ក្រម​នីតិវិធីរដ្ឋប្បវេណី

អ្នក​តំណាង​តាម​ផ្លូវ​បណ្តឹង​

កថាខណ្ឌទីអ្នកតំណាងតាមផ្លូវបណ្តឹង

. អត្ថន័យនៃអ្នកតំណាងតាមផ្លូវបណ្តឹង

អាន​លំអិត

ការដកហូត​សមត្ថកិច្ច​ជំនុំ​ជម្រះ និងបណ្តឹង​ដិត​ចិត្ត

មាត្រា ២៧.- ការដកហូត​ចៅ​ក្រម​​ពី​សមត្ថកិច្ច​ជំនុំ​ជម្រះ​

អាន​លំអិត


ស្តាប់​ចម្រៀង​គណៈមេធាវី (និពន្ធដោយ​ ឯកឧត្តម ជីវ សុងហាក់)

ទំនាក់ទំនង

អាសយដ្ឋាន​ ៖ ​អគារ​​លេខ ​១០​-​១១​E​0​E1​E2​ ផ្លូវ​​លេខ​​ ១៨០ ​សង្កាត់​​បឹង​រាំង​ ខណ្ឌ​​ដូន​ពេញ ​រាជ​ធានី​​ភ្នំពេញ​។
​ប្រអប់​​សំបុត្រ​​លេខ​ ៖ ១៥៨៧
ទូរស័ព្ទ​​លេខ​ ៖ (855) 23 220 237
ទូរសារ​​លេខ​ ៖ (855) ​23 213 658
អ៊ីម៉ែល ​៖ info@bakc.org.kh

អ្នកអាចស្នើសុំ រី ផ្តល់យោបល់​​​


សុន្ទ​រក​ថា​ ឯកឧត្តម ​ជីវ​ សុងហាក់​ ប្រធាន​គណៈ​មេធាវី ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្សា​រណៈ​សហ​ប្រតិ​បត្តិ​ការ​រវាង​គណៈ​ មេធាវី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​និង​មេធាវី​គ្មាន​ព្រំ​ដែន​ប្រទេស​បារាំង​ប្រ​ចាំ​នៅ​កម្ពុជា​ PDF បោះពុម្ព សំបុត្រអគ្គិសនី
ថ្ងៃច័ន្ទ ទី24 ខែឧសភា ឆ្នាំ2010 ម៉ោង 13:58

​ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១០ នៅ សណ្ឋាគារ រ៉ាហ្វល់ ឡឺ រ៉ូយ៉ាល់

  • ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជា​​ទី​គោ ​រព
  • ឯកឧត្តម S.E. DESMAZIERES (ដេម៉ាហ្សែរ)​ ឯក​អគ្គរ​ដ្ឋ​ទូត​ប្រទេស​បារាំង​ប្រចាំ​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​ជា​ទី​គោ​រព
  • លោក Martine Jaccuin (ម៉ាទីន សាកាំង) ប្រធាន​មេធាវី​គ្មាន​ព្រំ​ដែន ​ប្រទេស​បារាំង​ប្រចាំ​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ជាទី​រាប់​អាន​
  • ឯកឧត្តម លោក លោកស្រី អ្នកនាង កញ្ញា សមាជិក សមាជិកា ក្រុម​ប្រឹក្សា​គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ជាទីមេត្រី

              ថ្ងៃ​នេះ​គឺជាទិវា​ដ៏​មាន​សារៈ​សំខាន់​សម្រាប់​គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណា​ ចក្រ​កម្ពុជា ​និង ​សម្រាប់​រូប​ខ្ញុំ​ផ្ទាល់ ​ដែល​បាន​រៀបចំ ពិធីចុះ​ហត្ថលេខា​លើ​អនុស្សា​រណៈ​សហ​ប្រតិ​បត្តិ​ការ​រវាង​គណៈ​មេធាវីនៃ ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​និង​មេធាវី​គ្មាន​ព្រំ​ដែន​ប្រទេស​បារាំង​។
ឆ្លៀត​ក្នុង​ឱកាស​នេះ ​ខ្ញុំ​សូម​ស្វា​គមន៍​យ៉ាង​កក់​ក្តៅ​បំផុត ​ចំពោះ ​ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងឯកឧត្តម S.E DESMAZIERES (ដេម៉ាសហ្សែរ)ឯក​អគ្គ​រដ្ឋ​ទូត​ប្រទេស​បារាំង​ប្រចាំ​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​ដែល​បាន​អញ្ជើញ​ចូល​រួម​ធ្វើ​ជា​អធិបតី ​និង​សាក្សី​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​នា​ថ្ងៃនេះ។
ខ្ញុំសូម​ស្វា​គមន៍​ផង​ដែរ​ចំពោះ ​ឯកឧត្តម លោកជំទាវ ភ្ញៀវជាតិ និងអន្តរជាតិ លោក លោកស្រី សមាជិក សមាជិកា ក្រុម​ប្រឹក្សា​គណៈ​មេធាវី​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​ថ្ងៃ​នេះ។ ​
             នេះ​គឺ​ជា​កិច្ច​សហ​ប្រតិ​បតិ្ត​ការ​លើក​ទី២ ​រវាង​គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​និង​មេធាវី​គ្មាន​ព្រំ​ដែន​ប្រទេស​បារាំង ​សម្រាប់​រយៈ​ពេល​២ឆ្នាំ ​គឺចាប់​ពី​ខែ ​មីនា ឆ្នាំ ​២០១០ ​រហូត​ដល់​ខែ ​មីនា ​ឆ្នាំ២០១២ លើ​សកម្ម​ភាព​សំខាន់​ៗ​​មួយ​ចំនួន​ដូច​ជា៖

  • ពង្រីក​សេវា​ជំនួយ​ផ្នែក​ច្បាប់ ​ជា​ពិសេស​ធ្វើ​អោយ​កាន់​តែ​ប្រសើរ​នូវ​សិទ្ធិ​ទទួល​បាន​ការ​ការ​ពារ​តាម​ ផ្លូវ​ច្បាប់​សម្រាប់​ប្រជា​ពល​រដ្ឋ​ទន់​ខ្សោយ​នៅ​គ្រប់​តុលា​ការ​ខេត្ត ​រាជ​ធានី​ទូ​ទាំង​ប្រទេស ​
  • បង្រៀន​គ្រូ​បង្គោល​សម្រាប់​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​មេធាវី ​
  • បណ្តុះ​បណ្តាល​មេធាវី​អំពី​នីតិ ​និង​គោល​ការណ៍​ជា​សារ​វន្ត​ជាតិ ​និង​ឧប​ករណ៍​អន្តរ​ជាតិ​នា​នា ​ស្តី​ពី​សិទ្ធិ​មនុស្ស ​ដល់​មេធាវី​កំ​ពុង​ប្រ​កប​វិជ្ជា​ជីវៈ ​និង​សិស្ស​មេធាវី​
  • ​ចូល​រួម​ចំណែក​ក្នុង​ដំណើរ​ការ​គណៈ​កម្មការ​កិច្ច​ការ​ព្រហ្ម​ទណ្ឌ ​និង​បោះ​ពុម្ព​ផ្សាយ​តាម​រយៈ​ព្រឹត្ត​ប័ត្រ​របស់​គណៈ​មេធាវី ​
  • ​ការ​តស៊ូ​មតិ​តាម​ផ្លូវ​តុលា​ការ ​និង​សកម្ម​ភាព​មួយ​ចំនួន​ដែល​ព្រម​ព្រៀង​ដោយ​គណៈ​មេធាវី ​និង​មេធាវី​គ្មាន​ព្រំ​ដែន​ប្រទេស​បារាំង ​

​             តាមរយៈ​នេះ ​ គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ជា​អ្នក​ផ្តល់​មេ​ធាវី ​ដើម្បី​បំ​ពេញ​​នូវ​សកម្ម​ភាព ​និង​តួនាទី​ខាង​លើ ​និង​មេធាវី​គ្មាន​ព្រំដែន​ប្រទេស​បារាំង​ជា​អ្នកផ្តល់​ថវិកា ​
             គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​និង​ខិត​ខំ​ប្រឹង​ប្រែង​អនុវត្ត​អោយ​មាន​ប្រសិទ្ធ​ភាព​ទទួល​បាន​លទ្ធផល​ល្អ ​និង​សមិទ្ធ​ផល​ថ្មីៗ​ថែម​ទៀត ​ដែល​កើត​ចេញ​ពី​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​នេះ ​
             ខ្ញុំ​សង្ឃឹម​ថា ​មេធាវី​គ្មាន​ព្រំ​ដែន​ប្រទេស​បារាំង ​នឹង​ជួយ​គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​នូវកង្វះ​ខាត ​ និង​គម្រោង​ផ្សេង​ៗ​ទៀត​ដែល​ចាំ​បាច់​ក្នុង​ការ​ចូល​រួម​ពង្រឹង​យុត្តិ​ធម៌ ​និង​ភាព​ស្អាត​ស្អំ ​នៅ​កម្ពុជា ​ព្រោះ​យើង​ដឹង​ហើយ​ថា ​មេធាវី​គឺ​ជា​ចលករ​មួយ ​ដែល​ធ្វើ​អោយ​គ្រប់​នីតិ​វិធី​នៅ​តុលា​កា​រ​ដំណើរ​ការ​ទៅ​ដោយ​រលូន ​សម​ធម៌ ​យុត្តិ​ធម៌ ​គោរព​សិទ្ធិ​មនុស្ស ​ដើម្បី​បំពេញ​នូវ​តួនាទី​នេះ​បាន ​មេធាវី​ម្នាក់​ៗ​ត្រូវ​មាន​ចំណេះ​ដឹង​ផ្នែក​ច្បាប់​គ្រប់​គ្រាន់ ​គោរព​ច្បាប់ ​គោរព​នូវ​ក្រម​សីល​ធម៌ ​វិជ្ជា​ជីវៈ ​និង​ជា​គំរូ​ល្អ​ដល់​សា​ធា​រណ​ជន ​។
             ជា​ថ្មី​ម្តង​ទៀត ​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​​យ៉ាង​​ជ្រាល​​ជ្រៅ​​បំ​ផុត​​ចំ​ពោះ ​​ឯក​ឧត្តម ​​ អង្គ ​វង្សវឌ្ឍានា ​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិ​ធម៌ ​និង ​​ឯក​ឧត្តម ​S.E. DESMAZIERES ​(ដេ​ម៉ា​ហ្សែរ) ​ឯក​អគ្គ​រដ្ឋ​ទូត​ប្រទេស​បារាំង​ប្រចាំ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ដែល​បាន​ចំ​ណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ ​ចូល​រួម​ជា​អធិ​បតី ​និង​ជា​សាក្សី​ក្នុង​ពិធី​ចុះ​លើ​ហត្ថ​លេ​ខា​លើ​អនុ​ស្សា​រណៈ​នា​ពេល​នេះ​ និង​​សូម​ថ្លែង​អំណរ​គុណ​ដល់​ឯក​ឧត្តម ​អស់​លោក ​លោក​ស្រី ​ភ្ញៀវជាតិ ​អន្តរ​ជាតិ ​សមា​ជិក-​សមា​ជិកា​ក្រុម​ប្រឹក្សា​គណៈ​មេធាវី ​សមា​ជិក-​សមា​ជិកា​គណៈ​មេធាវី ​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​ថ្ងៃ​នេះ ​។​
             ជា​ទី​បញ្ចប់​ខ្ញុំ​សូម​ជូន​ពរ​ដល់​ឯក​ឧត្តម ​លោក​ជំទាវ ​អស់​លោក ​លោក​ស្រី ​អ្នក​នាង​កញ្ញា ​ភ្ញៀវជាតិ ​និង​អន្តរ​ជាតិ ​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​នា​ពេលនេះ​ សូម​ប្រកប​តែ​សេច​ក្តី​សុខ ​សេច​ក្តី​ចម្រើន ​និង​ទទួល​បាន​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ ​គឺ អាយុ ​វណ្ណៈ ​សុខៈ ​ពលៈ ​កុំបី​ឃ្លៀង​ឃ្លាត​ឡើយ ​។ ​ សូមអរគុណ!

 

អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី

អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី

បញ្ជី​សមាជិក​គណៈមេថាវី

ស្វែង​រក​មេធាវី

ដើម្បី​ស្វែង​រក​​មេធាវី សូម​ចូល​ទៅ​កាន់ទំព័រ សមាជិក​គណៈមេធាវី ​តាមរយៈ​ម៉ឺនុយ​ខាង​លើ ហើយ​ចុចលើ​ មេធាវី

វចនានុក្រមច្បាប់

ស្ថិតិ​អ្នក​ទស្សនា

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterថ្ងៃ​នេះ135
mod_vvisit_counterម្សិល​មិញ320
mod_vvisit_counterសប្តាហ៍​នេះ811
mod_vvisit_counterសប្តាហ៍​មុន2167
mod_vvisit_counterខែ​នេះ4461
mod_vvisit_counterខែ​មុន9697
mod_vvisit_counterសរុប216961

ចំនួន​អ្នក​កំពុងទស្សនា ៖ 12
IP របស់​អ្នក 38.107.179.209
,
កាលបរិច្ឆេទ ៖ 15 កុម្ភៈ, 2012