ក្រម​នីតិវិធីរដ្ឋប្បវេណី

អ្នក​តំណាង​តាម​ផ្លូវ​បណ្តឹង​

កថាខណ្ឌទីអ្នកតំណាងតាមផ្លូវបណ្តឹង

. អត្ថន័យនៃអ្នកតំណាងតាមផ្លូវបណ្តឹង

អាន​លំអិត

ការដកហូត​សមត្ថកិច្ច​ជំនុំ​ជម្រះ និងបណ្តឹង​ដិត​ចិត្ត

មាត្រា ២៧.- ការដកហូត​ចៅ​ក្រម​​ពី​សមត្ថកិច្ច​ជំនុំ​ជម្រះ​

អាន​លំអិត


ស្តាប់​ចម្រៀង​គណៈមេធាវី (និពន្ធដោយ​ ឯកឧត្តម ជីវ សុងហាក់)

ទំនាក់ទំនង

អាសយដ្ឋាន​ ៖ ​អគារ​​លេខ ​១០​-​១១​E​0​E1​E2​ ផ្លូវ​​លេខ​​ ១៨០ ​សង្កាត់​​បឹង​រាំង​ ខណ្ឌ​​ដូន​ពេញ ​រាជ​ធានី​​ភ្នំពេញ​។
​ប្រអប់​​សំបុត្រ​​លេខ​ ៖ ១៥៨៧
ទូរស័ព្ទ​​លេខ​ ៖ (855) 23 220 237
ទូរសារ​​លេខ​ ៖ (855) ​23 213 658
អ៊ីម៉ែល ​៖ info@bakc.org.kh

អ្នកអាចស្នើសុំ រី ផ្តល់យោបល់​​​


សុន្ទរក​ថារបស់​ឯក​ឧត្តម​ ជីវ ​សុងហាក់ ​ក្នុង​ពិធី​បើក​សិក្ខា​សា​លា​ស្តី​ពី​ «ការចែករំលែក​បទ​ពិសោធន៍​ជុំវិញ​នីតិ ​វិធី​ការពារ​កុមារ​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិ​ធម៌​កម្ពុជា​» PDF បោះពុម្ព សំបុត្រអគ្គិសនី
ថ្ងៃច័ន្ទ ទី24 ខែឧសភា ឆ្នាំ2010 ម៉ោង 12:11

ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០០៩
នៅសណ្ឋាគារ NAGA World

  • សមាជិក សមាជិកា ក្រុមប្រឹក្សា​គណៈ​មេធាវី នៃព្រះរាជាណាចក្រកម្ពុជា​ជាទីគោរព​រាប់អាន​
  • កញ្ញា Ana Janet Sunga តំណាងអង្គការ​យូនីសេហ្វជាទីរាប់អាន​
  • សមាជិក សមាជិកា អង្គសិក្ខា​សាលាទាំងមូលជាទីមេត្រី​

​ថ្ងៃ​នេះ​ខ្ញុំ​មាន​កិត្តិយស​ និង​សេច​ក្តី​រីក​រាយ​ដោយ​បាន​​មក​ធ្វើ​ជា​អធិបតី​​​ក្នុង​ពិធី​បើក​​សិក្ខា ​​សាលា​​ស្តី​ពី​«ការ​​ចែក​រំលែក​​បទ​ពិសោធន៍​ជុំវិញ​​នីតិ​វិធី​ការពារ​​កុមារ​​​នៅ​ក្នុង​​ ប្រព័ន្ធ​​យុត្តិ​ធម៌​​​កម្ពុជា​»​ដែល​រៀប​ចំ​ឡើង​ដោយ​​គណៈ​ មេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការ​ការពារ​យុត្តិធម៌កុមារ ក្រោមការ​ឧបត្ថម្ភ​របស់អង្គការ​យូនី​សេហ្វ

តាង​នាម​​គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​ និង​ក្នុង​នាម​ខ្ញុំ​ផ្ទាល់​​ ខ្ញុំ​​សូម​ស្វាគមន៍​​ ដល់​អស់​លោក ​លោក​ស្រី ​អ្នក​នាង​កញ្ញា ​ដែល​បាន​ចូល​រួម​​​ក្នុង​អង្គ​សិក្ខា​​សា​លា​នា​ថ្ងៃ​នេះ ​ហើយ​ខ្ញុំ​​ជឿជាក់​ថា​ សិក្ខា​​សា​លា​​នេះ ​ នឹង​ផ្តល់​​ចំណេះ​​ដឹង​ថ្មីៗ​បន្ថែម​​ទៀត​​ ដល់​អស់​លោក ​លោក​ស្រី​ អំពី ​បទ​ពិសោធន៍​លើ​​រឿង​ក្តី​​កុមារ​​ក្នុង​​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​  រឿង​ក្តី​កុមារ​​នៅ​ក្នុង​ប្រព័ន្ធ​ Court Screens បទ ​ពិសោធន៍​​លើ​ចិត្ត​​សាស្រ្ត​​សម្រាប់​​ជួប​សម្ភាសន៍​ជា​មួយ​កុមារ នីតិ​វិធី​ក្នុង​ការ​​ធ្វើ​កោសល្យ​​វិច្ឆ័យ​ នីតិ​វិធី​ជម្រះ​​រឿង​ក្តី​ព្រហ្មទណ្ឌ​ ដែល​ពាក់​​ព័ន្ធ​​ជា​​មួយ​នឹង​កុមារ ​​។​
នេះ​ជា​ជំហាន​ថ្មី​មួយ​ទៀត​​ ដែល​គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ បាន​ពង្រឹង​​និង​បង្កើន​សមត្ថភាព​​​ដល់​សមាជិក​ សមាជិកា​របស់​ខ្លួន​ តាម​រយៈ​ការ​អប់រំ​បន្ត​ ​ដែល​ជា​យុទ្ធ​សាស្រ្ត​​បាន​គ្រោង​ទុក​​​ នឹង​ធ្វើ​​យ៉ាង​ណា​​អោយ​​មេធាវី​​គ្រប់​រូប មាន​បទ​ពិសោធន៍​​និង​ជំនាញ​ ក្នុង​ការ​​ការ​ពារ​​ក្តី​ នៅ​គ្រប់​ដំណាក់​​កាល​​នីតិ​​​វិធី​​នៃការជម្រះក្តីដែលពាក់ព័ន្ធ​ ជាមួយកុមារ  ហើយ​យើងខំប្រឹងប្រែងធ្វើយ៉ាងណា ​អោយប្រព័ន្ធតុលាកា​រកម្ពុជា ធ្វើការ​វិនិច្ឆ័យសេចក្តី​ អោយកាន់តែមានភាពល្អប្រសើរ​ និងយុត្តិធម៌ មិនគ្រាន់​តែ​ចំពោះ​មនុស្ស​ពេញវ័យទូទៅ ជា​ពិសេស​ ចំពោះកុមារ ព្រោះពេលខ្លះ កុមារងាយទទួល​រងនូវការ​គាបសង្កត់ ការមើល​ងាយ​មើលថោក​​ ការធ្វើពេស្យាកម្ម​លើកុមារ និងការ​បង្ខំ​អោយកុមារ​ប្រព្រឹត្តនូវអំពើទុច្ចរិត​ផ្សេងៗជាដើម ។

យើងដឹងហើយថា កុមារគឺជាទំពាំងស្នងឫស្សី ដែលយើងគ្រប់រូប​ត្រូវតែ​យកចិត្ត​ទុក​ដាក់​ចំពោះ​ទំពាំង​ដែល​នៅក្មេងខ្ចីនោះ ដើម្បីអោយពួកគេទទួលបាន យុត្តិធម៌គ្រប់យ៉ាង​ ពីសង្គមដែល​ពួកគេរស់នៅ​​ ។

 ខ្ញុំសូម​អំពាវនាវដល់ជនគ្រប់រូប​ជាពិសេសសមាជិក សមាជិកាមេធាវី​ ​ត្រូវមានឆន្ទៈ ការពារកុមារ លើកទឹកចិត្ត​ដល់កុមារ ពន្យល់កុមារ​អោយដើរតាមផ្លូវដ៏ល្អ​ ដើម្បីអោយពួកគេ​មានអនាគតដ៏​ភ្លឺស្វាងសម្រាប់ខ្លួន​គេផ្ទាល់ ដើម្បីក្រុម​គ្រួសាររបស់គេ និងដើម្បី​សង្គមជាតិរបស់ពួកគេ  និងគេច​ផុត​ពី​អំពើ​អយុត្តិធម៌ទាំង​ឡាយ ។ នឹងសូមអោយអស់លោក​ លោកស្រី​យកចិត្ត​ទុកដាក់​ត្រង់ត្រាប់​ដើម្បីក្រេបជញ្ជក់​យកចំណេះដឹង​ថ្មីនេះ ទៅ​ប្រើប្រាស់​ជាមធ្យោបាយ​ដ៍ល្អក្នុងការ​ផ្តល់​សេវា​ការពារ​ដល់កុមារ ។

មុននឹងបញ្ចប់​ ​ខ្ញុំសូម​​ឆ្លៀតក្នុងឱកាសនេះដើម្បីថ្លែងអំណរគុណ ដល់​អង្គការការពារ​យុត្តិធម៌កុមារ អង្គការ​យូនីសេហ្វ ដែលបានជួយ​ផ្តល់​ថវិកា ដល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បី​រៀបចំនេះ​សិក្ខា​សាលានេះឡើង ខ្ញុំ​សង្ឃឹមថា អង្គការ​​យូនីសេហ្វនឹងបន្ត​ដល់ការ​គាំទ្រ​កម្មវិធីការពារ​ កុមារនិងអប់រំកុមារ ​របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បន្តទៅថ្ងៃអនាគតទៀត​ជាក់ជាមិនខាន ។​

ខ្ញុំ​សូមជូនពរ អស់លោក លោកស្រី​ អ្នកនាង កញ្ញា​ ភ្ញៀវជាតិ និងអន្តរជាតិ ដែល​បានចូលរួមអង្គសិក្ខា​សាលានាពេល​នេះ សូមប្រកប​ដោយសេចក្តីសុខ សេចក្តីចម្រើន និងទទួល​បានលទ្ធផល​ល្អ​ក្នុងការ​ក្រេប​ជញ្ជក់ចំណេះដឹងពីសិក្ខា​សាលា​នេះ និងទទួលបានពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំ​បី ឃ្លៀងឃ្លាតឡើយ ។

ខ្ញុំ​សូមប្រកាសបើកអង្គសិក្ខា​សាលា​ស្តីពី«ការ​ចែករំលែក​បទពិសោធន៍​ជុំវិញ​នីតិវិធីការពារ​កុមារ​​នៅក្នុង​ប្រព័ន្ធ​ យុត្តិធម៌​​កម្ពុជា» ចាប់​ពី​ពេល​នេះ​ទៅ!

សូមអរគុណ !

 

អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី

អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី

បញ្ជី​សមាជិក​គណៈមេថាវី

ស្វែង​រក​មេធាវី

ដើម្បី​ស្វែង​រក​​មេធាវី សូម​ចូល​ទៅ​កាន់ទំព័រ សមាជិក​គណៈមេធាវី ​តាមរយៈ​ម៉ឺនុយ​ខាង​លើ ហើយ​ចុចលើ​ មេធាវី

វចនានុក្រមច្បាប់

ស្ថិតិ​អ្នក​ទស្សនា

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterថ្ងៃ​នេះ133
mod_vvisit_counterម្សិល​មិញ320
mod_vvisit_counterសប្តាហ៍​នេះ809
mod_vvisit_counterសប្តាហ៍​មុន2167
mod_vvisit_counterខែ​នេះ4459
mod_vvisit_counterខែ​មុន9697
mod_vvisit_counterសរុប216959

ចំនួន​អ្នក​កំពុងទស្សនា ៖ 10
IP របស់​អ្នក 38.107.179.210
,
កាលបរិច្ឆេទ ៖ 15 កុម្ភៈ, 2012