ក្រម​នីតិវិធីរដ្ឋប្បវេណី

អ្នក​តំណាង​តាម​ផ្លូវ​បណ្តឹង​

កថាខណ្ឌទីអ្នកតំណាងតាមផ្លូវបណ្តឹង

. អត្ថន័យនៃអ្នកតំណាងតាមផ្លូវបណ្តឹង

អាន​លំអិត

ការដកហូត​សមត្ថកិច្ច​ជំនុំ​ជម្រះ និងបណ្តឹង​ដិត​ចិត្ត

មាត្រា ២៧.- ការដកហូត​ចៅ​ក្រម​​ពី​សមត្ថកិច្ច​ជំនុំ​ជម្រះ​

អាន​លំអិត


ស្តាប់​ចម្រៀង​គណៈមេធាវី (និពន្ធដោយ​ ឯកឧត្តម ជីវ សុងហាក់)

ទំនាក់ទំនង

អាសយដ្ឋាន​ ៖ ​អគារ​​លេខ ​១០​-​១១​E​0​E1​E2​ ផ្លូវ​​លេខ​​ ១៨០ ​សង្កាត់​​បឹង​រាំង​ ខណ្ឌ​​ដូន​ពេញ ​រាជ​ធានី​​ភ្នំពេញ​។
​ប្រអប់​​សំបុត្រ​​លេខ​ ៖ ១៥៨៧
ទូរស័ព្ទ​​លេខ​ ៖ (855) 23 220 237
ទូរសារ​​លេខ​ ៖ (855) ​23 213 658
អ៊ីម៉ែល ​៖ info@bakc.org.kh

អ្នកអាចស្នើសុំ រី ផ្តល់យោបល់​​​


សុន្ទ​រក​ថា​ ​​ឯកឧត្តម ​​ជីវ​ ​សុងហាក់​ ​ប្រធាន​​គណៈ​​មេធាវី ​​នៃ​​ព្រះ​​រាជា​ណា​​ចក្រ​​កម្ពុ​ជា​ ​ក្នុង​​ពិធី​​បើក​សិក្ខា​សា​លា​ស្តី​ពី ​ក្រម​រដ្ឋ​ប្ប​វេណី​ នៅ​មជ្ឈ​មណ្ឌល​​​​សហ​​ប្រតិ​​បត្តិការកម្ពុជា-ជប៉ុន​ PDF បោះពុម្ព សំបុត្រអគ្គិសនី
ថ្ងៃច័ន្ទ ទី24 ខែឧសភា ឆ្នាំ2010 ម៉ោង 14:03

​នាថ្ងៃទី ០៤-០៧ ខែ ឧសភា ឆ្នាំ ២០១០

  • លោក អាំង អេងថុង នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ជាទីរាប់អាន
  • លោកស្រីមេធាវី Izumi Harada និង លោកមេធាវី Atsuhito Yoshimoto ជាទីរាប់អាន
  • លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរព
  • លោក លោកស្រី សមាជិក សមាជិកា នៃអង្គសិក្ខាសាលាទាំងមូលជាទីមេត្រី

ថ្ងៃនេះ ​ខ្ញុំ​មាន​កិត្តិ​យស ​និង​សេចក្តី​សោ​មន​ស្ស​រីក​រាយ​ជា​អនេក​ប្បការ​ដែល​បាន​ចូល​រួម​ជា​អធិ​បតី ​ក្នុង​ពិធី​បើក​អង្គ​សិក្ខា​សា​លា​ស្តីពី ​«ក្រម​រដ្ឋ​ប្ប​វេណី» ​ដែល​រៀប​ចំ​ឡើង​ដោយ​គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ក្រោម​កិច្ច​សហ​ប្រតិ​បត្តិ​ការ ​និង​ជំនួយ​ឧបត្តម្ភរ​បស់​អង្គការ ​JICA ។ ​តាង​នាម​គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា ​និង​ក្នុង​នាម​ខ្ញុំ​ផ្ទាល់​​ សូម​ស្វា​គមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​លោក ​លោក​ស្រី ​ជា​វា​គ្មិន ​លោក ​លោក​ស្រី ​អ្នក​នាង​ កញ្ញា​ សមាជិក ​សមាជិកា ​គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ដែល​បាន​ចូល​រួម​ក្នុង​សិក្ខា​សា​លា​នា​ពេល​នេះ ​។​

ក្រោម​កិច្ច​សហ​ប្រតិ​បត្តិ​ការ ​និង​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ ​JICA ​និង​សហ​ព័ន្ធគណៈ​មេធាវី​នៃ​ប្រទេស​ជប៉ុន ​គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​បាន​រៀប​ចំ​សិក្ខា​សា​លា​ចំនួន ​៦​ដង​រួច​មក​ហើយ ​ចាប់​តាំង​ពី​ឆ្នាំ ​២០០៧ ​រហូត​មក​ឆ្នាំ ​២០១០ ​នេះ ​។​

សិក្ខាសាលាស្តីពី​«ក្រម​រដ្ឋប្ប​វេណី» ​នេះ​គឺ​ជា​សិក្ខា​សា​លា​លើក​ទី៧ ​ស្រប​ទៅ​នឹង​ផែន​ការ​យុទ្ធ​សាស្រ្ត​របស់​គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណា​ចក្រ​ កម្ពុជា ​អាណត្តិ​ទី៧​ ក្នុង​ការ​ពង្រឹង ​និង​បង្កើន​សមត្ថ​ភាព​ដល់​សមាជិក ​សមា​ជិកា​មេធាវី ​តាម​រយៈ​ការអប់​រំ​បន្ត​ ។ ​ទោះ​​បី​ជា​ក្រម​នេះ​មិន​ទាន់​បាន​អនុវត្ត​ក៏​ដោយ ​ក៏​ប៉ុន្តែ​វា​ជា​ច្បាប់​សារ​ធាតុ​មួយ ​និង​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​មេ​ធាវី​គ្រប់​រូប ​ធ្វើ​ការ​ពិ​ចារ​ណា​ក្នុង​ការ​ការ​ពារ​ក្តី​រឿង​រដ្ឋ​ប្ប​វេណី ​ក្រៅ​ពី​នេះ ​គណៈ​មេធាវី​ក៏​បាន​ធ្វើ​សិក្ខា​សា​លា​រយៈ​ពេល​ខ្លី ​ស្តី​ពី​ក្រម​នីតិ​វិធី​រដ្ឋ​ប្ប​វេណី​ផង​ដែរ​។ ​

ខ្ញុំ​សង្ឃឹម​ថា ​លោក​ លោកស្រី ​នឹង​ទទួល​បាន​នូវ​ចំណេះ​ដឹង ​និង​បទ​ពិ​សោ​ធន៍​ថ្មី​ៗ​ថែម​ទៀត​ពី​សិក្ខា​សា​លា​​នេះ ​សម្រាប់​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន ​និង​ជួយ​ដល់​ប្រ​ព័ន្ធយុត្តិ​ធម៌​នៅ​កម្ពុជា ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត ​។ ​ម៉្យាង​ទៀត​យើង​ជា​មេធាវី​ត្រូវ​មាន​ចំណេះ​ដឹង​គ្រប់​គ្រាន់ ​មាន​សីល​ធម៌​ល្អ ​គោ​រព​ច្បាប់​ ស្មោះ​ត្រង់​ជា​មួយ​នឹង​អតិ​ថិ​ជនរ​បស់​ខ្លួន ​និង​ចេះ​ជួយ​អប់​រំ​ដល់​អ្នក​ទន់​ខ្សោយ ​ដើម្បី​អោយ​ពួក​គេ​បាន​យល់​ពី​សិទ្ធិ​ កាតព្វ​កិច្ច ​និង​ការ​គោ​រព​ច្បាប់ ។​​ ​​

ខ្ញុំ​សូម​អោយ​អស់​លោក ​លោកស្រី ​និង​អង្គ​សិក្ខា​សាលា​ទាំង​មូល ​យក​ចិត្ត​ទុក​ដាក់ ​ត្រង់​ត្រាប់ ​ស្តាប់​នូវ​ការ​ឧទេ្ទស​នាម ​ពន្យល់​របស់​វាគ្មិន ​និង​ពិភាក្សា​សួរ​ដេញ​ដោល​អោយ​បាន​ផុស​ផុល​ដើម្បី​អោយ​សិក្ខា​សាលា​នេះ ​ជា​សិក្ខា​សាលា​មួយ​ដ៏​មាន​សារៈ​ប្រយោជន៍​បំផុត​ចំពោះ​អស់​លោក ​លោក​ស្រី ​។

មុន​នឹង​បញ្ចប់ ​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​អង្គការ ​JICA ដែល​បាន​ជួយ​ផ្តល់​ថវិកា ​ដល់​គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ដើម្បី​រៀប​ចំ​សិក្ខា​សា​លា​នេះ​ឡើង ។ ​ហើយ​ខ្ញុំ​សង្ឃឹម​ថា ​អង្គការ ​JICA ​ក៏​ដូច​ជា​សហព័ន្ធ​គណៈ​មេធាវី​ប្រទេស​ជប៉ុន ​នឹង​បន្ត​ជួយ​ដល់​គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នៅ​ថ្ងៃ​អនាគត ​ទៀត​ជាក់​ជា​មិន​ខាន។​

ជាទីបញ្ចប់ ​ខ្ញុំ​សូម​ជូន​ពរ​ដល់​អស់លោក​ លោកស្រី ​អ្នក​នាង​កញ្ញា ​ភ្ញៀវ​ជាតិ ​និង​អន្តរ​ជាតិ ​ដែល​បាន​ចូល​រួម​ក្នុង​អង្គ​សិក្ខា​សាលា​នា​ពេល​នេះ ​សូម​ប្រកប​តែ​សេចក្តី​សុខ ​សេច​ក្តី​ចម្រើន ​នឹង​ទទួល​បាន​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ ​គឺ ​អាយុ ​វណ្ណៈ ​សុខៈ ​ពលៈ ​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ ។ ​សូម​ជូន​ពរ​អោយ​ការ​ស្នាក់​នៅ​របស់​អស់​លោក ​លោកស្រី ​វា​គ្មិន​ទាំង​អស់ ​ក្នុងប្រទេស​កម្ពុជា​ប្រកប​ទៅ​ដោយ​សេច​ក្តី​សុខ ​និង​សុខ​ភាព​ល្អ ។ ​​

សូមប្រកាសបើកសិក្ខាសាលាស្តីពី «ក្រមរដ្ឋប្បវេណី» ចាប់ពីពេលនេះតទៅ ។

សូមអរគុណ! ​ ​ ​

 

អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី

អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី

បញ្ជី​សមាជិក​គណៈមេថាវី

ស្វែង​រក​មេធាវី

ដើម្បី​ស្វែង​រក​​មេធាវី សូម​ចូល​ទៅ​កាន់ទំព័រ សមាជិក​គណៈមេធាវី ​តាមរយៈ​ម៉ឺនុយ​ខាង​លើ ហើយ​ចុចលើ​ មេធាវី

វចនានុក្រមច្បាប់

ស្ថិតិ​អ្នក​ទស្សនា

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterថ្ងៃ​នេះ134
mod_vvisit_counterម្សិល​មិញ320
mod_vvisit_counterសប្តាហ៍​នេះ810
mod_vvisit_counterសប្តាហ៍​មុន2167
mod_vvisit_counterខែ​នេះ4460
mod_vvisit_counterខែ​មុន9697
mod_vvisit_counterសរុប216960

ចំនួន​អ្នក​កំពុងទស្សនា ៖ 11
IP របស់​អ្នក 38.107.179.209
,
កាលបរិច្ឆេទ ៖ 15 កុម្ភៈ, 2012