទពិសោធន៍ ក្នុងវិស័យយុត្ដិធម៌មួយចំនួនទៀត។រហូតដល់ឆ្នាំ២០០៨ទើបក្រមព្រហ្មទណ្ឌបញ្ចប់រួចរាល់ជាស្ថាពរហើយត្រូវបានរដ្ឋសភាអនុម័តនៅក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី១២ខែតុលាឆ្នាំ២០០៩និងត្រូវបានព្រឹទ្ធសភាអនុម័តនៅក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០០៩។ ដោយក្រមព្រហ្មទណ្ឌ ជាអត្ថបទច្បាប់មួយ ដែលប្រមូលផ្តុំនូវរាល់បទប្បញ្ញត្តិព្រហ្មទណ្ឌ និងមានបែងចែកជារចនាសម្ព័ន្ធត្រឹមត្រូវ ធានាបាននូវសង្គតិភាព ភាពរលូន និងស៊ីសង្វាក់គ្នា ព្រមទាំងបំពេញបន្ថែម នូវអ្វីៗដែលជាភាពខ្វះចន្លោះនោះ, បានធ្វើឲ្យក្រមនេះក្លាយជាឧបករណ៍គតិយុត្តិមួយដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែផ្តល់ឲ្យមន្ត្រីតុលាការ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត នូវភាពងាយស្រួលក្នុងការប្រើប្រាស់ និង ស្វែងយល់ឲ្យបានស៊ីជម្រៅក្នុងវិស័យព្រហ្មទណ្ឌបណ្ណោះទេ ថែមទាំងជួយឲ្យប្រជាពលរដ្ឋ បានយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិ និងព្រំដែននៃការអនុវត្តសិទ្ធិរបស់ខ្លួន ជាពិសេសយល់ដឹងអំពីអំពើដែលត្រូវបានហាមឃាត់ និងផ្តន្ទាទោសជាបទព្រហ្មទណ្ឌ។ ពិសេសទៅទៀត,ក្រមព្រហ្មទណ្ឌនេះ ផ្តល់នូវសារសំខាន់ណាស់ក្នុងការធានាប្រសិទ្ធភាព នៃការស្វែងរកជនល្មើសការចោទប្រកាន់និងការជំនុំជម្រះព្រមទាំងធានានូវការគោរពនូវសិទ្ធិសេរីភាពបុគ្គលស្របតាមគោលការណ៍ដែលបានកំណត់ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងអនុសញ្ញាអន្ដរជាតិ។ ខ្ញុំសូមយកឱកាសនេះថ្លែងកោតសរសើរដោយស្មោះអស់ពីដួងចិត្ដចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលបានខិតខំរៀបចំឱ្យមានក្រមព្រហ្មទណ្ឌដ៏មានសារសំខាន់នេះឡើងដែលជាអត្ថបទច្បាប់ដ៏ចម្បងនិងជាមធ្យោបាយដ៏មានប្រសិទ្ធភាពរបស់តុលាការព្រហ្មទណ្ឌក្នុងការការពាររក្សានូវសុវត្ថិភាពសន្ដិសុខនិងសណ្ដាប់ធ្នាប់សង្គម។ ឯកឧត្ដមលោកជំទាវលោកលោកស្រីអ្នកនាងកញ្ញាសមាជិកសមាជិកានៃអង្គសិក្ខាសាលាទាំងអស់ជាទីស្នេហា! គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាគឺជាស្ថាប័នអនុវត្ដច្បាប់ចម្បងមួយក្នុងចំណោមស្ថាប័នអនុវត្ដច្បាប់ដ៏ទៃទៀត។កន្លងមកយើងតែងតែបានទទួលនូវពាក្យត្អូញត្អែរនិងអានុសាសន៍មួយចំនួនពាក់ព័ន្ធនឹងការអនុវត្ដក្រមព្រហ្មទណ្ឌពីសំណាក់សមាជិក-សមាជិកានៃគណៈមេធាវីហើយកង្វល់នេះមិនមែនជារបស់គណៈមេធាវីតែម្នាក់ឯងនោះ។ផ្ទុយទៅវិញវាគឺជាក្ដីបារម្ភរួមរបស់ជាតិទាំងមូលដែលយើងត្រូវរួមគ្នាដោះស្រាយ។ ជាការពិតណាស់ថ្វីត្បិតតែក្រមព្រហ្មទណ្ឌនេះមានលក្ខណៈច្បាស់លាស់និងងាយស្រួលក្នុងការអនុវត្ដប៉ុន្ដែនៅពេលដែលយើងយកវាទៅអនុវត្ដក្នុងសង្គមជាតិជាក់ស្ដែងឃើញថាមានចំណុចគន្លឹះមួយចំនួនដែលយើងទាំងអស់គ្នាជាអ្នកអនុវត្ដច្បាប់ចាំបាច់ត្រូវរួមគ្នាសិក្សាពិនិត្យនិងស្វែងយល់ឲកាន់តែស៊ីជម្រៅ។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះខ្ញុំក៏សូមជម្រាបជូនអង្គសិក្ខាសាលាជ្រាបផងដែរថាសម្រាប់អាណត្ដិទី៧នេះគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវផែនការជាយុទ្ធសាស្ដ្រមួយគឺការអប់រំបន្ដដែលក្នុងនោះយើងបាននិងកំពុងខិតពុះពារស្វែងរកប្រភពធនធានពីសប្បុរសជននានាដើម្បីរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីស្ដីពីក្រមព្រហ្មទណ្ឌក្រមរដ្ឋប្បវេណីក្រមនីតិវិធីរដ្ឋប្បវេណីនិងច្បាប់សំខាន់ៗមួយចំនួនទៀតដល់សមាជិក-សមាជិកានៃគណៈមេធាវីនិងអ្នកពាក់ព័ន្ធទាំងអស់ដែលកំពុងបំពេញការងារក្នុងវិស័យយុត្ដិធម៌ក៏ដូចជាអ្នកសិក្សាច្បាប់ផងដែរ។ទន្ទឹមនឹងនេះយើងក៏បាននិងកំពុងខិតខំគៀងគរមូលនិធិផងដែរដើម្បីរៀបចំឱ្យមានសិក្ខាសាលាផ្លាស់ប្ដូរយោបល់លើប្រធានបទច្បាប់ជាក់លាក់ណាមួយដូចដែលយើងកំពុងធ្វើនៅថ្ងៃនេះ។ យុទ្ធសាស្ដ្រដែលបានដាក់ចេញនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់សមាជិក-សមាជិកានៃគណៈមេធាវីនិងអ្នកពាក់ព័ន្ធទាំងអស់ដែលជំរុញឱ្យយើងកាន់តែមានកម្លាំងចិត្ដពុះពារគ្រប់ឧបសគ្គជំនះធ្វើឱ្យបានសម្រេចដល់គោលដៅ។ ផ្ដើមចេញពីយុទ្ធសាស្ដ្រនេះខ្ញុំបានគាំទ្រយ៉ាងពេញទំហឹងឱ្យរៀបចំអង្គសិក្ខាសាលានេះព្រោះថាអង្គសិក្ខាសាលានេះនឹងអនុញ្ញាតឱ្យអ្នកអនុវត្ដច្បាប់ទាំងអស់ មានឱកាសបង្ហាញ លើកឡើងនូវចំណុចខ្វះខាតនិងបំពេញបន្ថែម នូវអ្វីដែលបានពើបប្រទេះក្នុងការអនុវត្ដច្បាប់កន្លងមកជាពិសេសសម្រាប់ឱកាសនេះប្រធានបទសំខាន់ៗរបស់យើងនឹងបង្ហាញពីគោលការណ៍ទូទៅ នៃក្រមព្រហ្មទណ្ឌ ,ការវិភាគ និងបង្ហាញពីធាតុផ្សំបទល្មើសព្រហ្មទណ្ឌដែលពាក់ព័ន្ធ នឹងអនីតិជន នឹងទ្រព្យសម្បត្តិ នឹងបុគ្គល នឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម....។ ខ្ញុំមានជំនឿយ៉ាងមុតមាំលើសមត្ថភាពនិងបទពិសោធន៍ការងាររបស់ឯកឧត្ដមលោកជំទាវលោកលោកស្រីអ្នកនាងកញ្ញាជាសមាជិកសមាជិកានៃអង្គសិក្ខាសាលាទាំងមូលហើយខ្ញុំសង្ឈឹមថាអង្គសិក្ខាសាលាដែលនឹងប្រព្រឹត្ដទៅរយៈពេលបីថ្ងៃពេញនេះពិតជានឹងផ្ដោតអារម្មណ៍ត្រងត្រាប់ស្តាប់បទឧទ្ទេសនាម របស់វាគ្មិននិងពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍គ្នាយ៉ាងល្អប្រសើរប្រកបដោយខ្លឹមសារស៊ីជម្រៅនិងពោរពេញដោយបទពិសោធន៍ការងារក្នុងវិស័យព្រហ្មទណ្ឌធ្វើយ៉ាងណាស្វែងរក និងឆ្លុះបញ្ចាំងឱ្យឃើញនូវចំណុចចន្លោះប្រហោងនិងចំណុចខ្លាំងក្នុងការអនុវត្ដក្រមព្រហ្មទណ្ឌកន្លងមក។ បន្ទាប់ពីអង្គសិក្ខាសាលានេះទៅយើងទាំងអស់គ្នាត្រូវគិតគូរប្រមូលផ្ដុំនិងរៀបចំចងក្រងជាអនុសាសន៍សម្រាប់ពង្រឹងកិច្ចប្រតិបត្តិក្រមព្រហ្មទណ្ឌ ក្នុងវិជ្ជាជីវៈមេធាវី។ ឯកឧត្ដមលោកជំទាវលោកលោកស្រីអ្នកនាងកញ្ញាសមាជិកសមាជិកានៃអង្គសិក្ខាសាលាទាំងអស់ជាទីមេត្រី! នៅទីបញ្ចប់ខ្ញុំសូមជូនពរសមាជិកសមាជិកានៃអង្គសិក្ខាសាលាទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ចជាមួយនឹងពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយនិងសូមប្រកាសបើកអង្គសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយក្រមព្រហ្មទណ្ឌចាប់ពីពេលនេះតទៅ។
សូមអរគុណ! |
| បានបន្ទាន់សម័យចុងក្រោយបំផុតនៅ ថ្ងៃព្រហស្បតិ៍ ទី05 ខែសីហា ឆ្នាំ2010 ម៉ោង 13:00 |
គេហទំព័រផ្សេងៗ
ឯកសារផ្សេងៗ
សូមផ្តល់យោបល់ ឬ សំណូមពរ
ការជ្រើសរើសឱ្យចូលរៀនវិជ្ជាជីវៈមេធាវី
ការជ្រើសរើសឱ្យចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី ១២ ឆ្នាំសិក្សា ២០១១-២០១៣វាយតម្លៃការដឹកនាំរបស់ប្រធានគណៈមេធាវី
តើការដឹកនាំរបស់ខ្ញុំអាណត្តិនេះដូចម្តេចដែរ? សូមចុចទីនេះដើម្បីវាយតម្លៃ!
អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី
ស្វែងរកមេធាវី
ដើម្បីស្វែងរកមេធាវី សូមចូលទៅកាន់ទំព័រ សមាជិកគណៈមេធាវី តាមរយៈម៉ឺនុយខាងលើ ហើយចុចលើ មេធាវី
ស្ថិតិអ្នកទស្សនា






![]() | ថ្ងៃនេះ | 135 |
![]() | ម្សិលមិញ | 320 |
![]() | សប្តាហ៍នេះ | 811 |
![]() | សប្តាហ៍មុន | 2167 |
![]() | ខែនេះ | 4461 |
![]() | ខែមុន | 9697 |
![]() | សរុប | 216961 |
IP របស់អ្នក 38.107.179.207
,
កាលបរិច្ឆេទ ៖ 15 កុម្ភៈ, 2012












