ក្រម​នីតិវិធីរដ្ឋប្បវេណី

អ្នក​តំណាង​តាម​ផ្លូវ​បណ្តឹង​

កថាខណ្ឌទីអ្នកតំណាងតាមផ្លូវបណ្តឹង

. អត្ថន័យនៃអ្នកតំណាងតាមផ្លូវបណ្តឹង

អាន​លំអិត

ការដកហូត​សមត្ថកិច្ច​ជំនុំ​ជម្រះ និងបណ្តឹង​ដិត​ចិត្ត

មាត្រា ២៧.- ការដកហូត​ចៅ​ក្រម​​ពី​សមត្ថកិច្ច​ជំនុំ​ជម្រះ​

អាន​លំអិត


ស្តាប់​ចម្រៀង​គណៈមេធាវី (និពន្ធដោយ​ ឯកឧត្តម ជីវ សុងហាក់)

ទំនាក់ទំនង

អាសយដ្ឋាន​ ៖ ​អគារ​​លេខ ​១០​-​១១​E​0​E1​E2​ ផ្លូវ​​លេខ​​ ១៨០ ​សង្កាត់​​បឹង​រាំង​ ខណ្ឌ​​ដូន​ពេញ ​រាជ​ធានី​​ភ្នំពេញ​។
​ប្រអប់​​សំបុត្រ​​លេខ​ ៖ ១៥៨៧
ទូរស័ព្ទ​​លេខ​ ៖ (855) 23 220 237
ទូរសារ​​លេខ​ ៖ (855) ​23 213 658
អ៊ីម៉ែល ​៖ info@bakc.org.kh

អ្នកអាចស្នើសុំ រី ផ្តល់យោបល់​​​


សុន្ទរ​កថា ​ឯក​ឧត្តម ​ជីវ ​សុងហាក់​ ប្រធាន​គណៈ​មេធាវី ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ក្នុង​ពិធី​អប​អរ​ទិវា​អន្តរ​ជាតិ​នារី ​៨ មីនា ខួប​លើក​ទី ​៩៩ PDF បោះពុម្ព សំបុត្រអគ្គិសនី
ថ្ងៃច័ន្ទ ទី24 ខែឧសភា ឆ្នាំ2010 ម៉ោង 13:42

(មណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ-រាជធានីភ្នំពេញ ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០១០)

  • សូម​គោរព​លោក​ជំទាវ​អ៊ឹង ​កន្ថា​ផាវី ​រដ្ឋមន្ត្រី​​ក្រសួង​កិច្ចការ​នារី​ជា​ទី​គោរព​ដ៏ខ្ពង់​ខ្ពស់ ​!
  • សូម​គោរព​ ឯកឧត្តម ​លោកជំទាវ​សមាជិក​ ​​សមាជិកា​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ សមាជិក សមាជិកា ព្រឹទ្ធសភា សមាជិក សមាជិកា រដ្ឋសភា ជា​ទី​គោរព​ដ៏​ខ្ពង់​ខ្ពស់ ​!
  • សូម​គោរព ឯកឧត្តម លោកជំទាវ អ្នក​ឧកញ៉ា ​លោក​ឧកញ៉ា ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​ទាំង​អស់ ​ជា​ទី​មេត្រី! ​
  • លោក លោកស្រី សមាជិក សមា​ជិកា​ក្រុម​ប្រឹក្សា​គណៈមេធាវី ​សមាជិក សមាជិកា គណៈមេធាវី​ទាំង​អស់​ ជា​ទី​ស្រលាញ់​រាប់​អាន​ដ៏ជ្រាល​ជ្រៅ​បំផុត ​!

        ថ្ងៃ​នេះ​ជា​ទិវា ​! ​ដ៏​មាន​សារៈ​សំខាន់​សម្រាប់​គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​និង ​សម្រាប់​រូប​ខ្ញុំ​ផ្ទាល់ ​ដែល​បានរៀប​ចំ​ពិធី​អប​អរ​សាទរ​ទិវា​អន្តរ​ជាតិ​នារី ៨ មិនា ខួប​លើក​ទី៩៩ ​ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់​របស់​លោក​ជំទាវ ​រដ្ឋ​មន្រ្តី​ក្រសួង​កិច្ចការ​នារី ​ក្រោម​ប្រធាន​បទ ​៖​«រួម​គ្នា​បង្កើន​សក្តា​នុ​ពលរ​បស់​ស្ត្រី​និង​យុវវ័យ ​ដើម្បី​អភិវឌ្ឍ​សង្គម​ជាតិ​»។ ក្នុង​នាម​គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​និង​ក្នុង​នាម​ ខ្ញុំផ្ទាល់ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត ​ចំពោះ​លោក​ជំទាវរ​ដ្ឋ​មន្រ្តី​ក្រសួង​កិច្ច​ការ​នារី ​ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា សមា​ជិក ​សមា​ជិកា​គណៈ​មេធាវី​ទាំង​អស់ ​ដែល​បាន​ចូល​រួម​នៅ​ក្នុង​ទិវា​ដ៏​មានអ​ត្ថន័យ​នា​ពេល​នេះ​។ ​ ឆ្លៀត​ឱកាស​នេះ​! ខ្ញុំ​សូម​កោត​សរសើរ​ចំពោះ​ស្មារតី​សាមគ្គីភាព​របស់​សមា​ជិក​គណៈ​មេធាវី​ នៃ ​​ព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដែលបានមូលមតិគ្នារៀបចំកម្មវិធីនេះឡើង ដើម្បីលើកស្ទួយកិត្យានុភាព សមាជិកគណៈមេធាវីដែលជាស្រ្តី។

         យើង​បាន​ដឹង​ហើយ​ថា​ទិវាអន្តជាតិ​នារី ​៨ មីនា បាន ​កំណត់​ឡើង​តាម​ការ​សម្រេច រ​បស់​សន្និបាត​អន្តរ​ជាតិ​នារី ​ដែល​មាន ​ប្រទេស​ចំនួន ​១៧ ​បាន​ចូល​រួម ​នាឆ្នាំ​១៩១០ ​នៅទី​ក្រុង ​កូប៉ែនហាក ​រដ្ឋ​ធានី​នៃ​​ប្រទេស​ដា​ណឺ​ម៉ាក ​ដោយ​បាន​ចាត់​ទុក​ថា​ទិវា​អន្តជាតិ​នារី ​៨ ​មីនា​ ជា​ថ្ងៃ​មហា​សាមគ្គី​តស៊ូ​របស់​នារី​ពលករ​ទូទាំង​ពិភព​លោក ​ដើម្បីសិទ្ធិសេរីភាព ប្រជាធិបតេយ្យ ដោយភ្ជាប់ ជាមួយនឹងពាក្យស្លោកថា៖”មួយថ្ងៃធ្វើការ ៨ ម៉ោង””ធ្វើការស្មើគ្នា បៀវត្សស្មើគ្នា” “ ការពារសុខភាពមាតា និងទារក ” ។ នេះគឺជាលទ្ធផលដែលពិភពលោកបានទទួលពីការតស៊ូ ​ រើ​បម្រះរ​បស់​ពលករនារី និងកុមារ ​ចេញ​ពី​ការ​កេង​ប្រវ័ញ្ច​លើ​កម្លាំង​ពល​កម្ម​នា​ចុង​សតវ​ត្ស​ទី១៩​ដែល​ បច្ចេក​វិទ្យា​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្លា។ ​តែ​បើ​យើង​ពិនិត្យ​ពី​ទិដ្ឋភាព​នៃ​សង្គម​ខ្មែរ​វិញ ដោយ​គិត​ចាប់​តាំង​ពី​សម័យ​បុរាណ​កាលមក ​ឃើញ​ថា​សង្គម​ខ្មែរ​យើង​មាន​ប្រពៃណី​យក​ចិត្ត​ទុក ​​​​​ដាក់​ចំពោះ​នារី ​ឲ្យ​តម្លៃ​ទៅ​លើ​នារី ​ដោយ​បាន​កំណត់​និង​ប្រកាន់​យក​របប​មាតា​ធិប​តេយ្យ ​ ដោយ​មាន​ពាក្យ​ស្លោក ​និង​ទំនៀម​ជា​ច្រើន​បាន​ដៅ​កំណត់ ​ដូច​ជា​“សំណាប​យោង​ដី ​ស្រី​យោង ប្រុស​” ​ “ ​ប្រុស​ត្រូវ​ចូល​ស្តី​ដណ្តឹង​ស្រី ​​“ ​។ល។ និង​រាល់​ពាក្យ​ពេចន៍​ខ្មែរ​ដែល​ដៅ​សំគាល់​អ្វី​ៗជា​ធំ​ជា​អ្នក​ដឹក​នាំ​គឺ​ មាន​ប្រើ​ពាក្យ ​”មេ” ​ជា​បុព្វបទ​នៃ​ពាក្យ ​ដូចជា ​មេទ័ព ​មេផ្ទះ ​មេជាង ​មេដំបូល​។ល។​ ទន្ទឹម​នេះ​ដែរ ​ប្រវត្តិ​សាស្ត្រ​ក៏​បាន​បង្ហាញ​ថា​នារី​បាន​ទទួល​ឋានៈ​ខ្ពស់​ក្នុង​ការ​ ងារ​សង្គម​ដូច​ជា​នៅ​ក្នុង​សម័យ​​​កាល​នៃ​ការ​កកើត​ទឹកដី ​ប្រទេស​ខ្មែរ​ដំបូង​គឺ ​ព្រះ​នាង​លីវ ​យី ​ជា​មេ​ដឹក​នាំ​រដ្ឋ ​ហើយ​សម័យ​អង្គរ ​ព្រះ​នាង​ឥន្ទ្រទេវី​បាន​រួម​ចំណែក​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ការ​ងារ​សង្គម​ ជាតិ​។ល។​ទាំង​នេះ​បាន​បង្ហាញ​ ថាតួនាទីស្ត្រីក្នុងសង្គមខ្មែរត្រូវបានលើកតម្កើងតាំងពីយូរយារណាស់មកហើយ។
 &nb       ឆ្លង​តាមការវិវដ្តនៃប្រវត្តិសាស្ត្រ តាំងពី​ក្រោយ​​​សម័យ​អង្គរ​ប្រទេស​យើង​ត្រូវ​រង​ការ​ជិះ​ជាន់​ដោយ​ពួក​បរទេស ​គឺ​ចាប់​តាំង​ពី​ពេល​នោះ​មក ​សីលធម៌​សង្គម​បាន​ធ្លាក់​ចុះ ​ វប្បធម៌ ប្រពៃណីទំនៀម​ទម្លាប់​បានប្រែប្រួល ​តម្លៃ​របស់​នារី​ក្នុង​សង្គម​ខ្មែរ​ត្រូវ​បាន​បន្តុះ​បង្អាប់ ​និង​ពុំ​សូវ​បាន​ការ​យក​ចិត្​ត​ទុក​ដាក់។ ​ជាក់​ស្តែង​ដូចជា ​ពាក្យ​ថា​“ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ” ​ការ​ឲ្យ​អាទិភាព​ក្នុង​ការ​សិក្សា​ដល់​កូន​ប្រុស​ជាង​កូន​ស្រី ​ កូន​ស្រី​ត្រូវ​បាន​ជម្រុញ​ឲ្យ​គិត​ត្រឹម​តែ​កិច្ចការ​ផ្ទះ​សម្បែង ​រដ្ឋ​ធម្មនុញ្ញ​ប្រទេស ​កម្ពុជា​ក្នុង​សម័យ​អាណា​និគម​បារាំង​មិន​បាន​ផ្តល់​សិទ្ធិ​​ដល់​នារី​ ក្នុង​ការ​ចូល​រួម​បោះ​ឆ្នោត​។ល។

       ​អង្គពិធី​ជា​ទី​គោរព​! ​ អ្វី​ដែល​ជា​មោទនភាពរ​បស់​យើង​នា​ពេល​បច្ចុប្បន្ន​គឺ​សង្គម​ខ្មែរ​កំពុង​ ត្រូវ ​បាន​អភិវឌ្ឍន៍​ដោយ​រាជ​រដ្ឋា​ភិបាល​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​ដឹក​នាំ​ដោយ​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ​ហ៊ុន សែន ទាំង​លើ​ការ​កសាង​ប្រទេស ​ទាំង​ការ​ខិត​ខំ​លើក​ស្ទួយ​សីលធម៌ ​សង្គម​ឡើង​វិញ ​ជា​ពិសេស​គឺ​កិច្ច​ការ​ពារ​ចំពោះ​ស្ត្រី ​និង​កុមារ ​។
       លើ​​មូល​​ដ្ឋាន​​គតិយុត្ត ​​សិទ្ធិ​​របស់​​នារី ​​និង ​​សិទ្ធិ​កុមារ ​​ត្រូវ​​បាន​​ធានា​ដោយ​​រដ្ឋ​​ធម្មនុញ្ញ ​​នៃព្រះ​​​ រាជា​​ណា​​​ចក្រ​​កម្ពុជា​ ​ឆ្នាំ១៩៩៣ ។ ទន្ទឹម​នេះ​រាជ​រដ្ឋា​ភិបាល​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​ចូល​រួម​ក្នុង​អនុសញ្ញា​ស្តី​ពី​ការ​លុប​ បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​នារី​ភេទ​ចូល​រួម​ជា​ភាគី ​នៃ ​ពិ​ធីសារ ​​ស្ដី​ពី​ការ​ទប់​ស្កាត់ ​បង្ក្រាប ​និង​ដាក់​ទណ្ឌ​កម្ម​ការ​ជួញ​ដូរ​មនុស្ស ​ជា​​ពិសេស​ស្ដ្រី ​និង​កុមារ ​ដែល​បំពេញ​បន្ថែម​លើ ​អនុ​សញ្ញា​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ស្ដី​ពី​​ការ​ប្រឆាំង​បទ​ឧក្រិដ្ឋ​ ឆ្លង​ដែន​ដែល​មាន​អង្គការ​ចាត់​តាំង ​, បាន​អនុវត្ត​ច្បាប់ ​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស ​និង ​អំពើ​ធ្វើ​អា​ជីវ​កម្ម​ផ្លូវភេទ ​។ល។​ទន្ទឹម​នេះ​រាជ​រដ្ឋា​ភិបាល​ក៏បាន​បង្កើត​ស្ថាប័ន ​ និង​យន្ត​ការ​នានា​ដើម្បី​ធានា ​ការ​អនុវត្ត​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​ពាក់​ព័ន្ធ​និង​កិច្ច​ការ​ នារី ​និង​ការ​ការ​ពារ​ការ​រំលោភ លើ​ស្ត្រី ​និង​កុមារ ​ដូច​ជា​ការ​បង្កើត​ក្រសួង​កិច្ចការ​នារី ​, ​ការ​បង្កើត​គណៈ​កម្មការ​ជាតិ​ដឹក​នាំការ បង្ក្រាប​អំពើ​ជួញ​ដូរ ​ការ​រត់​ពន្ធ​ការ​ធ្វើ​អាជីវកម្ម​ពលកម្ម​លើ​មនុស្ស ​និង​ការ​ធ្វើ​អាជីវ​កម្ម​ផ្លូវ​ភេទ​លើ​ស្ដ្រី​និង​កុមារ​(ប.ជ.រ.ព.ភ)​ ។ល។ ​និង​ជា​ពិសេស​ផ្អែក​លើ​គោល​ការណ៍​ យេនឌ័រ ​ ស្ត្រី​ក្នុង​សង្គម​កម្ពុជា បច្ចុប្បន្ន មាន​តួនាទី និង​បាន​ចូល​រួមយ៉ាង​សកម្ម​ក្នុង​ការងារ​នយោបាយ ​ទាំង​ក្នុង​អង្គការ​នីតិ​បញ្ញត្តិ​ទាំង​ក្នុង​អង្គការ​នីតិ​ប្រតិ​បត្តិ ​និង​អង្គការ​តុលាការ។​
       អង្គពិធីជាទីគោរព !
       ក្នុង​នាម​គណៈ​មេធាវី ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ខ្ញុំ​សូម​ធ្វើ​ការ​អំពាវ​នាវ​ដល់​ជន​គ្រប់​រូប​សូម​មេត្តា​គោរ​ពនូវ​ សិទ្ធិ​ស្រ្តី ​និង​កុមារ ​ព្រោះ​ស្រ្តី ​ជា​ជីដូន ​ជា​ម្តាយ ​ជាបងស្រី ​និង​ជា​ប្អូន​ស្រី ​របស់​យើង​ទាំង​អស់​គ្នា ​ជា​ពិសេស ​សូម​សមា​ជិក ​សមា​ជិកា ​គណៈ​មេធាវី​ទាំង​អស់ ​យក​ចិត្ត​ទុក​ដាក់ ​គោរព​នូវ​សិទ្ធិ​ទាំង​ឡាយ​របស់​មេធាវី ​និង​កូន​ក្តី​ដែល​ជា​ស្រ្តី ​ដើម្បី​បង្ហាញ​អំពី​សីល​ធម៌​វិជ្ជា​ជីវៈ​របស់​យើង និង​សូម​អំពាវ​នាវ​​យ៉ាង​​ទូច​​បំផុត ​​សូម​​មេត្តា​​ចូល​​រួម​​សកម្ម​​អនុវត្ត​​នូវ​​ប្រធាន​បទ ​ «រួម​​គ្នា​​បង្កើន​​សក្តា​​​នុពល​​របស់​​ស្ត្រី ​​និង ​​យុវវ័យ ​​ដើម្បី​​អភិវឌ្ឍ​​សង្គម​​ជាតិ​» ​​ឲ្យ​​បាន​​ជោគ​​ជ័យ​​ ដើម្បី​បង្កើន​សក្តា​នុពល​របស់​ស្ត្រី ​និង​រៀប​ចំ​ថ្នាល​ជីវិត​ថ្មី​ប្រកប​ដោយ​គុណ​ភាព​ សម្រាប់​យុវជន ធ្វើ​ជា​ទំពាំង​ល្អ​ស្នង​ឫស្សី​បន្ត​ចូល​រួម​ចំណែក​កសាង​សង្គម​ជាតិ​ឆ្ពោះ​ ទៅ​រក​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរ៍​ភាព​។​

​      ជា​ទី​បញ្ចប់! ​ខ្ញុំ​សូម​ប្រសិទ្ធ​ពរ​ជ័យ​មហា​ប្រសើរ​ជូន​ចំពោះ​លោក​ជំទាវរ​ដ្ឋ​ មន្រ្តីក្រសួង​កិច្ចការ​នារី ​ជា​គណៈ​អធិបតី ​, ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ជា​ភ្ញៀវ​កិត្តិយស ​ជាតិ ​អន្តរជាតិ , សមាជិក សមា​ជិកា​ក្រុម​ប្រឹក្សា​គណៈមេធាវី ​សមាជិក ​សមាជិកា​គណៈមេធាវី ​លោក ​លោក​ស្រី​អ្នក​នាង​កញ្ញា​ជា​សមាជិក​អង្គពិធី​ទាំង​មូល​ទទួល​បាន​ជ័យ​ជំនះ​ នៅ​ក្នុង​ការ​បំពេញ​ភារកិច្ច​ និង​ទទួល​បាន​នូវ​ពុទ្ធ​ពរ ​ទាំង​បួន ​ប្រការ​គឺ ​អាយុ ​វណ្ណៈ សុខៈ ពលៈ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ។ ​សូមអរគុណ ​! ​

 

អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី

អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី

បញ្ជី​សមាជិក​គណៈមេថាវី

ស្វែង​រក​មេធាវី

ដើម្បី​ស្វែង​រក​​មេធាវី សូម​ចូល​ទៅ​កាន់ទំព័រ សមាជិក​គណៈមេធាវី ​តាមរយៈ​ម៉ឺនុយ​ខាង​លើ ហើយ​ចុចលើ​ មេធាវី

វចនានុក្រមច្បាប់

ស្ថិតិ​អ្នក​ទស្សនា

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterថ្ងៃ​នេះ134
mod_vvisit_counterម្សិល​មិញ320
mod_vvisit_counterសប្តាហ៍​នេះ810
mod_vvisit_counterសប្តាហ៍​មុន2167
mod_vvisit_counterខែ​នេះ4460
mod_vvisit_counterខែ​មុន9697
mod_vvisit_counterសរុប216960

ចំនួន​អ្នក​កំពុងទស្សនា ៖ 11
IP របស់​អ្នក 38.107.179.206
,
កាលបរិច្ឆេទ ៖ 15 កុម្ភៈ, 2012