មាតិកា
លិខិតបទដ្ឋានគតិយុត្តនានា
ស្តាប់ចម្រៀងគណៈមេធាវី (និពន្ធដោយ ឯកឧត្តម ជីវ សុងហាក់)
ទំនាក់ទំនង
អាសយដ្ឋាន ៖ អគារលេខ ១០-១១E0E1E2 ផ្លូវលេខ ១៨០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រអប់សំបុត្រលេខ ៖ ១៥៨៧
ទូរស័ព្ទលេខ ៖ (855) 23 220 237
ទូរសារលេខ ៖ (855) 23 213 658
អ៊ីម៉ែល ៖ info@bakc.org.kh
| ថ្ងៃច័ន្ទ ទី24 ខែឧសភា ឆ្នាំ2010 ម៉ោង 13:28 |
|
ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១០
ថ្ងៃនេះគឺជាទិវាដ៏មានសារៈសំខាន់សម្រាប់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និង សម្រាប់រូបខ្ញុំផ្ទាល់ ដែលបានរៀបចំ ពិធីចុះហត្ថលេខាលើអនុស្សារៈនៃការយោគយល់រវាងគណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ នេះជាជំហានថ្មីមួយទៀត ដែលធ្វើអោយគណៈមេធាវីកាន់តែរឹងមាំ ដើម្បីចូលរួមគ្រប់សកម្មភាពសង្គម។ គោលបំណងនៃការចុះអនុស្សារណៈ នៃការយោគយល់នេះ គឺដើម្បីរៀបចំជាផ្លូវការនូវកិច្ចសហប្រតិបត្តិការ រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានិងទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ លើសកម្មភាពសំខាន់ៗ ជាសក្តានុពល មួយចំនួនគឺ៖
១.ការជួយដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី
២.ការពង្រឹងស្ថាប័ន
៣.គណៈកម្មការទាំងបី
៤.កម្មវិធីជំនួយផ្នែកច្បាប់ តាមរយៈនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានឹងខំប្រឹងប្រែងអនុវត្តអោយមាន ប្រសិទ្ធភាព ទទួលបានផ្លែផ្កា និងទទួលបានសមិទ្ធិផលថ្មីៗថែមទៀត ដែលកើតចេញពីកិច្ចសហប្រតិបត្តិការនេះ ។ ខ្ញុំសង្ឃឹមថា ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ នឹងជួយគណៈមេធាវីទៅលើគម្រោងផ្សេងៗទៀតដែលចាំបាច់ ក្នុងការចូលរួមពង្រឹងយុត្តិធម៌ និងភាពស្អាតស្អំនៅកម្ពុជា ហើយខ្ញុំជឿជាក់ថាមេធាវី គឺជាចលករមួយដែលធ្វើអោយសង្គមមានយុត្តិធម៌ ។
ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម ច័ន្ទ តានី រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាទីបញ្ចប់ខ្ញុំសូមជូនពរដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានចូលរួមក្នុងពិធីចុះហត្ថលេខានាពេលនេះ សូមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបានពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ! |
គេហទំព័រផ្សេងៗ
ឯកសារផ្សេងៗ
សូមផ្តល់យោបល់ ឬ សំណូមពរ
ការជ្រើសរើសឱ្យចូលរៀនវិជ្ជាជីវៈមេធាវី
ការជ្រើសរើសឱ្យចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី ១២ ឆ្នាំសិក្សា ២០១១-២០១៣វាយតម្លៃការដឹកនាំរបស់ប្រធានគណៈមេធាវី
តើការដឹកនាំរបស់ខ្ញុំអាណត្តិនេះដូចម្តេចដែរ? សូមចុចទីនេះដើម្បីវាយតម្លៃ!
អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី
ស្វែងរកមេធាវី
ដើម្បីស្វែងរកមេធាវី សូមចូលទៅកាន់ទំព័រ សមាជិកគណៈមេធាវី តាមរយៈម៉ឺនុយខាងលើ ហើយចុចលើ មេធាវី
ស្ថិតិអ្នកទស្សនា






![]() | ថ្ងៃនេះ | 134 |
![]() | ម្សិលមិញ | 320 |
![]() | សប្តាហ៍នេះ | 810 |
![]() | សប្តាហ៍មុន | 2167 |
![]() | ខែនេះ | 4460 |
![]() | ខែមុន | 9697 |
![]() | សរុប | 216960 |
IP របស់អ្នក 38.107.179.207
,
កាលបរិច្ឆេទ ៖ 15 កុម្ភៈ, 2012












