មាតិកា
លិខិតបទដ្ឋានគតិយុត្តនានា
ស្តាប់ចម្រៀងគណៈមេធាវី (និពន្ធដោយ ឯកឧត្តម ជីវ សុងហាក់)
ទំនាក់ទំនង
អាសយដ្ឋាន ៖ អគារលេខ ១០-១១E0E1E2 ផ្លូវលេខ ១៨០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រអប់សំបុត្រលេខ ៖ ១៥៨៧
ទូរស័ព្ទលេខ ៖ (855) 23 220 237
ទូរសារលេខ ៖ (855) 23 213 658
អ៊ីម៉ែល ៖ info@bakc.org.kh
| សុន្ទរកថារបស់ឯកឧត្តម ជីវ សុងហាក់ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងឱកាសបើក មហាសន្និបាតប្រចាំឆ្នាំលើកទី ១៤ របស់គណៈមេធាវីនាថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០០៩ |
|
|
|
| ថ្ងៃច័ន្ទ ទី24 ខែឧសភា ឆ្នាំ2010 ម៉ោង 11:58 |
|
សណ្ឋាគារ NAGA WORLD Hotel
ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយជាអនេកកប្បការដែលបាន ចូលរួម ជាអធីបតីក្នុងមហាសន្និបាតលើកទី១៤ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានិង ការ បោះឆ្នោតជ្រើសតាំង ក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី ៦ ដែលរៀបចំឡើងស្របតាមមាត្រា ១៨ នៃច្បាប់ស្តីពីលក្ខន្តិកមេធាវី និងប្រការ ២ នៃបទបញ្ជាផ្ទៃក្នុងគណៈមេធាវី។ មហាសន្និបាតនាថ្ងៃនេះ ប្រព្រឹត្តធ្វើឡើងក្រោមពាក្យស្លោក "រួមគ្នាលើកកម្ពស់ តម្លៃវិជ្ជាជីវៈមេធាវី តាមរយៈការពង្រឹងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ ឯករាជ្យភាព និងការគោរពច្បាប់" ហើយជាឱកាសដ៏វិសេសវិសាល បំផុតដែលសមាជិក-សមាជិកាគណៈមេធាវីទាំងអស់បានមកជួបជុំគ្នា នៅទីនេះ ដើម្បីចូលរួមបំពេញកាតព្វកិច្ចជាមេធាវីស្របតាមច្បាប់ផង និងដើម្បីចូលរួមអបអរសាទរ នាឱកាសនៃមហាសន្និបាតលើកទី ១៤ នេះផងជាពិសេសថ្ងៃនេះគឺជាខួបមួយឆ្នាំនៃការចូលកាន់តំណែង ជាប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី ៧ របស់ខ្ញុំ ហើយក៏ជាខួបនៃកំណែទម្រង់ស្ថាប័នគណៈមេធាវីនៃព្រះរាជាណាចក្រ កម្ពុជា រយៈពេល ០១ ឆ្នាំ ផងដែរ បន្ទាប់ពីការចូលកាន់តំណែងរបស់ខ្ញុំ។ ឯកឧត្តម លោកជំទាវនិងសហភាតាទាំងអស់ ជាទីមេត្រីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាគឺជាអង្គ ការប្រមូលផ្តុំមេធាវីទាំងអស់ដែលតាំងការិយាល័យនៅក្នុងព្រះ រាជាណាចក្រកម្ពុជា ហើយមានលក្ខណៈជាស្ថាប័នឯករាជ្យស្វយ័ត និងមានតួនាទីចូលរួមបម្រើវិស័យ យុត្តិធម៌សង្គម។ តួនាទីនេះហើយដែលបានធ្វើឱ្យមេធាវីក្លាយជាតួអង្គមួយយ៉ាង សំខាន់ និង ឈានមុខក្នុង ការជំរុញឱ្យមានយុត្តិធម៌ ទាំងនៅក្នុងនីតិវិធីតុលាការក៏ដូចជានៅក្នុង សង្គមជាតិ ទាំងមូល។ ដោយសារវត្តមាននិងការចួលរួមរបស់មេធាវីក្នុងសង្គមធ្វើឱ្យសិទ្ធិ សេរីភាព និង យុត្តិធម៌ របស់ប្រជាពលរដ្ឋ ត្រូវបានធានា ការពារ និងគោរពប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ បន្ទាប់ការបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវីអា ណត្តិទី ៧ នាថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០០៨ និងក្រោយពីពិធីផ្ទេរតំណែងនាថ្ងៃទី ២៥ខែវិច្ឆិកា ឆ្នាំ ២០០៨ ខ្ញុំបាន រៀបចំនូវយន្តការ និងទិសដៅសំខាន់ៗ ស្របទៅនឹងការសន្យារបស់ខ្ញុំនៅពេលឃោសនាបោះឆ្នោតជ្រើសតាំង ប្រធានគណៈមេធាវីអាណត្តិទី៧ហើយយន្តការជាយុទ្ធសាស្ត្រទាំងនោះ ត្រូវបាន ក្រុមប្រឹក្សា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាអនុម័តទទួលស្គាល់នៅថ្ងៃដំបូង នៃការប្រជុំក្រុមប្រឹក្សា គណៈមេធាវីលើកទី១របស់ខ្ញុំ។ទិសដៅជាយុទ្ធសាស្ត្រដែលគណៈមេធាវី សម្រេចបានក្នុង រយៈពេល មួយឆ្នាំនោះគឹ ៖ ១-ពង្រឹងរចនាសម្ព័ន្ធដឹកនាំគណៈមេធាវី តាមរយៈការកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលឱ្យស្របតាម ទំហំនៃការរីកចំរើន និង ការវិវត្តនៃវិស័យច្បាប់ នយោបាយសេដ្ឋកិច្ចនិងបច្ចេកវិទ្យាក្នុងទិសដៅធ្វើឱ្យមាន តម្លាភាព និងបង្កើនជំនឿចិត្តក្នុងការដឹកនាំដែលក្នុងនោះ យើងបានបង្កើតបន្ថែម ឱ្យមាននាយកដ្ឋានបោះពុម្ព និងផ្សព្វផ្សាយ, ផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា និងគណៈកម្មការជំនាញមួយចំនួនទៀតដូចជា គណៈកម្មការកិច្ចការរដ្ឋប្បវេណី, គណៈកម្មការកិច្ចការព្រហ្មទ័ណ្ឌ,និងគណៈកម្មការកិច្ចការ ពាណិជ្ជកម្ម ជាពិសេស បានធ្វើការកែសម្រួលរបៀបរបបការងារមួយចំនួនឱ្យកាន់តែមានភាព រលូន រហ័ស និងមានប្រសិទ្ធភាពខ្ពស់ និងបានជួសជុលកែ លម្អរអាគាររដ្ឋបាលរបស់ គណៈមេធាវីតាមផ្នែកនីមួយៗ ឱ្យមានលក្ខណៈល្អប្រសើរសក្តិសមជាអាគារ រដ្ឋបាលរបស់ស្ថាប័នមេធាវីដែលក្នុងនោះយើងបានបំពាក់សម្ភារៈប្រើ ប្រាស់គ្រប់គ្រាន់ឯកសណ្ឋានសមរម្យដល់បុគ្គលិកពង្រឹងសមត្ថភាព បុគ្គលិក និងប្រើប្រាស់ បុគ្គលិកទាំងអស់ទៅតាមជំនាញរបស់គេពិតប្រាកដ ព្រមទាំងបានកំណត់យ៉ាង ច្បាស់ អំពីតួនាទី ភារកិច្ចនៃផ្នែក ជំនាញនីមួយៗ។ ២-ធ្វើទំនើបកម្មនៃការទំនាក់ទំនងរវាងគណៈមេធាវីជាមួយ សហភាតាគណៈមេធាវីដោយបានប្រើ ប្រាស់គ្រប់មធ្យោបាយនិងពង្រីកការប្រើ គេហទំព័រលើផ្នែក ជាច្រើនដើម្បីឱ្យសមាជិក-សមាជិកា គណៈមេធាវីទាំងអស់ ទទួលបានភាពងាយ ស្រួលក្នុងការផ្តល់ព័ត៌មានពីសមាជិក មកគណៈមេធាវីនិងពីគណៈមេធាវីទៅ សមាជិក។ មិនតែប៉ុណ្ណោះ គេហទំព័រនេះបានសម្រួលដល់សហភាតាក្នុងការ ស្វែងរកលិខិតបទដ្ឋានគតិយុត្តនានានៃព្រះរាជាណាចក្រកម្ពុជាស្វែងរក ឈ្មោះ មេធាវីការិយាល័យមេធាវីស្វែងរកឈ្មោះចៅក្រម និងព្រះរាជអាជ្ញាទូទាំងប្រទេស។ គេហទំព័រនេះ ធ្វើឱ្យសាធារណជនងាយស្រួលក្នុងការស្វែងរកមេធាវី ហើយមកដល់ថ្ងៃនេះ អ្នកដែលបានទស្សនាគេហទំព័ររបស់គណៈមេធាវីមានចំនួន ១៥.២៣១នាក់ ហើយចំនួននេះអាចនឹងកើនឡើងជាបន្តបន្ទាប់ទៀតដែលនេះ សបញ្ជាក់ឱ្យឃើញថាសាធារណជនកំពុងតែចាប់អារម្មណ៍លើវិជ្ជាជីវៈរបស់ យើង។ ម៉្យាងទៀត ការបង្កើតគេហទំព័រនេះបានកាត់បន្ថយការចំណាយជាច្រើន ក្នុងការ បញ្ជូនសំបុត្រទៅសហភាតា និងស្ថាប័នដទៃទៀតនិងពង្រីកទីផ្សារសេវាកម្ម ច្បាប់ ដល់មេធាវី។ ចំពោះរូបខ្ញុំគឺនៅជិតនិងបម្រើសហភាតាគ្រប់ពេលវេលា ដោយមិន ខ្លាចនឿយហត់ឡើយ។សូមសហភាតាធ្វើទំនាក់ទំនងជាមួយខ្ញុំ កុំមានការក្រែង រអែងឱ្យសោះ។ ៣-ដើម្បីសម្រួលដល់សហភាតាទាំងអស់ក្នុងការប្រកបវិជ្ជា ជីវៈមេធាវី ខ្ញុំបានចំណាយ ថវិកាផ្ទាល់ ខ្លួនជាង ៤៥.០០០ ដុល្លារអាមេរិក ដើម្បីបង្កើតគេហទំព័រថ្មី ប្រមូល ចងក្រងលិខិតបទដ្ឋាន គតិយុត្តពីឆ្នាំ ១៩៩៣ ដល់បច្ចុប្បន្ន បញ្ចូលជាទិន្នន័យ ប្រមូលចងក្រងបញ្ជីលិខិតបទដ្ឋានគតិយុត្តមួយចំនួននៅកម្ពុជា ព្រមទាំងបោះពុម្ព ផ្សាយព្រឹត្តិបត្រគណៈមេធាវីលេខ១ឆ្នាំទី១ដើម្បីចែកជូនដល់សហភាតា ដោយមិន គិតថ្លៃ ដូចមាន នៅក្នុងដៃរបស់សហភាតានៅពេលនេះ។ ៤- ប្រធាននិងសមាជិកក្រុមប្រឹក្សាគណៈមេធាវីបានអនុវត្ត យ៉ាងខ្ជាប់ខ្ជួននូវតួនាទីក្នុង ការការពារ សមាជិកមិនឱ្យមានការចាប់ខ្លួន ឃុំខ្លួន ឬចោទប្រកាន់សមាជិក ដោយគ្រាន់តែបញ្ចោញមតិក្នុង ការការពារ អតិថិជនរបស់ខ្លួនទៅតាមច្បាប់។ ចំពោះសមាជិកគណៈមេធាវីដែលត្រូវបានអតិថិជនប្តឹង គណៈមេធាវីបានធ្វើការ យ៉ាងយកចិត្តទុកដាក់ដោយចាត់ឱ្យនាយកដ្ឋានអធិការ កិច្ចចុះពិនិត្យស្រាវជ្រាវ ករណីនីមួយៗនិងអញ្ជើញភាគីមកធ្វើការសាកសួរសម្របសម្រួល ដោយទទួល បានជោគជ័យគួរជាទីមោទនៈ។ ៥- គណៈមេធាវីបានធ្វើជាដៃគូនិងចូលរួមជាមួយរាជ រដ្ឋាភិបាល ក្រោមការដឹកនាំដ៏ ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងកំណែទម្រង់ ប្រព័ន្ធយុត្តិធម៌និងតុលា-ការដោយចូលរួមប្រជុំគ្រប់ពេលវេលាជា មួយក្រុមប្រឹក្សាកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការ និងបានចួលរួមផងដែរ ក្នុងការពិនិត្យសេចក្តីព្រាងច្បាប់ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀតនៅក្រុមប្រឹក្សាអ្នកច្បាប់ នៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ គណៈមេធាវីបានធ្វើទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល ដើម្បីឱ្យក្រសួងស្ថាប័នរាជរដ្ឋាភិបាលនីមួយៗ ប្រើប្រាស់សេវាមេធាវី ជាទីប្រឹក្សាច្បាប់ប្រចាំនៅទីនោះ។ដើម្បីបំពេញនូវតួនាទីនេះបាន គណៈមេធាវី បានពង្រឹង សមត្ថភាពដល់សមាជិក-សមាជិកាតាមរយៈការអប់រំបន្តអំពីច្បាប់ នីតិ វិធីថ្មី ៗ និងរៀបចំផែនការយុទ្ធ សាស្រ្តកាលវិភាគច្បាស់លាស់លើប្រធានបទដែលត្រូវធ្វើការអប់រំបន្ត ប្រចាំឆ្នាំនីមួយៗ។ ក្នុងឋានៈជាមេធាវី យើងត្រូវចងចាំថា យើងមិនគ្រាន់តែត្រូវមានចំណេះដឹងផ្នែកច្បាប់ប៉ុណ្ណោះទេ តែយើងត្រូវមានសីលធម៌ និងភាពស្មោះត្រង់ទៀតផង ទើបមានតម្លៃ។ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ថវិការៀងរាល់ឆ្នាំចំនួន២០០លានរៀលដល់គណៈមេធាវី ដើម្បីប្រើប្រាស់ក្នុង ការការពារក្តីជូនជនក្រីក្រនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ហើយនៅឆ្នាំនេះ នាយកដ្ឋានការពារក្តីជូនជនក្រីក្របានទទួលសំណុំរឿងនិងបញ្ជូន មេធាវីទៅការពារសរុបចំនួន ៥៤៤ ករណីគិតត្រឹមថ្ងៃទី ០១ ខែតុលាឆ្នាំ២០០៩ តាមសំណើរបស់តុលាការគ្រប់ជាន់ថ្នាក់ និងរបស់ប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដ។ ទោះជាថវិកានេះមានចំនួនមិនគ្រប់គ្រាន់ក៏ដោយក៏គណៈមេធាវី បានប្រើប្រាស់ដោយសន្សំសំចៃបំផុត ហើយយើងជឿជាក់ថារាជរដ្ឋាភិបាលនឹងបង្កើនថវិកា សម្រាប់ប្រតិបត្តិការការពារជនក្រីក្រថែមទៀតនៅក្នុងឆ្នាំខាងមុខ ឱ្យស្របទៅនឹងរបាយការណ៍ និងផែនការសកម្មភាពការពារក្តីជូនជនក្រីក្ររបស់គណៈមេធាវី។ មិនតែប៉ុណ្ណោះនៅក្នុងឱកាសមហាសន្និបាតនាថ្ងៃនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជួយអន្តរាគមន៍ដល់សណ្ឋាគារណាហ្គាវើល ដើម្បីបញ្ចុះតម្លៃ ៥០% នៃតម្លៃសរុប ក្នុងពិធីមហាសន្និបាតទាំងមូល។ ៦- មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បានរៀបចំកម្មវិធីអប់រំច្បាស់លាស់ រយៈពេលពីរឆ្នាំ ដែលក្នុងនោះមួយឆ្នាំរៀនទ្រឹស្តី និងមួយឆ្នាំទៀតរៀនអនុវត្ត ហើយមជ្ឈមណ្ឌលក៏បានខិតខំ ប្រឹងប្រែង ស្រាវជ្រាវរិះរកនូវបទពិសោធន៍ល្អៗ ពីបណ្តាប្រទេសជឿនលឿនដើម្បីយកមកធ្វើបទបង្ហាញដល់សិស្សមេធាវី ជំនាន់នីមួយៗ ដើម្បីឱ្យពួកគេមានចំណេះដឹងទូលំទូលាយទាំងផ្នែកទ្រឹស្តីនិងការ អនុវត្តន៍។ ចំពោះមេធាវីដែលចូលប្រកបវិជ្ជាជីវៈតាមមាត្រា៣២មជ្ឈមណ្ឌលក៏ បានរៀបចំកម្មវិធីបណ្តុះបណ្តាលដល់ពួកគេតាមការកំណត់របស់ក្រុម ប្រឹក្សាគណៈមេធាវីផងដែរ។ ៧- មូលនិធិសុវត្ថិភាពគណៈមេធាវីត្រូវបានបង្កើតតាមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាគណៈមេធាវីខ្លួនខ្ញុំផ្ទាល់បានស្ម័គ្រចិត្តបង់ ប្រាក់បញ្ចូលក្នុងមូលនិធិនេះចំនួន១០.០០០ដុល្លារ អាមេរិករួចហើយ តាមការសន្យាពេលឃោសនាបោះឆ្នោតឆ្នាំ២០០៨។ការបង្កើតមូលនិធិនេះ ស្របទៅនឹងឆន្ទៈរួមរបស់សមាជិកគណៈមេធាវីទាំងមូលនិងដើម្បីបម្រើ ផលប្រយោជន៍ជួយដល់មេធាវី ដែលមានជម្ងឺ ចាស់ជរា មិនអាចប្រកបវិជ្ជាជីវៈបាននិងមរណភាព។ ចំពោះការប្រើប្រាស់ មូលនិធិនេះ ក្រុមប្រឹក្សាគណៈមេធាវីនឹងរៀបចំនីតិវិធីប្រើប្រាស់ឱ្យបានសម ស្រប និងយុត្តិធម៌ចំពោះសមាជិកម្នាក់ៗ។ឆ្លៀតឱកាសនេះ ខ្ញុំសូមអំពាវនាវដល់សមាជិកសមាជិកាគណៈមេធាវីទាំងអស់មេត្តាជួយ ចូលរួមចំណែកឧបត្ថម្ភដល់មូលនិធិខាងលើ តាមស្មារតីសាមគ្គីភាពក្នុងរង្វង់ មហាគ្រួសារមេធាវី។ ៨- ពាក់ព័ន្ធនឹងទំនាក់ទំនងអន្តរជាតិ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយ ដៃគូអភិវឌ្ឍន៍ ដូចជាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ដើម្បីបន្តជួយដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីសម្រាប់ ឆ្នាំក្រោយៗ ទៀតជួយសាងសង់អគារដ្ឋបាលគណៈមេធាវី នៅលើទីតាំងដីជាកម្មសិទ្ធិរបស់ គណៈមេធាវីនៅរាជធានីភ្នំពេញនិងសាងសង់អគារគណៈមេធាវីនៅតាម ខេត្តទួទាំងប្រទេស។ចំណែកអង្គការនិងសហគមន៍អឹរ៉ុប បានព្រមព្រៀងគ្នាជួយដល់គណៈមេធាវី លើផ្នែករដ្ឋបាល ការការពារក្តីជូនជនក្រីក្រ ព័ត៌មានវិទ្យា ការបោះពុម្ពផ្សាយ និងមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ពីដើមឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៣។ ទាំងនេះបង្ហាញឱ្យឃើញថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានដៃគូដ៏ល្អ ក្នុងការជួយជ្រោមជ្រែងដើម្បីឱ្យស្ថាប័ននេះដំណើរការកាន់តែមាន ប្រសិទ្ធភាពល្អប្រសើរ។ អង្គមហាសន្និបាតទាំងមូលជាទីគោរព ជាថ្មីម្តងទៀតខ្ញុំសូមថ្លែងអំណរគុណចំពោះសមាជិក-សមាជិកាគណៈ មេធាវីទាំងអស់ដែលបានបោះឆ្នោតគាំទ្រខ្ញុំជាប់ជាប្រធានគណៈមេធាវី អាណត្តិទី ៧ នៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០០៨ ហើយខ្ញុំក៏សូមថ្លែងអំណរគុណជាអនេកប្បការចំពោះសមាជិក-សមាជិកា ក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី ៥ ដែលបានចូលរួមបម្រើសហភាតាទាំងអស់យ៉ាងសកម្ម និងមិន ដែលមានជម្ងឺខ្វះកូរ៉ុមឡើយ។ ខ្ញុំសូមអភ័យទោសផងដែរ ចំពោះផែនការសកម្មភាពមួយចំនួន ដែលខ្ញុំអនុវត្តមិនទាន់បានតាមការសន្យា។ ខ្ញុំសូមប្តេជ្ញាចិត្តបន្តអនុវត្តនូវផែនការសកម្មភាព ដែលនៅសេសសល់ឱ្យបានជាទីពេញចិត្តដល់សមាជិក-សមាជិកាគណៈមេធាវី ទាំងអស់នៅឆ្នាំ បន្តបន្ទាប់ទៀត និងប្តេជ្ញាដឹកនាំគណៈមេធាវីឱ្យក្លាយទៅជាស្ថាប័នច្បាប់មួយ ដែលមានកិត្តិយស ឧត្តុង្គឧត្តម មានជំនឿទុកចិត្តពីសាធារណជនទូទៅមានឯករាជ្យភាពល្អ និងសាមគ្គីភាពផ្ទៃ ក្នុងរឹងមាំ។ខ្ញុំរង់ចាំទទួលនូវមតិរិះគន់កែលម្អពីសមាជិក-សមាជិកាគណៈមេធាវីទាំងអស់គ្រប់ពេល។ ក្នុងឱកាសបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី ៦ នេះ ខ្ញុំសូមអំពាវនាវ ដល់សមាជិក-សមាជិកាគណៈមេធាវីទាំងអស់គោរពបទបញ្ជាផ្ទៃក្នុង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាគណៈមេធាវីពាក់ព័ន្ធនឹងការ បោះឆ្នោត ហើយខ្ញុំជឿថា សហភាតានឹងជ្រើសរើសបានតំណាងរបស់ខ្លួន ដែលជាបុគ្គលប្រកបដោយប្រជាប្រិយភាព ភាពស្មោះត្រង់ស្រលាញ់វិជ្ជាជីវៈលះបង់ពេលវេលាបម្រើគណៈមេធាវី រក្សា និងបង្កើនកិត្តិយសគណៈមេធាវី គោរពសីលធម៌វិជ្ជាជីវៈ គោរពសន្យា និងគោរពច្បាប់។ ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធពរជ័យមហាប្រសើរជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក-សមាជិកាគណៈមេធាវីទាំងអស់ ទទួលបានជ័យជំនះនៅក្នុងវិជ្ជាជីវៈ និងទទួលបាននូវពុទ្ធពរទាំងប្រាំ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំសូមប្រកាសបើកមហាសន្និបាតលើកទី ១៤ ចាប់ពីពេលនេះតទៅ។ សូមអរគុណ! |
គេហទំព័រផ្សេងៗ
ឯកសារផ្សេងៗ
សូមផ្តល់យោបល់ ឬ សំណូមពរ
ការជ្រើសរើសឱ្យចូលរៀនវិជ្ជាជីវៈមេធាវី
ការជ្រើសរើសឱ្យចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី ១២ ឆ្នាំសិក្សា ២០១១-២០១៣វាយតម្លៃការដឹកនាំរបស់ប្រធានគណៈមេធាវី
តើការដឹកនាំរបស់ខ្ញុំអាណត្តិនេះដូចម្តេចដែរ? សូមចុចទីនេះដើម្បីវាយតម្លៃ!
អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី
ស្វែងរកមេធាវី
ដើម្បីស្វែងរកមេធាវី សូមចូលទៅកាន់ទំព័រ សមាជិកគណៈមេធាវី តាមរយៈម៉ឺនុយខាងលើ ហើយចុចលើ មេធាវី
ស្ថិតិអ្នកទស្សនា






![]() | ថ្ងៃនេះ | 135 |
![]() | ម្សិលមិញ | 320 |
![]() | សប្តាហ៍នេះ | 811 |
![]() | សប្តាហ៍មុន | 2167 |
![]() | ខែនេះ | 4461 |
![]() | ខែមុន | 9697 |
![]() | សរុប | 216961 |
IP របស់អ្នក 38.107.179.208
,
កាលបរិច្ឆេទ ៖ 15 កុម្ភៈ, 2012












