ក្រម​នីតិវិធីរដ្ឋប្បវេណី

អ្នក​តំណាង​តាម​ផ្លូវ​បណ្តឹង​

កថាខណ្ឌទីអ្នកតំណាងតាមផ្លូវបណ្តឹង

. អត្ថន័យនៃអ្នកតំណាងតាមផ្លូវបណ្តឹង

អាន​លំអិត

ការដកហូត​សមត្ថកិច្ច​ជំនុំ​ជម្រះ និងបណ្តឹង​ដិត​ចិត្ត

មាត្រា ២៧.- ការដកហូត​ចៅ​ក្រម​​ពី​សមត្ថកិច្ច​ជំនុំ​ជម្រះ​

អាន​លំអិត


ស្តាប់​ចម្រៀង​គណៈមេធាវី (និពន្ធដោយ​ ឯកឧត្តម ជីវ សុងហាក់)

ទំនាក់ទំនង

អាសយដ្ឋាន​ ៖ ​អគារ​​លេខ ​១០​-​១១​E​0​E1​E2​ ផ្លូវ​​លេខ​​ ១៨០ ​សង្កាត់​​បឹង​រាំង​ ខណ្ឌ​​ដូន​ពេញ ​រាជ​ធានី​​ភ្នំពេញ​។
​ប្រអប់​​សំបុត្រ​​លេខ​ ៖ ១៥៨៧
ទូរស័ព្ទ​​លេខ​ ៖ (855) 23 220 237
ទូរសារ​​លេខ​ ៖ (855) ​23 213 658
អ៊ីម៉ែល ​៖ info@bakc.org.kh

អ្នកអាចស្នើសុំ រី ផ្តល់យោបល់​​​


សុន្ទរក​​ថា​​របស់​​ ឯក​​ឧត្តម​​ ជីវ​ ​សុង​ហាក់​ ​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ស្តីពី​(ក្រមរដ្ឋប្បវេណី)​ ក្រោម​​កិច្ច​​សហ​​ប្រ​តិ​​បត្តិ​ការ​ ​និង​​ជំនួយ​​​ឧបត្ថម្ភ​ពី​អង្គ​ការ​​ JICA​​ កាល​ពី​រ​សៀល​ថ្ងៃទី​ ២៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៩​ នៅ (CJCC) PDF បោះពុម្ព សំបុត្រអគ្គិសនី
ថ្ងៃច័ន្ទ ទី24 ខែឧសភា ឆ្នាំ2010 ម៉ោង 13:21
  • លោក YUKIHAKU BAYASHI តំណាង​ជាន់​ខ្ពស់​អង្គ​ការ ​JICA ​ប្រចាំ​​ព្រះ​​រាជា​​ណា​ចក្រ​​កម្ពុជា​​ជា​​ទី​​គោរព​​
  • លោក​​ លោក​ស្រី​ ​សមាជិក​ ​សមាជិកា​​ ក្រុម​​ប្រឹក្សា​គណៈ​មេធាវី​នៃ​ព្រះរា​ជាណា​ចក្រ​​កម្ពុជា​ ជាទី​គោរព!​
  • លោក អាំង ​អេង​ថុង ​នាយក​​មជ្ឈ​​មណ្ឌល​​បណ្តុះ​​បណ្តាល​​វិជ្ជាជីវៈ​​មេ​ធាវី​ ជា​ទី​​ស្រលាញ់​រាប់​អាន​!​
  • លោក ​លោក​ស្រី ​វា​គ្មិន​ទាំង​អស់ ​ជាទីរាប់អាន!​
  • លោក លោកស្រី សមាជិក សមាជិកា នៃ​អង្គ​សិក្ខា​សាលា​ទាំងមូល​ជាទី​មេត្រី​ ​

ថ្ងៃនេះ​ ខ្ញុំមាន​កិត្តិយស និង​សេចក្តី​សោមនស្ស​រីក​រាយ​ជា​អនេក​កប្បកា​ដែលបាន​ចូល​រួម​ជា​អធិប​តី​ ក្នុង​ពិធី​បើក​អង្គ​សិក្ខា​សាលា​ស្តីពី​ «ក្រម​រដ្ឋប្ប​វេណី»​ ដែល​​រៀប​​ចំ​ឡើង​​ដោយ​​គណៈ​មេ​​ធាវី​​នៃ​​ព្រះ​​រា​ជា​​ណា​​ចក្រ​​កម្ពុជា​ ​ ក្រោម​​កិច្ច​​សហ​​ប្រតិ​បត្តិ​ការ​​និង​​ជំនួយ​​ឧបត្ថម្ភ​​របស់​​អង្គកា​រ​ ​ JICA ។​តាង​​​​នាម​​គណៈ​​​មេធាវី​​​នៃ​​​ព្រះ​​​រា​ជា​​​ណា​​ចក្រ​​​កម្ពុជា​​ ​និង ​​ក្នុង​​នាម​​​ខ្ញុំ​​ផ្ទាល់​ ​ ​ខ្ញុំ​​​សូម​​​ស្វាគមន៍​ ​​យ៉ាង​​​កក់​​​ក្តៅ​​​បំផុត​​ ​ចំពោះ​​តំណាង​​ជាន់​​ខ្ពស់​​អង្គការ ​JICA​​ លោក​​ លោក​ស្រី​ ​ជា​​វា​គ្មិន​ លោក​ លោកស្រី​ អ្នកនាង​ កញ្ញា​ សមាជិក​​ សមាជិកា​ គណៈ​មេធាវី​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា​ ដែល​បាន​ចូល​រួម​ក្នុង​អង្គ​សិក្ខា​សាលា​នា​ពេល​នេះ ។​

ក្រោម​កិច្ច​សហ​ប្រតិ​បត្តិការ​ និង​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ​JICA​ និង​សហ​ព័ន្ធ​គណៈ​មេធាវី​នៃ​ប្រទេស​ជប៉ុន​ គណៈ​មេធាវី​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​ បាន​រៀប​ចំ​សិក្ខា​សាលា​ចំនួន​ ៥ដង​ រួច​មក​ហើយ​ ចាប់​តាំង​ពី​ឆ្នាំ​២០០៧​ រហូត​មក​ដល់​ឆ្នាំ​ ២០០៩​នេះ​ ក្នុងនោះ​សិក្ខា​សាលា​លើក​ទី១​ ស្តីពី​«ក្រម​នីតិវិធី​រដ្ឋប្ប​វេណី​ និង​សេចក្តី​ព្រាង​ក្រម​រដ្ឋ​ប្ប​វេណី»​ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ០៧-០៨​ ខែ​ មីនា​ ឆ្នាំ​ ២០០៧​ ។​ សិក្ខា​សាលា​លើក​ទី២​ និង​លើក​ទី៣​ ស្តីពី​ «ក្រម​នីតិវិធី​រដ្ឋ​ប្បវេណី​ »​ ធ្វើ​ឡើង​កាល​ពី​ខែ​មីនា​ និង​ មិថុនា​ ឆ្នាំ​ ២០០៨​ ។​ សិក្ខា​សាលា​លើក​ទី៤​ និង​លើក​ទី៥​ ស្តីពី​«ការ​អនុវត្ត​ដោយ​បង្ខំ​ និង​ការ​ចាត់​ចែង​រក្សា​ការពារ​ក្នុង​ក្រម​នីតិវិធី​រដ្ឋ​ប្បវេ​ណី»​ រៀប​ចំ​ឡើង​នៅខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​ និង​នៅ​ខែ​ ឧសភា​ ឆ្នាំ​ ២០០៩​ ។​

សិក្ខា​សាលា​ស្តីពី​ «ក្រម​រដ្ឋប្ប​វេណី»​នេះ​ គឺជា​សិក្ខា​សាលា​លើក​ទី៦​ ស្រប​ទៅ​នឹង​ផែន​ការ​យុទ្ធសាស្រ្ត​របស់​គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណាចក្រ​ កម្ពុជា​អាណត្តិ​ទី៧​ ក្នុង​ការ​ពង្រឹង​ និង​បង្កើន​សមត្ថភាព​ដល់​សមាជិក​ សមាជិកា​មេធាវី​ តាម​រយៈ​ការ​អប់រំ​បន្ត ​។​ ទោះ​បីជា​ក្រម​នេះ​មិ​ន​ទាន់​បាន​អនុវត្ត​ក៏ដោយ​ ប៉ុន្តែ​វាជា​ច្បាប់​សារ​ធាតុ​មួយ​ និង​ ជាមូល​ដ្ឋាន​គ្រឹះ​ សម្រាប់​មេធាវី​គ្រប់រូប​ ធ្វើ​ការ​ពិចារ​ណា​ក្នុង​ការ​ការពារ​ក្តីរឿង​រដ្ឋប្បវេណី ។

ខ្ញុំ​សង្ឃឹមថា​ លោក​ លោកស្រី​ និង​ទទួល​បាននូវ​ចំណេះដឹង​ និងបទ​ពិសោធន៍​ថ្មីៗ​ថែម​ទៀត​ពី​សិក្ខា​សាលា​នេះ​ សម្រាប់​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ និង​ជួយ​ដល់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត ។​ ម៉្យាង​ទៀត​យើង​ជាមេធាវី​ត្រូវ​មាន​ចំនេះ​ដឹង​គ្រប់​គ្រាន់​ មាន​សីល​ធម៌​ល្អ​ គោរព​ច្បាប់​ ស្មោះ​ត្រង់ជា​មួយ​នឹង​អតិថិជន​របស់​ខ្លួន​ និង​ចេះ​ជួយ​អប់រំ​ដល់​អ្នក​ទន់​ខ្សោយ​ ដើម្បី​អោយ​ពួក​គេ​បាន​យល់​ពី​សិទ្ធិ​ កា​តព្វ​កិច្ច​ និង​ការ​គោរព​ច្បាប់ ។​

ខ្ញុំ​​សូម​​អោយ​​អស់​លោក​ លោកស្រី​ នឹង​អង្គ​សិ​ក្ខា​សាលា​ទាំង​មូល​ យក​ចិត្ត​ទុក​ដាក់​ត្រង់​ត្រាប់​ ស្តាប់​នូវការ​ឧទេ្ទស​នាម​ ពន្យល់​របស់​វាគ្មិន​ និង​ពិភាក្សា​សួរ​ដេញ​ដោល​អោយ​បាន​ផុស​ផុល​ដើម្បី​អោយ​សិក្ខា​សាលា​នេះ​ជា​ សិក្ខា​សាលា​មួយ​ដ៏​មាន​សារៈ​ប្រយោជន៍​បំផុត​ចំពោះ​អស់​លោក​ លោក​ស្រី​ ។​

មុន​នឹង​បញ្ចប់​ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​រាជ​រដ្ឋា​ភិបាល​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​ដែល​បាន​បង្កើត​«ក្រម​រដ្ឋ​ប្បវេណី»​នេះ​ឡើង​ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​រាជ​រដ្ឋាភិបាល​ជប៉ុន​ និង​សូមថ្លែង​អំណរ​គុណ​ដល់​អង្គការ​ JICA​ ដែល​បាន​ជួយ​ផ្តល់​ថវិកា​ ដល់​គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណាចក្រ​​ក​​ម្ពុជា​ ដើម្បី​រៀប​ចំ​សិក្ខា​សាលា​នេះ​ឡើង​ ។​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ អង្គការ​JICA​ ក៏​ដូច​ជា​ សហ​ព័ន្ធ​គណៈ​មេធាវី​ប្រទេស​ជប៉ុន​ នឹង​បន្ត​ជួយ​ដល់​គណៈ​មេធាវី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​​អនា​គត​ ទៀត​ជាក់​ជា​មិន​ខាន​ ។​

ឆ្លៀត​ក្នុង​ឱកាស​នេះ​ ខ្ញុំសូម​ថ្លែង​អំណរ​គុណ​ដល់​រាជ​រដ្ឋាភិបាល​នៃ​ព្រះ​រាជា​ណាកច្រ​ជប៉ុន​ ដែល​បាន​ផ្តល់​ថវិកា​ ដល់​គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ក្នុង​ការ​សាង​សង់​អគារ​រដ្ឋបាល​គណៈ​មេធាវី​ថ្មី​ ហើយ​អគារ​នេះ​នឹង​ចាប់​ផ្តើម​សាង​សង់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ ។​

ជាទី​បញ្ចប់​ខ្ញុំ​សូម​ជូន​ពរ​ដល់​អស់​លោក​ លោកស្រី​ អ្នក​នាង​កញ្ញា​ ភ្ញៀវ​ជាតិ​ និង​អន្តរ​ជាតិ​ ដែល​បាន​ចូល​រួម​ក្នុង​អង្គ​សិក្ខា​សាលា​នា​ពេល​នេះ​ សូម​ប្រកប​តែ​សេច​ក្តី​សុខ​ សេច​ក្តី​ច​ម្រើន​ និង​ទទួល​បាន​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​ គឺ​អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ​ ។​ សូម​ជូន​ពរ​អោយ​ការ​ស្នាក់​នៅ​របស់​អស់​លោក​ លោកស្រី​ វាគ្មិន​ទាំងអស់​ ក្នុង​ប្រទេស​កម្ពុជា​ប្រកប​ទៅ​ដោយ​សេច​ក្តី​សុខ​ និង​សុខ​ភាព​ល្អ ។​

ខ្ញុំ​សូម​ប្រកាស​បើក​អង្គ​សិក្ខា​សាលា​ស្តីពី​«ក្រម​រដ្ឋ​ ប្បវេណី​»​ចាប់​ពី​នេះ​ត​ទៅ​

សូម​អរ​គុណ​

បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត​នៅ ថ្ងៃច័ន្ទ ទី24 ខែឧសភា ឆ្នាំ2010 ម៉ោង 13:25
 

អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី

អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី

បញ្ជី​សមាជិក​គណៈមេថាវី

ស្វែង​រក​មេធាវី

ដើម្បី​ស្វែង​រក​​មេធាវី សូម​ចូល​ទៅ​កាន់ទំព័រ សមាជិក​គណៈមេធាវី ​តាមរយៈ​ម៉ឺនុយ​ខាង​លើ ហើយ​ចុចលើ​ មេធាវី

វចនានុក្រមច្បាប់

ស្ថិតិ​អ្នក​ទស្សនា

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterថ្ងៃ​នេះ133
mod_vvisit_counterម្សិល​មិញ320
mod_vvisit_counterសប្តាហ៍​នេះ809
mod_vvisit_counterសប្តាហ៍​មុន2167
mod_vvisit_counterខែ​នេះ4459
mod_vvisit_counterខែ​មុន9697
mod_vvisit_counterសរុប216959

ចំនួន​អ្នក​កំពុងទស្សនា ៖ 10
IP របស់​អ្នក 38.107.179.206
,
កាលបរិច្ឆេទ ៖ 15 កុម្ភៈ, 2012