មាតិកា
លិខិតបទដ្ឋានគតិយុត្តនានា
ស្តាប់ចម្រៀងគណៈមេធាវី (និពន្ធដោយ ឯកឧត្តម ជីវ សុងហាក់)
ទំនាក់ទំនង
អាសយដ្ឋាន ៖ អគារលេខ ១០-១១E0E1E2 ផ្លូវលេខ ១៨០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រអប់សំបុត្រលេខ ៖ ១៥៨៧
ទូរស័ព្ទលេខ ៖ (855) 23 220 237
ទូរសារលេខ ៖ (855) 23 213 658
អ៊ីម៉ែល ៖ info@bakc.org.kh
| សុន្ទរកថា ឯកឧត្តម ជីវ សុងហាក់ ក្នុងបើកអង្គសិក្ខាសាលា ស្តីពី «ការគ្រប់គ្រង និងឯករាជ្យភាពរបស់គណៈមេធាវី» |
|
| ថ្ងៃសៅរ៍ ទី05 ខែមិថុនា ឆ្នាំ2010 ម៉ោង 09:20 |
|
-លោកMITSUHARU TAKAGIអនុប្រធានសហព័ន្ធ គណៈមេធាវីប្រទេសជប៉ុន និងគណៈប្រតិភូទាំងអស់ជាទីគោរព -លោកSUZUKI YASUJIROU ប្រធានអង្គការJICA ប្រចាំនៅប្រទេសកម្ពុជា ជាទីគោរព -លោក លោកស្រី សមាជិក សមាជិកក្រុមប្រឹក្សាគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា -ឯកឧត្តម អស់ លោក លោកស្រី ជាវាគ្មិន -ឯកឧត្តម លោក ជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ដែលបានចូលរួមក្នុងអង្គសិក្ខាសាលានេះ ជាទីរាប់អាន ។ ថ្ងៃនេះខ្ញុំមានកិតិ្តយសនិងសេចក្តីសោមន្សរីករាយយ៉ាងខ្លាំងដែលបានចូលរួមជាអធិបតី ក្នុងពិធីបើកអង្គសិក្ខាសាលាស្តីពី « ការគ្រប់គ្រង និងឯករាជ្យភាពរបស់គណៈមេធាវី» ដែលរៀបចំឡើងដោយ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ ពីគណៈមេធាវីជប៉ុន និងអង្គការ JICA ការរៀបចំសិក្ខាសាលានេះ ដើម្បីបង្ហាញអំពីការគ្រប់គ្រង និងឯករាជ្យភាពរបស់ គណៈមេធាវីជារួម និងដោយឡែកចំពោះគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។ វិជ្ជាជីវៈមេធាវីជាវិជ្ជាជីវៈឯករាជ្យ ស្វ័យភាព ក្នុងការចូលរួមបម្រើវិស័យយុត្តិធម៌ ហើយវិជ្ជាជីវៈនេះ អាចប្រកបទៅបានតែក្នុងក្របខ័ណ្ឌនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ ការគ្រប់គ្រងនិងត្រួតពិនិត្យវិជ្ជាជីវៈមេធាវី គឺជាសមត្ថកិច្ចរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលឯករាជ្យពីអំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងអំណាចតុលាការ មានតែក្រុមប្រឹក្សាគណៈមេធាវីទេដែលអាចពិនិត្យនិងដោះស្រាយរាល់បញ្ហាទាំងអស់ដែលទាក់ទងនឹងវិជ្ជាជីវៈមេធាវី ។ គណៈមេធាវីត្រូវដឹកនាំដោយប្រធាន និងគ្រប់គ្រងដោយក្រុមប្រឹក្សាគណៈមេធាវី ។ ទោះជាសព្វថ្ងៃនេះ គណៈមេធាវីមានការលំបាកយ៉ាងណាក៏ដោយ ពាក់ព័ន្ធជាមួយនឹងឯករាជ្យភាព និងការគ្រប់គ្រងគណៈមេធាវី ដោយសារគណៈមេធាវី មិនទាន់មានថវិកាគ្រប់គ្រាន់ដើម្បីដំណើរការសកម្មភាពរបស់ខ្លួន បានល្អប្រសើរ ប៉ុន្តែខ្ញុំមានជំនឿថា ការខិតខំរបស់ខ្ញុំ រួមជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាគណៈមេធាវី និងសមាជិក សមាជិកា មេធាវីទាំងអស់ នឹងធ្វើអោយគណៈមេធាវី ក្លាយទៅជាស្ថាប័នឯករាជ្យ និងមានការគ្រប់គ្រងល្អ រឹងមាំនៅថ្ងៃអនាគតឆាប់ៗ ជាក់ជាមិនខាន ។ ខ្ញុំសង្ឃឹមថា អង្គការសិក្ខាសាលានេះ នឹងនាំមកនូវចំណេះដឹងថ្មីបន្ថែមទៀត ដល់អស់លោកលោកស្រី អោយយល់អំពីតួនាទី របស់ខ្លួន ការគ្រប់គ្រង និងឯករាជ្យភាពគណៈមេធាវី ហើយខ្ញុំជឿជាក់ថា អស់លោក លោកស្រីនឹងមានសំណួរដេញដោលជាមួយវាគ្មិនយើង ពាក់ព័ន្ធនឹងប្រធានបទខាងលើ យ៉ាងផុសផុលជាក់ជាមិនខាន ។ មុននឹងបញ្ចប់ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សហព័ន្ធគណៈមេធាវីជប៉ុន អង្គការJICA ដែលបានជួយឧបត្ថម្ភ ផ្នែកហិរញ្ញវត្ថុ ដើម្បីរៀបចំអោយមានសិក្ខាសាលានេះឡើង ។ សូមអរគុណចំពោះវាគ្មិនជាតិ និងអន្តរជាតិ ដែលបានចូលរួមក្នុងអង្គសិក្ខាសាលានេះ ជាពិសេសសមាជិក សមាជិកាគណៈមេធាវី ដែលមានវត្តមាននៅទីនេះ ។ ជាទីបញ្ចប់ខ្ញុំសូមប្រសិទ្ធពរជូនអស់លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ សមាជិក សមាជិកា គណៈមេធាវីទាំងអស់ សូមជួបតែពុទ្ធពរបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ ខ្ញុំសូមប្រកាសបើកអង្គសិក្ខាសាលាចាប់ពីពេលនេះតទៅ ។ សូមអរគុណ ! |
| បានបន្ទាន់សម័យចុងក្រោយបំផុតនៅ ថ្ងៃសៅរ៍ ទី05 ខែមិថុនា ឆ្នាំ2010 ម៉ោង 09:36 |
គេហទំព័រផ្សេងៗ
ឯកសារផ្សេងៗ
សូមផ្តល់យោបល់ ឬ សំណូមពរ
ការជ្រើសរើសឱ្យចូលរៀនវិជ្ជាជីវៈមេធាវី
ការជ្រើសរើសឱ្យចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី ១២ ឆ្នាំសិក្សា ២០១១-២០១៣វាយតម្លៃការដឹកនាំរបស់ប្រធានគណៈមេធាវី
តើការដឹកនាំរបស់ខ្ញុំអាណត្តិនេះដូចម្តេចដែរ? សូមចុចទីនេះដើម្បីវាយតម្លៃ!
អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី
ស្វែងរកមេធាវី
ដើម្បីស្វែងរកមេធាវី សូមចូលទៅកាន់ទំព័រ សមាជិកគណៈមេធាវី តាមរយៈម៉ឺនុយខាងលើ ហើយចុចលើ មេធាវី
ស្ថិតិអ្នកទស្សនា






![]() | ថ្ងៃនេះ | 133 |
![]() | ម្សិលមិញ | 320 |
![]() | សប្តាហ៍នេះ | 809 |
![]() | សប្តាហ៍មុន | 2167 |
![]() | ខែនេះ | 4459 |
![]() | ខែមុន | 9697 |
![]() | សរុប | 216959 |
IP របស់អ្នក 38.107.179.207
,
កាលបរិច្ឆេទ ៖ 15 កុម្ភៈ, 2012










